
នៅថ្ងៃនេះក្រុមហ៊ុន Xiaomi បានប្រកាសថា ខ្លួននឹងរៀបចំព្រឹត្តិការណ៌មួយនៅថ្ងៃទី 18 មេសាឆ្នាំ 2023 នេះ ដើម្បីប្រកាសចេញស្មាតហ្វូនជំនាន់ថ្មី Xiaomi 13 Ultra រួមជាមួយនិង Xiaomi Band 8 ហើយនិង Xiaomi Pad 2 ផងដែរ។ យោងតាមការទម្លាយរូបភាពថ្មីមួយ បានបង្ហាញចេកពី Xiaomi Band 8 ហើយ។ នាឡិកាឆ្លាតវៃថ្មីនេះ គឺមានឌីស្សាញរូបរាងដូចជាគ្រាប់សណ្តែកដែលមានបណ្តាយវែង និងមានគែមអេក្រង់ទំហំតូចថែមទៀតផង។
ខែ្សរ Xiaomi Band 8 នឹងមានការនាំមកនូវជម្រើសពណ៌ជាច្រើន ហើយនិងមានការផលិតចេញពីវត្ថុធាតុដើមខុសៗគ្នា ហើយនិងមានកម្រ៉ាស់ស្តើងងាយស្រួលពាក់ និងទាក់ទាញខ្លាំងមែនទែន។ រូបភាពថ្មីរបស់ Xiaomi Band 8 ដែលបង្ហាញចេញនៅពេលនេះ គឺមានជម្រើសពណ៌ 3 ដែលមាន Black & White, Green និង Yellow។ សម្រាប់ម៉ូដែលពិសេស គឺមានពណ៌ Black និង Rose Gold។ Xiaomi Band 8 មានលេខម៉ូដែល M2239B1 នឹងមានការបំពាក់នូវប៊្លូធូស Bluetooth 5.1 ហើយនិងមានថ្ម DC 3.87V polymer lithium-ion battery។

សូមជំរាបថា Xiaomi Band 7 ដែលជាម៉ូដែលកំពុងមានលក់នៅលើទីផ្សារនាពេលនេះ គឺមានអេក្រង់ទំហំ 1.62-អ៊ីង AMOLED touchscreen display បង្ហាញចេញបានទំហំ 192×490pixels និងមានកម្រិត 326ppi ហើយនិងកម្រិតពន្លឺ 500nits។ នាឡិកានេះ មានការបំពាក់មុខច្រើនជាង 100 watch faces ហើយនិងអាចផ្តល់ព័ត៌មានបានថែមទៀត។ នាឡិកានេះ គឺមានមុខងារហាត់ប្រាណ និងមុខងារវាស់ចង្វាក់បេះដូង ក៏ដូចជាកម្រិតអុកស៊ីសែនក្នុងឈាម ការគេង និងសុខភាពស្រ្តីផងដែរ។Xiaomi Band 7 មានថ្មទំហំ 180mAh អាចប្រើប្រាស់ 15 ថ្ងៃនៅពេលសាកពេញម្តង។ សម្រាប់ការសាក គឺចំណាយពេល 2 ម៉ោង។ នាឡិកានេះមានទម្ងន់ 13.5 ក្រាម និងមានទំហំ 46.5×20.7×12.25mm។
