ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

មានការទម្លាយលក្ខណៈសម្បត្តិរបស់ vivo X Fold 2 និង X Flip មុនការប្រកាសជាផ្លូវការ

ដោយ

Koun Jab Luffy

16 មេសា 2023 08:45 ព្រឹក

អាន 2 នាទី

Article image
vivo ត្រូវបានគេដឹងថា គ្រោងនឹងរៀបចំនូវព្រឹត្តិការណ៌ប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល នៅក្នុងប្រទេសចិននាថ្ងៃទី 20th ខែមេសាខាងមុខនេះហើយ។ ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានឈ្មោះថា vivo X Fold 2 និង X Flip។ នៅពេលនេះ មុនការសម្ពោធចូលមកដល់ អ្នកទម្លាយ Ishan Agarwal បានចែករំលែកនូវព័ត៌មានពេញលេញរបស់ស្មាតហ្វូនអេក្រង់បាន Vivo X Fold 2 និង X Flip ហើយ។
vivo X Fold 2 នឹងមានអេក្រង់ខាងក្រៅមានទំហំ 6.53-អ៊ីង បង្ហាញចេញបានទំហំ 2,520x1,080 pixels ខណៈដែលអេក្រង់ខាងក្នុងមានទំហំ 8.03 អ៊ីង មានសមត្ថភាពអាចបង្ហាញចេញបាន 2,160x1,916 pixels។ អេក្រង់ទាំងពីរនេ មានសមត្ថភាពអាចរត់បានល្បឿន 120Hz refresh rate គាំទ្រដោយមុខងារចាក់ពណ៌ HDR10+ support, ហើយថែមទាំងទ្រទ្រង់នូវមុខងារស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូន vivo X Fold 2 ត្រូវបានគេបញ្ជាក់មានទំហំ 161.3×73.4×13mm និងមានទម្ងន់ 280 grams។
Article image
ផ្នែកខាងក្រោយរបស់ vivo X Fold 2 នឹងមានការឌីស្សាញជាមួយនិងម៉ូឌុលកាមេរ៉ាមានរូបរាងរង្វង់មូល ហើយនិងមានកាមេរ៉ាទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide-angle unit ខណៈដែលគ្រាប់ទីបីមានទំហំ 12MP telephoto lens។ ស្មាតហ្វូននេះប្រើប្រាស់កាមេរ៉ាមុខទំហំ 16MP។ vivo X Fold 2 ត្រូវបានគេបញ្ជាក់ថា នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់បានដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 ហើយនិងមានរ៉េមទំហំ 12GB LPDDR5X RAM និងអង្គចងចាំទំហំ 256GB ឬ 512GB UFS 4.0។ និយាយពីថាមពលថ្មវិញ ស្មាតហ្វូននេះ ថ្មទំហំ 4,800mAh និងមានកម្លាំងសាក 120W wired និង 50W wireless charging។
Article image
ក្រឡេកមកមើលទៅលើ vivo X Flip វិញ គឺជាស្មាតហ្វូនអេក្រង់បត់បានដែលមានរាងដូចជាគ្រំ មានអេក្រង់ខាងក្នុងទំហំ 6.74-អ៊ីង AMOLED display ល្បឿន 120Hz refresh rate និងមានការគាំទ្រដោយ HDR10+ support. ស្មាតហ្វូនអេក្រង់បត់បាននេះ គឺមានឌីស្សាញអេក្រង់ខាងក្រៅមានរាងចតុកោណកែងមានទំហំ 3-អ៊ីង។ ស្មាតហ្វូននេះក៏មានកាមេរ៉ាក៏មានរាងមូលផងដែរ ដោយកាមេរ៉ាគោលមានទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 32MP។
Article image
សម្រាប់កម្លាំងម៉ាស៊ីន Vivo X Flip ត្រូវបានគេរាយការណ៌ថា នឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8+ Gen 1 SoC មានរ៉េមទំហំ 12GB LPDDR5 និងមានអង្គចងចាំទំហំ 512GB UFS 4.0 storage។ សម្រាប់ថាមពលថ្ម គឺមានទំហំ 4,400mAh គាំទ្រដោយកម្លាំងសាក 44W charging។ vivo X Flip នឹងមានទំហំ 166.4×75.3×8.2mm ហើយនិងមានទម្ងន់ 200g.
Article image

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

មានការទម្លាយលក្ខណៈសម្បត្តិរបស់ vivo X Fold 2 និង X Flip មុនការប្រកាសជាផ្លូវការ