ស្វែងរកពួកយើង:

Loading Ad...

Huawei បើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំផ្តោតលើប្រធានបទ “Jumping digital productivity and accelerating towards an intelligent world”

ដោយ

Koun Jab Luffy

21 មេសា 2023 12:06 ថ្ងៃត្រង់

អាន 3 នាទី

Article image
កាលពីថ្ងៃទី 19 ខែមេសា ថ្មីៗនេះ ក្រុមហ៊ុន Huawei បានប្រារព្ធព្រឹត្តិការណ៍ពិសេសប្រចាំឆ្នាំ “Huawei Global Analyst Summit 2023” របស់ខ្លួននៅទីក្រុង Shenzhen ប្រទេសចិន។ ដោយនៅក្នុងព្រឹត្តិការណ៍ពិសេសនេះ Huawei បានធ្វើការផ្តោតទៅលើប្រធានបទ “ជំហ៊ានឆ្ពោះទៅកាន់ផលិតភាពពិភពឌីជីថល និងការបង្កើនល្បឿនឆ្ពោះទៅកាន់ពិភពលោកដ៏ឆ្លាតវៃ” ឬ “Jumping digital productivity and accelerating towards an intelligent world”។
កិច្ចប្រជុំកំពូលនេះ គឺមានការចូលរួមពីប្រធាន អនុប្រធាន អនុប្រធានប្តូរវេន និង CFO របស់ក្រុមហ៊ុន Huawei គឺលោកស្រី Meng Wanzhou ហើយលោកស្រីបានថ្លែងសុន្ទរកថាស្តីពីគន្លឹះសំខាន់ដែលត្រូវអនុវត្តន៍ គឺ “សាមញ្ញក្នុងចិត្ត ការងារលំបាក និងអនាគតឌីជីថលឈ្នះឈ្នះ” ឬ “Simple in mind, hard work, and win-win digital future”។ នៅក្នុងកិច្ចពិភាក្សាស្តីអំពីនិន្នាការទំនើបកម្មចុងក្រោយនេះ ក៏មានការចូលរួមពីសំណាក់អ្នកជំនាញផ្នែកយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម និងឌីជីថលភាវូបនីយកម្មឧស្សាហកម្ម រួមនិងអ្នកវិភាគឧស្សាហកម្ម និងឧស្សាហកម្មជាង 1000 នាក់ អ្នកវិភាគហិរញ្ញវត្ថុ អ្នកដឹកនាំមតិ និងប្រព័ន្ធផ្សព្វផ្សាយមកពីជុំវិញពិភពលោក។
“យើងមានគោលបំណងផ្តល់ជូនអតិថិជនរបស់យើងនូវហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលមានស្ថាបត្យកម្មសាមញ្ញបំផុតដែលអាចធ្វើទៅបានជាមួយនឹងគុណភាពខ្ពស់បំផុត - ដែលផ្តល់នូវបទពិសោធន៍ល្អបំផុតដែលអាចធ្វើទៅបានក្នុងតម្លៃទាបបំផុត។ គោលដៅរបស់យើង គឺដើម្បីជួយឱ្យស្ថាប័នដំណើរការឌីជីថលជាបួនដំណាក់កាល គឺប្រតិបត្តិការឌីជីថល បង្កើតវេទិកាឌីជីថល បើកដំណើរការភាពឆ្លាតវៃផ្អែកលើវេទិកា និងការដាក់ភាពឆ្លាតវៃក្នុងការប្រើប្រាស់។ ពេលវេលា គឺបានចាប់ផ្តើមហើយដើម្បីរីកចម្រើនជាមួយគ្នានៅក្នុងអនាគតឌីជីថលថ្មី និងផ្តល់នូវភាពសប្បាយរីករាយជាមួយគ្នា នេះបើតាមការមានប្រសាសន៍ពីលោក Meng Wanzhou។
នៅក្នុងកិច្ចប្រជុំកំពូលអ្នកវិភាគសកលរបស់ Huawei ឆ្នាំ 2023 ត្រូវបានដឹកនាំដោយលោកបណ្ឌិត Zhou Hong ប្រធានវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្ររបស់ Huawei ។ Dr.Shou បានមានប្រសាសន៍ថា “វិធីសាស្រ្តគិតឡើងវិញចំពោះបណ្តាញ និងកុំព្យូទ័រ គឺមានសារៈសំខាន់នៅពេលយើងឆ្ពោះទៅរកពិភពឆ្លាតវៃ”។ លោកបន្ថែមថា “នៅក្នុងប្រព័ន្ធបណ្តាញ យើងមានអ្វីដែលវាត្រូវការដើម្បីផ្លាស់ទីលើសពីដែនកំណត់នៃទ្រឹស្តីបទរបស់ Shannon ក៏ដូចជាការអនុវត្តទ្រឹស្តីរបស់គាត់ផងដែរ ដើម្បីជំរុញឱ្យមានការកើនឡើង 100 ដងនៃសមត្ថភាពបណ្តាញក្នុងទសវត្សរ៍ក្រោយ”។
Dr.Shou បានបញ្ជាក់ទៀតថា “នៅក្នុងឧស្សាហកម្មកុំព្យូទ័រ យើងនឹងឆ្ពោះទៅរកម៉ូដែលថ្មី ស្ថាបត្យកម្មថ្មី និងសមាសធាតុថ្មី ហើយត្រូវពង្រឹងសមត្ថភាពរបស់យើងក្នុងការស្វែងយល់ និងគ្រប់គ្រងលើភាពវៃឆ្លាត”។ ហើយយើងក៏នឹងបន្តស្វែងរកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា AI ថ្មីៗ សម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីឧស្សាហកម្ម វិទ្យាសាស្ត្រ និងអ្វីៗជាច្រើនបន្ថែមទៀតផងដែរ”៕
Huawei បើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំផ្តោតលើប្រធានបទ “Jumping digital productivity and accelerating towards an intelligent world”