ស្វែងរកពួកយើង:

បែកធ្លាយរូបភាព iPhone 15 Pro Max ជាមួយនិងគែម Bezels ស្តើងបំផុត

ដោយ

Koun Jab Luffy

09 ឧសភា 2023 08:47 ព្រឹក

អាន 2 នាទី

Article image
មួយរយៈនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយអំពី iPhone 15 Pro Max ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ប្រណិតរបស់ក្រុមហ៊ុន Apple នេះ នៅលើអនឡាញ ហើយក្នុងនោះ ក៏មានការបែកធ្លាយជាច្រើនផ្សេងទៀតបានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានគែម Bezels ស្តើងបំផុត។ យោងតាមការទម្លាយចេញពី Ice Universe បានអោយដឹងថា គែម Bezels ដែលនឹងប្រើនៅលើ iPhone 15 Pro Max នេះ គឺនឹងមានកម្រិតស្តើងជាងស្មាតហ្វូន iPhone 14 Pro Max និង  Xiaomi 13។
បន្ថែមពីនេះ Ice Universe ក៏បានធ្វើការបង្ហោះនូវរូបភាពនៃអេក្រង់ការពាររបស់ស្មាតហ្វូន iPhone 15 Pro Max ផងដែរ ដែលរូបភាពនេះ គឺបានបង្ហាញពីគែមរបស់ស្មាតហ្វូននេះ ពិតជាស្តើងមែនទែន។ ស្មាតហ្វូននេះ គឺមានគែម Bezels ស្តើងដូចទៅនឹងស្មាតវ៉ច Apple Watch ផងដែរ។ ស្មាតហ្វូន iPhone 15 Pro Max នេះ ក៏មានការពង្រឹងជាច្រើនបើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនរបស់វាថែមទៀត។
Article image
គួរបញ្ជាក់ថា កន្លងទៅថ្មីៗនេះ ក៏មានការទម្លាយផងដែរ iPhone 15 Pro Max នឹងមានការបំពាក់នូវកាមេរ៉ាគោលដែលមានទំហំ 48MP ហើយសម្រាប់បន្ទះឈីបវិញ គឺស្មាតហ្វូន iPhone 15 Pro និងPro Max នឹងមានបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន Apple គឺ A17។ ស្មាតហ្វូន iPhone 15 series នេះ ត្រូវគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាខាងមុខនេះ៕
Article image
បែកធ្លាយរូបភាព iPhone 15 Pro Max ជាមួយនិងគែម Bezels ស្តើងបំផុត