ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

“Huawei MatePad New Series” នឹងបង្ហាញវត្តមាននៅថ្ងៃទី 18 ខែឧសភាខាងមុខនេះ

ដោយ

Koun Jab Luffy

09 ឧសភា 2023 04:03 ទៀបភ្លឺ

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei ទើបតែប្រកាសថា ខ្លួននឹងរៀបចំនូវព្រឹត្តិការណ៍សន្នីសីទមួយក្នុងការប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី 18 ខែឧសភាខាងមុខនេះ ដែលក្រុមហ៊ុននេះ នឹងបង្ហាញនូវថេប្លេតថ្មីជាច្រើនដែលមានឈ្មោះហៅថា “Huawei MatePad New Series”។ ក្រុមហ៊ុននេះ ក៏ទម្លាយព័ត៌មានរបស់ថេប្លេតនេះ ដែលផ្តោតទៅលើផលិតភាពការងារនៅក្នុងការិយាល័យ។
តាមការទម្លាយចេញពី IT Home នេះ ក្រុមហ៊ុន Huawei មានគម្រោងក្នុងការប្រកាសបង្ហាញនូវផលិតផលថ្មីៗជាច្រើននៅក្នុងព្រឹត្តិការណ៍នេះដែលរួមមាន Huawei MatePad Air series, Huawei Watch 4 series និង Huawei Matebook E 2023 ។ សម្រាប់ MatePad New Series នេះត្រូវគេរំពឹងថាជា MatePad Air ។ វាក៏នឹងមានម៉ូឌែលជាច្រើនទៀតដូចជា DBY2-W00, DBY2Z-AL00 និង DBY2-AL00 ដែលមាន 2x 4G LTE versions និង 1x Wi-Fi-only version ។ ថេប្លេតនេះនឹងមានបន្ទះឈីប Qualcomm Snapdragon 888 chip, ថាមពលថ្ម 8200mAh និងបច្ចេកវិទ្យា 40W fast charging ផងដែរ។
Article image
ថេប្លេតនេះ ក៏មានអេក្រង់ទំហំ 10 អ៊ីង-11 អ៊ីង ហើយតម្លៃរបស់ថេប្លេតនេះ គឺងមានថម្លៃ 3,000 យ៉ន់ ដែលខ្ពស់ជាងតម្លៃរបស់ថេប្លេត MatePad 11 2023 ប៉ុន្តែមានតម្លៃទាបជាង MatePad Pro 11 ដែលមានតម្លៃចាប់ពី 3,499 យ៉ន់។ ជាមួយនឹងវត្តមានរបស់ថេប្លេត MatePad Series នេះ ក្រុមហ៊ុននេះក៏មានក្តីសង្ឃឹមក្នុងការទទួលបាននូវភាពជោគជ័យនៅក្នុងទីផ្សារថេប្លេតផងដែរ។ គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុននេះ ក៏ប្រឈមមុខទៅនឹងបញ្ហាជាច្រើនដោយសារតែការរឹតបន្តឹងដោយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកថែមទៀត ប៉ុន្តែក្រុមហ៊ុននេះ ក៏មានក្តីសង្ឃឹមក្នុងការក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ថេប្លេតកំពូលរបស់ពិភពលោកថែមទៀត៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

“Huawei MatePad New Series” នឹងបង្ហាញវត្តមាននៅថ្ងៃទី 18 ខែឧសភាខាងមុខនេះ