ស្វែងរកពួកយើង:

iPhone 15 និង iPhone 15 Plus អាចនឹងប្រើប្រាស់កាមេរ៉ាទំហំ 48MP ដូច iPhone 14 Pro Series អញ្ចឹង!

ដោយ

Koun Jab Luffy

15 ឧសភា 2023 05:12 ល្ងាច

អាន 2 នាទី

Article image
គិតមកដល់ពេលេនះ នៅសល់តែប៉ុន្មានខែទៀតប៉ុណ្ណោះ ក្រុមហ៊ុន Apple នឹងបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 15 series ហើយ ខណៈដែលមួយរយៈចុងក្រោនេះ មានរបាយការណ៌ជាច្រើន ក៏មានការទម្លាយចេញពីស្មាតហ្វូននេះរួចហើយផងដែរ។ ជាក់ស្តែងនៅពេលនេះ មានព័ត៌មានថ្មីចុងក្រោយរបស់ស្មាតហ្វូន iPhone 15 និង iPhone 15 Plus ថែមទៀតហើយ។
បើតាមរបាយការណ៌ខាងលើនេះ គឺបានបង្ហាញពីស្មាតហ្វូនដែលមានទំហំតូជាងងគេនៅក្នុងចំណោមស្មាតហ្វូន iPhone 15 series ដែលមានដូចជា iPhone 15 និង iPhone 15 Plus ដោយនៅក្នុងព័ត៌មាននេះ គឺបាននិយាយពីការអាប់ដែតទៅឡើកាមេរ៉ា។ iPhone 15 និង iPhone 15 Plus នឹងមានការបំពាក់នូវកាមេរ៉ាទំហំ 48 megapixel sensor។ បើតាមការបញ្ជាក់ពីលោក Jeff Pu ដែលជាអ្នកវិភាគដ៏ល្បីនោះ ក៏បាននិយាយថា iPhone 15 និង iPhone 15 Plus គឺនឹងប្រើប្រាស់កាមេរ៉ា 48 megapixel ដូចអ្វីដែលយើងបានឃើញប្រើប្រាស់នៅលើស្មាតហ្វូន iPhone 14 Pro និង iPhone 14 Pro Max ដែលបានបង្ហាញវត្តមានកាលពីឆ្នាំមុនអញ្ចឹង។កាមេរ៉ានេះ នឹងមានការប្រើប្រាស់សិនស័រថ្មី ដែលអាចចាប់រូបភាពបានកម្រិត 48 megapixel ProRAW photos។
Article image
គួរបញ្ជាក់ថា កាលពីពេលមុននេះ លោក Pu ក៏ធ្លាប់បាននិយាយថា iPhone 15 Pro នឹងមានមានការប្រើប្រាស់ប៊ូតុង solid state នោះទេ ដោយសារតែមានការបញ្ហាទៅលើការឌីស្សាញរូបរាង។ សម្រាប់ស្មាតហ្វូនដែលខ្ពស់ជាងគេ គឺនឹងប្រើប្រាស់នូវស៊ុម titanium frame និងមានការអាប់ដែតបន្ទះឈីប A17 Bionic ហើយនិងរ៉េមទំហំ 8GB។ ស្មាតហ្វូនថ្មីនេះត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវរន្ធ USB Type C port។
iPhone 15 និង iPhone 15 Plus អាចនឹងប្រើប្រាស់កាមេរ៉ាទំហំ 48MP ដូច iPhone 14 Pro Series អញ្ចឹង!