ស្វែងរកពួកយើង:

Reno 10 series នឹងបង្ហាញខ្លួននៅថ្ងៃទី 24 ឧសភាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

16 ឧសភា 2023 05:42 ល្ងាច

អាន 2 នាទី

Article image
OPPO នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Reno10 series ដែលមានការឌីស្សាញម៉ូឌុលកាមេរ៉ាថ្មីប្លែកពីជំនាន់មុនៗ ដូចអ្វីដែលយើងបានឃើញនៅលើអនឡាញកាលពីដើមខែកន្លងទៅអញ្ចឹង។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានបង្ហាញថា វីដេអូផ្សព្វផ្សាយរបស់ស្មាតហ្វូននេះត្រូវបានគេបញ្ចេញនៅលើអនឡាញហើយ ដោយមានការបញ្ជាក់ថា ស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីនេះ គឺពិតជាមានការប្រើប្រាស់ការឌីស្សាញជាមួយនិងម៉ូឌុលកាមេរ៉ា oval island ពិតមែន។
យោងតាមឃ្លីបវីដេអូខ្លីនេះ បានបង្ហើបថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រកាសចេញជាផ្លូវការនៅថ្ងៃទី 24 ខែឧសភាខាងមុខនេះហើយនៅក្នុងវីដេអូនេះ គឺក៏បានលុបវិញភ្លាមៗផងដែរ។ ប៉ុន្តែអ្វីៗត្រូវបានគេថតទុកអស់ហើយ។ នៅក្នុងពេលជាមួយគ្នានេះ អ្នកទម្លាយ Digital Chat Station ក៏បានបង្ហាញដែរថា OPPO Reno10 និង Reno10 Pro នឹងមានការប្រើប្រាស់នូវកាមេរ៉ាស portrait cameras គាំទ្រជាមួយនិងការហ៊្សូមបាន  2x optical zoom និងមានទម្ងន់ស្រាល។
Article image
Reno10 ត្រូវបានគេនិយាយថា នឹងមានអេក្រង់ទំហំ 6.7 អ៊ីង បង្ហាញចេញបានកម្រិត 1080p resolution និងមានគែមអេក្រង់កោង ល្បឿនអេក្រង់ 120Hz refresh rate ហើយនិងមានកាមេរ៉ាមុខទំហំ 32MP selfie camera ដែលប្រើប្រាស់នូវសិនស័រ IMX709 sensor នៅក្នុងរន្ធ punch hole។ សម្រាប់កាមេរ៉ាខាងក្រោយ គឺមានទំហំ 64 MP ដែលប្រើសិនស័រ Omnivision OV64B sensor និងគ្រាប់ទីពីរមានទំហំ 8MP untrawide ប្រើប្រាស់សិនស័រ Sony IMX355 imager និងមួយគ្រាប់ចុងក្រោយទំហំ 32MP IMX709 portraits shooter។ សម្រាប់ម៉ូដែលស្តង់ដារ គឺមានការប្រើប្រាស់បន្ទះឈីប Snapdragon 778G និងមានរ៉េមទំហំ 12GB ហើយនិងមានថ្មទំហំ 4,600mAh គាំទ្រដោយកម្លាំងសាក 80W charging។ ស្មាតហ្វូននេះមានទម្ងន់ 180 grams និងមានកម្រ៉ាស់ 7.58 mm។
Article image
ក្រឡេកមកមើលម៉ូដែល Reno10 Pro គឺនឹងមានអេក្រង់ទំហំធំ 6.74 អ៊ីង បង្ហាញចេញបានទំហំ 2772x1240 pixels។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាគោលទំហំ 50MP ដែកជាប្រភេទសិនស័រ IMX890 sensor គាំទ្រមុខងារ OIS ខណៈដែលមួយគ្រាប់ទៀតជា ultra-wide-angle និង portrait ដែលគេជឿថា នឹងដូចគ្នាជាមួយនិងម៉ូដែលស្តង់ដារ Reno10 អញ្ចឹង។ Reno10 Pro នឹងមានការប្រើឈីប Dimensity 8200 និងMariSilicon X NPU ហើយនិងមានថ្មទំហំ 4,600mAh គាំទ្រនូវកម្លាំងសាក 100W SuperVOOC charging។ ស្មាតហ្វូននេះ មានកម្រ៉ាស់ស្តើងត្រឹមតែ 7.68mm និងមានទម្ងន់ 186 grams។
Reno 10 series នឹងបង្ហាញខ្លួននៅថ្ងៃទី 24 ឧសភាខាងមុខនេះហើយ