
ថ្មីៗនេះ Sony ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ប្រទេសជប៉ុន ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់់ខ្លួនម៉ូដែល Xperia 1 V និងម៉ូដែលមួយទៀត Xperia 10 V។ ស្មាតហ្វូនជំនាន់ថ្មីនេះ គឺជាម៉ូដែលថ្មីបន្ទាប់នៃស្មាតហ្វូន Xperia Pro-I ដែលបានបង្ហាញខ្លួននៅកាលពីឆ្នាំ 2021 ហើយពេលនេះ ព័ត៌មានលម្អិតអំពីកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះ គឺត្រូវបានគេទម្លាយចេញហើយ។
យោងតាមពាក្យចចាមអារ៉ាមដែលបានចេញផ្សាយថ្មីៗនេះ បានបញ្ជាក់ថា ស្មាតហ្វូន Sony Xperia Pro នេះគឺមានការ upgrade បើធៀបជាមួយនឹងស្មាតហ្វូន Xperia 1 V ជាមួយនឹង 3x Exmor-T Stacked Sensors។

ប្រភពមួយចេញពីប្រទេសជប៉ុន បានអះអាងថា កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ គឺជាប្រភេទ wide-angle sensor នឹងមានទំហំ 1-អ៊ីង ខណៈពេលដែលប្រភពមួយទៀតចេញពី Weibo និយាយថា ក្រុមហ៊ុន Sony នឹងប្រើប្រាស់នូវសេនស័រថ្មីនេះទៅលើកាមេរ៉ាទាំង 3 តែម្តង។ ប្រភពខាងលើនេះ បន្តបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនៃម៉ូដែល Xperia Pro-I នេះ នឹងបង្ហាញខ្លួននៅដើមឆ្នាំ 2024 នេះ៕
