ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Apple គ្រោងនឹងប្តូរពាក្យ ‘Hey Siri’ អោយនៅត្រឹមតែ ‘Siri’

ដោយ

Koun Jab Luffy

17 ឧសភា 2023 02:39 យប់ជ្រៅ

អាន 1 នាទី

Article image
យោងតាមការបញ្ជាក់របស់លោក Mark Gurman ដែលជារាយការណ៌របស់ Bloomberg បានបញ្ជាក់ថា ក្រុមហ៊ុន Apple បាននឹងកំពុងតែធ្វើការផ្លាស់ប្តូរដ៏សំខាន់មួយទៅលើ Siri  ដោយក្រុមហ៊ុនអាមេរិកាំងមួយនេះ នឹងមានការលុបបំបាត់ទៅលើការប្រើប្រាស់នូវឃ្លាវែងថា “Hey Siri” ដោយគ្រាន់តែជំនួសមកវិញពាក្យថា “Siri” ប៉ុណ្ណោះ។ ការផ្លាស់ប្តូរនេះ គឺមានគោលដៅក្នុងការនាំយកនូវ Siri អោយមានទម្រង់ខ្លីដូចទៅនឹង Alexa របស់ក្រុមហ៊ុន Amazon ដែលអាចធ្វើការដំនើរការបានដោយប្រើប្រាស់ត្រឹមតែពាក្យថា “Alexa ”។
ការផ្លាស់ប្តូរពីការប្រើប្រាស់នូវពាក្យ 2 ម៉ាត់មកនៅត្រឹមតែ 1 ម៉ាត់នេះ គឺអាចនឹងផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់។ បន្ថែមពីលើការផ្លាស់ប្តូរនេះ ក្រុមហ៊ុន Apple ក៏កំពុងតែធ្វើការនៅលើការប្រើប្រាស់នូវ Siri ជាមួយនឹងកម្មវិធី និងសេវាកម្មជាច្រើនរបស់ក្រុមហ៊ុនភាគីទី 3 ថែមទៀតផង។
Article image
សម្រាប់ការផ្លាស់ប្តូរទៅលើ Siri នេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2023 ឬនៅឆ្នាំ 2024 ខាងមុខនេះ។ ក្រុមហ៊ុន Apple នឹងប្រកាសនូវការអាប់ដេតនេះ នៅក្នុងព្រឹត្តិការណ៍នៃការប្រកាសចេញនូវ iOS 17 នៅក្នុងសន្នីសីទ Worldwide Developers Conference (WWDC) របស់ខ្លួននៅក្នុងរដូវក្តៅនេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.