ស្វែងរកពួកយើង:

Motorola Razr 40 Ultra លក់បានចំនួន 1 ម៉ឺនគ្រឿងសម្រាប់ថ្ងៃបើកលក់ដំបូងនៅក្នុងប្រទេសចិន

ដោយ

Koun Jab Luffy

05 មិថុនា 2023 04:51 ល្ងាច

អាន 2 នាទី

Article image
ស្មាតហ្វូនបត់អេក្រង់ Clamshell ជំនាន់ថ្មី Razr 40 Ultra របស់ Motorola ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញផ្លូវការណ៍កាលពីសប្តាហ៍មុននេះ។ ហើយថ្ងៃនេះដែរ ស្មាតហ្វូនបត់ជំនាន់ថ្មីនេះត្រូវបានក្រុមហ៊ុនបើកដាក់លក់ផ្លូវការណ៍ជាលើដំបូងនៅក្នុងប្រទេសចិន នៅលើគេហទំព័រ Motorola, Lenovo ក៏ដូចជាតាមរយះគេហទំព័រដៃគូរចែកចាយធំក្នុងប្រទេសចិនដូចជា DJ.com និង Tmall ជាដើម។
បើតាមគណនី Weibo របស់ក្រុមហ៊ុន Motorola ផ្ទាល់បានបង្ហោះថា ថ្ងៃបើកលក់ដំបូង Razr 40 Ultra លក់បានចំនួន 1 ម៉ឺនគ្រឿង។ ស្មាតហ្វូនបត់ជំនាន់ថ្មីចេញពី Motorola មួយនេះត្រូវបានក្រុមហ៊ុនធ្វើការដុសខាតបានយ៉ាងល្អទៅលផ្នែក Software និង Hardware។ Motorola Razr 40 Ultra ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះអេក្រង់បត់ខាងក្នុងទំហំ 6.90 អ៊ីងប្រភេទ LTPO-AMOLED 165Hz Display ជាមួយកម្រិតពន្លឺ 1,400nits និងអេក្រង់ខាងក្រៅទំហំ 3.6 អ៊ីញ P-OLED 144 Display។ ទាំងអេក្រង់ខាងក្នុង និងខាងក្រៅ ត្រូវបានស្រោបការពារដោយកញ្ចក់ Gorilla Glass Victus។ រីឯស៊ុមជុំវិញត្រូវបាផលិតដោយសារធាតុ Aluminum 7000 Series។
Article image
Motorola Razr 40 Ultra បំពាក់ឈីប Qualcomm Snapdragon 8+ Gen 1 ភ្ជាប់ដោយរ៉េមទំហំ 8GB/12GB និងម៉េមូរីទំហំ 256GB ដល់ 512GB។ ស្មាតហ្វូនបត់ជំនាន់ថ្មីនេះមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ទំហំ 12MP Main + 13 Ultrawide និងកាមេរ៉ាសែលហ្វីទំហំ 32MP ជាលែនទំលុះអេក្រង់។ Razr 40 Ultra មានថ្មទំហំ 3,800mAh និងគាំទ្របច្ចេកវិទ្យាសាកភ្លើង Fast Wired Charging 30W និង Wireless Charging 5W
Motorola Razr 40 Ultra លក់បានចំនួន 1 ម៉ឺនគ្រឿងសម្រាប់ថ្ងៃបើកលក់ដំបូងនៅក្នុងប្រទេសចិន