ស្វែងរកពួកយើង:

ថាសហោះ Flying Saucer ដំបូងបំផុតរបស់ពិភពលោក ហោះចេញពីទីក្រុង Shenzhen ជាមួយល្បឿន 50km/h និងអាចហោះបាន 15 នាទី

ដោយ

Koun Jab Luffy

06 មិថុនា 2023 08:44 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ថាសហោះ “flying saucer” ដំបូងបំផុតរបស់ពិភពលោក បានហោះហើរជាលើកដំបូងបំផុតនៅក្នុងឧទ្យាន Shenzen Talent Park នៅប្រទេសចិន។ យន្តហោះនេះ គឺមានការអភិវឌ្ឍនៅក្នុងទីក្រុង Shenzhen ក្នុងប្រទេសចិនតែម្តង។ សមិទ្ធិផលថ្មីនេះ មានការចាប់អារម្មណ៍ជាច្រើនពីអ្នកទស្សនាជាច្រើនផងដែរ។ ជាមួយនិង ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ ក៏មានការបង្ហាញអំពីការហោះឡើង និងការចុះចតរបស់ថាសហោះនេះ ដែលមានលក្ខណៈដូចទៅនឹងខ្សែភាពយន្តប្រភេទ sci-fi ផងដែរ។
ប្រភពខាងលើនេះ បន្តថា ថាសហោះថ្មីនេះ មានសមត្ថភភាពអាចហោះហើយបាន 15 នាទី ហើយនិងមានសមត្ថភាពនៃការហោះហើរបានដល់ទៅ 200 ម៉ែត្រជាមួយនឹងល្បឿនដល់ទៅ 50km នៅក្នុងមួយម៉ោង។ នៅលើថាសហោះនេះ គឺបានអោយដឹងថា គឺមានមុខងារ Automatic និង Manual Driving Modes ដែលផ្តល់នូវភាពងាយស្រួលដល់អ្នកបើកយន្តហោះក្នុងការគ្រប់គ្រងទៅលើថាសហោះនេះផងដែរ។
សម្រាប់ថាសហោះនេះ គឺមានភាពច្នៃប្រឌិតខ្ពស់ ដែលមានភាពជឿជាក់ខ្ពស់ ហើយនិងកាត់បន្ថយទៅលើហានិភ័យជាច្រើនទៀតនៅក្នុងពេលហោះហើរ បន្ថែមពីនេះ ក៏មានមុខងារសុវត្ថិភាពជាច្រើនទៀតផង។ ថាសហោះ Flying Saucer នេះគឺមានការបង្កើតឡើងដោយក្រុមហ៊ុន Shenzhen UFO Technology Co. Ltd ដែលមានការសហការគ្នាជាមួយនឹងសាកលវិទ្យាល័យ Beihang University និង Northwestern Polytechnical University ផងដែរ៕
ថាសហោះ Flying Saucer ដំបូងបំផុតរបស់ពិភពលោក ហោះចេញពីទីក្រុង Shenzhen ជាមួយល្បឿន 50km/h និងអាចហោះបាន 15 នាទី