no-alternative title
no-alternative title
no-alternative title
no-alternative title

Riddara ម៉ាកយីហោរថយន្ត Pickup របស់ Geely ប្រកាសបង្កើតរោងចក្របុត្រសម្ព័ន្ធដំបូងរបស់ខ្លួនក្នុងប្រទេសថៃ

Riddara គឺជាម៉ាកយីហោរថយន្តប្រភេទ Pickup របស់ក្រុមហ៊ុន Geely នៅថ្ងៃនេះបានប្រកាសពីការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធនៅក្រៅប្រទេសជាលើកដំបូងរបស់ខ្លួនដោយចាប់ផ្តើមពីប្រទេសថៃ។ ដែលនេះ គឺជាដំណាក់កាលថ្មីមួយក្នុងការអភិវឌ្ឍន៍យុទ្ធសាស្ត្រសកលភាវូបនីយកម្មរបស់ស្លាកយីហោ Riddara ជាមួយនឹងទីផ្សារថៃ ហើយក៏ជាទីផ្សារក្រៅប្រទេសចិនដំបូងគេដែលដំណើរការដោយភាពឯករាជ្យ។ Geely បានសំឡឹងមើលឃើញថា ប្រទេសថៃជាទីផ្សារដ៏សំខាន់សម្រាប់ការពង្រីកម៉ាកយីហោ Riddara និងការលក់រថយន្តអគ្គិសនីប្រភេទភីកអាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបុត្រសម្ព័ន្ធដំបូងនៅក្នុងប្រទេសថៃនឹងដំណើរការដោយឯករាជ្យនូវសម្រាប់ម៉ាកយីហោ រថយន្ត Riddara ហើយក៏ជាទីតាំងមូលដ្ឋានចម្បងក្នុងាការចាប់ផ្តើមដើម្បីបង្កើតទីផ្សារសម្រាប់រថយន្តចង្កូតស្តាំនៅទូទាំងតំបន់អាស៊ាន និងប៉ាស៊ីហ្វិក។ ជាមួយនឹងការលក់រថយន្តភីកអាប់ចំនួនជាង 40% នៃទីផ្សាររថយន្តនៅក្នុងប្រទេសថៃ ដែលលើសពីរថយន្តប្រភេទ SUV និង Sedan។  Geely មើលឃើញថាប្រទេសថៃជាទីផ្សារដ៏សំខាន់សម្រាប់ការពង្រីកម៉ាកយីហោរថយន្ត Riddara ។ នៅក្នុងប្រទេសចិន យីហោរថយន្ត Riddara របស់ Geely មានចំណែកទីផ្សារ 60% សម្រាប់ទីផ្សាររថយន្តអគ្គិសនីប្រភេទភីកអាប់។

តាមរបាយការណ៍ ការលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយឈានដល់ចំនួនសរុប 68,000 គ្រឿងនៅឆ្នាំ 2023 ដែលជាការកើនឡើងដ៏ទៅ 405% ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកាលពីឆ្នាំ 2022 ការលក់រថយន្តអគ្គិសនីក្នុងប្រទេសថៃមានចំនែកទីផ្សារតែ 1% ប៉ុណ្ណ៉នៃទីផ្សារលក់រថយន្តសរុបរបស់ប្រទេសថៃ ខណៈដែលកាលពីឆ្នាំ 2023 បានកើនចំនែកទីផ្សារលក់សរុបឡើងដល់ 8.6%។ មានការព្យាករណ៍ថា បរិមាណលក់រថយន្តអគ្គិសនីនៅក្នុងប្រទេសថៃនឹងមានចំនួនពី 85,000 គ្រឿង ទៅ 100,000 គ្រឿងនៅឆ្នាំនេះ ដែលស្មើនឹងចំណែកទីផ្សារពី 10 ទៅ 12%។

 

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី27 ខែមីនា បានទទួលស្វាគមន៍គណៈប្រតិភូក្រុមហ៊ុន Geely Riddara ដឹកនាំដោយលោក Ling Shiquan ដែលជានាយកប្រតិបត្តិការក្រុមហ៊ុន ។ លោក លោក Ling Shiquan បាននិយាយថា ក្រុមហ៊ុន Geely មានការស្វាគមន៍យ៉ាងខ្លាំងក្នុងការវិនិយោគនៅក្នុងឧស្សាហកម្មរថយន្តថាមពលថ្មីរបស់ប្រទេសថៃ ហើយរថយន្តភីកអាប់ Riddara នឹងក្លាយជាម៉ាស៊ីនដ៏សំខាន់ដើម្បីជំរុញឧស្សាហកម្មរថយន្តនៅផ្នែកខាងលើ និងខាងក្រោម និងលើកកម្ពស់សមត្ថភាពបច្ចេកទេសនៃឧស្សាហកម្មរថយន្តភីកអាប់ ដោយហេតុនេះជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសថៃ។

ក្រុមហ៊ុន Geely មានផែនការជាក់ស្តែងក្នុងការពង្រីកម៉ាកយីហោរថយន្ត Riddara នៅទូទាំងអាស៊ីអាគ្នេយ៍។ សម្រាប់ទីផ្សារអូស្ត្រាលីក៏ជាទិសដៅក្នុងការលក់រថយន្ត Pickup ម៉ាក Riddara ផងដែរបន្ទាប់ពីប្រទេសថៃ។ ថ្មីៗនេះ Riddara បានធ្វើការប្រកាសចេញរថយន្ត Pickup ស៊េរីថ្មីម៉ូដែល RD6 នៅក្នុងប្រទេសថៃ ក៏ដូចជាទីផ្សារប្រទេសប្រេស៊ីល ឈីលី និងអ៊ុយរូហ្គាយផងដែរ។ កិច្ចការបន្ត ម៉ាកយីហោរថយន្ត Riddara នឹងពង្រីកចូលទៅក្នុងទីផ្សារប្រទេសជិត 20 នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ មជ្ឈិមបូព៌ា អាមេរិកឡាទីន និងតំបន់ផ្សេងទៀត៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន