
ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា គ្រោងនឹងប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួនបន្ថែមទៀតហើយ។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៌នៅពេលនេះនោះគឺ ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺមានមែនជាម៉ូដែលស្ថិតនៅក្នុងត្រកូល Mate ឬ Pocket ដែលក្រុមហ៊ុន Huawei ធ្លាប់បានបញ្ចេញកន្លងមកនោះទេ គឺក្រុមហ៊ុននេះ បានសម្រេចប្រើប្រាស់នូវម៉ាកយីហោ Nova series សម្រាប់ស្មាតហ្វូនអេក្រង់បត់បាននេះវិញ។
មានការព្យាករណ៌ថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស Huawei Nova series នេះ គឺមានតម្លៃចន្លោះពី 4,000 យ៉ន់ (~$558) ទៅ 5,000 យ៉ន់ (~$697) តែប៉ុណ្ណោះ។ ស្មាតហ្វូនអេក្រង់បាននេះ គឺត្រូវបានក្រុមហ៊ុនឌីស្សាញចេញផ្តោយទៅលើអ្នកប្រើប្រាស់បានកាន់តែមានភាពទូលំទូលាយជាងមុន។ សម្រាប់ស្មាតហ្វូនអេក្រង់បត់បាន Huawei Nova foldable ត្រូវបានគេឌីស្សាញរូបរាង vertically foldable phone ដូចគ្នាទៅនឹងម៉ូដែល Huawei Pocket S ឬ P50 Pocket អញ្ចឹងដែរ។ ស្មាតហ្វូននេះទំនងប្រហែលជាប្រើប្រាស់នូវកម្រិត 4G ជាមួយនិងបន្ទះឈីប Snapdragon 778G ប៉ុណ្ណោះ។

សូមជំរាបថា ក្រុមហ៊ុន Huawei បានចាប់ផ្តើមប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានដំបូងរបស់ខ្លួនកាលពីឆ្នាំ 2018 និងបន្តបង្ហាញចេញនូវម៉ូដែលជាច្រើនរហូតមកដល់ពេលនេះ ហើយសម្រាប់តម្លៃរបស់ស្មាតហ្វូនអេក្រង់បត់បានទាំងនេះ គឺមាតម្លៃខ្ពស់នៅឡើយ ដោយសារតែសមាសភាគ និងសង្វាក់ផលិតកម្មរបស់ស្មាតហ្វូនប្រភេទនេះ គឺមានតម្លៃខ្ពស់។ គិតមកដល់ពេលនេះ សម្រាប់តម្លៃ 4,988 យ៉ន់ (~$696) របស់ Pocket S បានធ្វើអោយស្មាតហ្វូណអេក្រង់បត់បានរបស់ Huawei មួយនេះ ក្លាយជាស្មាតហ្វូនអេក្រេង់បត់បានដែលមានតម្លៃធូរជាងបំផុតនៅក្នុងចំណោមស្មាតហ្វូនអេក្រង់បត់បានដែលមានលក់នៅលើទីផ្សារ។

Huawei Pocket S មានអេក្រង់ខាងក្នុងទំហំ 6.9-អ៊ីង foldable OLED បង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Snapdragon 778G រ៉េមទំហំ 8GB និងមានអង្គចងចាំទំហំ 512GB។ សម្រាប់ថាមពលថ្មវិញ គឺមានទំហំ 4,000mAh គាំទ្រកម្លាំងសាក 40W charging support។ និយាយពីកាមេរ៉ាថតរូបវិញ ស្មាតហ្វូនមានកាមេរ៉ាមុខទំហំ 10.7-Megapixel និងមានកាមេរ៉ាក្រោយទំហំ 40-Megapixel (main) + 13-megapixel (ultra-wide)។ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូនបត់បានរបស់ Nova-branded clamshell phone នេះ អាចនឹងមានលក្ខណៈសម្បត្តិទាបជាង Pocket S។ ដូច្នេះដើម្បីជ្រាបច្បាស់ កុំភ្លេចតាមដានជាមួយគ្នា។
