no-alternative title
no-alternative title

Honor MagicBook Art 14 ឡែបថបដំបូងបំផុតនៅលើពិភពលោក ដែលបំពាក់នូវអេក្រង់ OLED កម្រិត 4320Hz PWM Dimming

ថ្មីៗនេះក្រុមហ៊ុន Honor បានប្រកាសចេញជាផ្លូវការនូវកុំព្យូទ័រជំនាន់ថ្មីនៅក្នុងត្រកូល MagicBook Series ម៉ូដែល Honor MagicBook Art 14 នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងនៅប្រទេសចិន។ កុំព្យូទ័រ AI PC នេះ មានការឌីស្សាញរូបរាងស្តើង និងមុខងារពិសេសៗ ជាច្រើន ហើយវាក៏មានគោលដៅក្នុងការផ្តោតទៅលើអតិថិជនដែលស្វែងរកនូវផលិតផលដែលងាយស្រួលក្នុងការចល័ត និងសមត្ថភាពខ្លាំងក្លានោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ការឌីស្សាញរូបរាងនៅលើកុំព្យូទ័រ  MagicBook Art 14 នេះ គឺត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Honor ឌីស្សាញចេញពីស្ទីល Aerospace-Grade ដែលធ្វើអោយវាមានទម្ងន់ស្រាលត្រឹមតែ 1.03kg និងមានកម្រាស់ 1cm ប៉ុណ្ណោះ។ កុំព្យូទ័រថ្មីនេះ គាំទ្រដោយថាមពលថ្មកម្លាំង 60Wh ដែលសាកថ្មម្តង គឺអាចប្រើប្រាស់បានដល់ទៅ 9.5 ម៉ោង។ នៅលើនៅលើកុំព្យូទ័រ  MagicBook Art 14 នេះ ក៏មានបំពាក់នូវផត Thunderbolt 4, full-function USB-C, USB-A 3.2, HDMI 2.1 និង  3.5mm headphone jack នៅលើកុំព្យូទ័រថ្មីនេះផងដែរ។

នៅលើកុំព្យូទ័រ MagicBook Art 14 នេះ មានអេក្រង់ទំហំ 14-អ៊ីងប្រភេទ OLED Touchscreen គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 3.1K resolution និងរត់ជាមួយល្បឿន 120Hz refresh rate។ អេក្រង់របស់កុំព្យូទ័រនេះ មានពន្លឺអេក្រង់ 700 nits និងមានការទ្រទ្រង់នូវ 100% DCI-P3 color gamut ដែលផ្តល់នូវពណ៌ច្បាស់បំផុតនៅក្នុងការប្រើប្រាស់។ កុំព្យូទ័រ Honor MagicBook Art 14 នេះ ក៏មានបច្ចេកវិទ្យាអេក្រង់កម្រិត 4320Hz ultra-high frequency PWM dimming technology ដែលអាចកាត់បន្ថយទៅលើការប្រឹងរបស់ភ្នែកទៅលើអេក្រង់ថែមទៀតផង។

ជាមួយនិងវត្តមានរបស់កុំព្យូទ័រ  MagicBook Art 14 នេះ លោកអ្នកអាចធ្វើការជ្រើសរើសនូវបន្ទះឈីប Core Ultra 7 និង Intel Core Ultra 5។ នៅលើម៉ូដែលថ្មីនេះ ក្រុមហ៊ុន Honor ក៏បានបំពាក់នូវ dual fans សម្រាប់បំភាយកំដៅថែមទៀតផង។ MagicBook Art 14 នេះ មានរ៉េមទំហំ 32GB និងម៉មូរីទំហំ 1TB ហើយក៏មាននូវមុខងារ AI ជាច្រើនទៀតផងដែរ។ នៅលើកុំព្យូទ័រ MagicBook Art 14 នេះ ក៏មានមុខងារ AI smart search, AI knowledge Q&A, AI document summary និង AI-powered audio និងមុខងារជាច្រើនទៀតដូចជា scene recognition, sound object separation, background noise elimination និង two-way noise ថែមទៀតផង។ 

តម្លៃ និងកាលបរិច្ឆេទនៃការលក់

កុំព្យូទ័រ MagicBook Art 14 នេះ មាន 2 ពណ៌គឺ Sunrise Impressionនិង Summer Olive នឹងមានតម្លៃ 7,999 យ៉ន់ ($1,105) សម្រាប់បន្ទះឈីប Intel Core Ultra 5 ជាមួយនឹងរ៉េមទំហំ 16GB និងម៉េមូរី 1TB។ សម្រាប់ម៉ូដែល Core Ultra 7 វិញ គឺមានទំហំ 32GB/1TB នឹងមានតម្លៃ 9,499 យ៉ន់ (~$1,310)។ អតិថិជន អាចរកទិញកុំព្យូទ័រនេះបាននៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុន Honor នេះនៅក្នុងប្រទេសចិនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

BYD ចេញឡាន SUV ស៊េរីថ្មី Denza N8L ប្រើម៉ាស៊ីន Hybrid បើកបានចម្ងាយ 1,300km

ដោយ ប៉េងលីន
MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ឡានអគ្គិសនី Ford Bronco នៅចិន អាចប្រែកាយជាឡានទៅជាផ្ទះចល័តបាន ដោយចុចប៊ូតុងតែមួយប៉ុណ្ណោះ

ដោយ ប៉េងលីន
Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

Nissan កំពុងធ្វើការលើរថយន្ត Hybrid off-road SUV ថ្មីដើម្បីឆ្លើយតបនឹង Toyota 4Runner

ដោយ ប៉េងលីន
CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

CHANGAN Cambodia បានរៀបចំនូវកម្មវិធី CHANGAN DAY ផ្តល់នូវបទពិសោធន៌ប្លែកអារម្មណ៌ដល់អតិថិជនរបស់ខ្លួន

ដោយ ប៉េងលីន