no-alternative title
no-alternative title

តម្លៃ និងអេក្រង់នៅលើ iPhone 17 Series ត្រូវគេទម្លាយចេញហើយ!

នៅក្នុងប៉ុន្មានខែចុងក្រោយនេះ លក្ខណៈសម្បត្តិរបស់ iPhone 17 ត្រូវបានគេចែករំលែកជាច្រើននៅលើអនឡាញ។ ជាក់ស្តែងអ្នកទម្លាយដ៏ល្បីឈ្មោះ "Ice Universe" ក៏បានបញ្ចេញនូវរបាយការណ៍របស់ខ្លួនដែរថា ក្រុមហ៊ុន Apple នឹងបញ្ឈប់នូវការផលិតនូវស្មាតហ្វូន "Plus" iPhone នៅក្នុងឆ្នាំ 2025 ខាងមុខនេះ ដោយនឹងជំនួសមកវិញនូវវត្តមាន iPhone 17 "Slim" ដែលជាម៉ូដែលមួយស្ថិតនៅក្នុងកម្រិតទាបជាង iPhone 17‌ Pro Max បន្តិច។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមព័ត៌មានចុងក្រោយបំផុតចេញពី Ice Universe ដែបង្ហោះនៅលើ Weibo គឺមានការបង្ហាញអំពីទំហំអេក្រង់ និងលក្ខណៈសម្បត្តិជាច្រើនរបស់ iPhone 17 Series ដោយថែមទាំងមានការបញ្ជាក់ថា iPhone 17 ដែលមានអេក្រង់ទំហំ 6.27 អ៊ីង LTPO display នឹងមានតម្លៃ ($799), iPhone 17 Pro មានអេក្រង់ទំហំ 6.27-អ៊ីង LTPO display នឹងមានតម្លៃ ($1,099) ខណៈដែល iPhone 17 Pro Max: 6.86-អ៊ីង នឹងមានតម្លៃ LTPO display ($1,199) រួមជាមួយនិង iPhone 17 "Slim" ដែលជាម៉ូដែលថ្មី មានអេក្រង់ទំហំ 6.65-អ៊ីង LTPO display នឹងមានតម្លៃ ($1,299)។ 

 

iPhone 17‌ ទាំង 4 ម៉ូដែលនេះ ត្រូវគេទម្លាយថា នឹងមានការបំពាក់នូវអេក្រង់ LTPO displays ជាលើកដំបូងបំផុត ហើយថែមទាំងភ្ជាប ជាមួយនឹងមុខងារ ProMotion ហើយនិងមាន variable refresh rate ដល់ទៅ 120Hz ថែមទៀតផង។ មកទល់ពេលនេះ ProMotion displays មានប្រើប្រាស់ផ្តាច់មុខនៅលើ iPhone "Pro" ប៉ុណ្ណោះ ដូច្នេះហើយ ផ្អែកតាមព័ត៌មានថ្មីនេះ អាចនិយាយបានថា គឺជាលើកដំបូងហើយដែល iPhone 17‌ បានប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើម៉ូឌែលតម្លៃទាបនោះ។ 

 

សូមជំរាបថា្iPhone 17‌ "Slim" គឺជាស្មាតហ្វូន iPhone លំដាប់ flagship ថ្មី ដែលមានតម្លៃប្រហែលជា $1,299 ហើយនេះគឺជាម៉ូដែលថ្មីមួយ ដែលមានតម្លៃថ្លៃបំផុតផងដែរ។ ស្មាតហ្វូនថ្មីនេះ មានអេក្រង់ទំហំ 6.65-អ៊ីង ដែលស្ថិតនៅចន្លោះស្មាតហ្វូន iPhone 17‌ Pro និង iPhone 17‌ Pro Max។ ចំពោះ iPhone 17‌ Pro ថ្មីនេះវិញ គឺនឹងមានរ៉េមទំហំ 12GB ហើយនិងមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ទំហំ 48-Megapixel រួមជាមួយនិងបន្ទះឈីប A19 Pro ទ្រទ្រង់នូវដំណើរការ N3P របស់ក្រុមហ៊ុន TSMC ទៀតផង។ ស

 

សម្រាប់ម៉ូដែលស្តង់ដារនៃ iPhone 17 គឺមានការបំពាក់នូវបន្ទះឈីប A19។ យោងតាមការបង្ហោះមួយទៀត ក៏មានការបញ្ជាក់ថា ស្មាតហ្វូន iPhone 17‌ "Slim" នេះ នឹងមានបន្ទះឈីប A19 កាមេរ៉ាភ្លោះខាងក្រោយ តួខ្លួនអាលុយមីញ៉ូម រ៉េមទំហំ 8GB។ ចំពោះវត្តមាន iPhone 17 ត្រូវបានគេរំពឹងថា ក្រុមហ៊ុន Apple គ្រោងនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញាឆ្នាំ 2025 នេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម