ស្វែងរកពួកយើង:

OPPO A78 4G នឹងបង្ហាញខ្លួននៅលើទីផ្សារសកលថ្ងៃទី 7 ខែកក្កដានេះហើយ

ដោយ

Koun Jab Luffy

04 កក្កដា 2023 08:25 ព្រឹក

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ ការឌីស្សាញរូបរាង និងលក្ខណៈសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូន OPPO A78 4G ត្រូវបានគេទម្លាយចេញហើយតាមរយៈការផ្សព្វផ្សាយជាច្រើន។ នៅពេលនេះ ព័ត៌មានថ្មីកាលបរិច្ឆេទនៃការប្រកាសបង្ហាញស្មាតហ្វូននេះ ត្រូវបានអ្នកទម្លាយ Paras Guglani បានចែកចាយហើយ ដោយថែមទាំងបញ្ជាក់ពីថាមពលថ្មផងដែរ។ យោងតាមការបញ្ជាក់របស់អ្នកទម្លាយ Guglani រូបនេះ បាននិយាយថា ស្មាតហ្វូន OPPO A78 4G នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលនៅថ្ងៃទី 7 ខែកក្កដានេះ។
ស្មាតហ្វូនថ្មីនេះ គឺនឹងមានពណ៌ខ្មៅ Misty Black និងពណ៌បៃតង Aqua Green។ ស្មាតហ្វូន OPPO A78 4G នេះមានអេក្រង់ទំហំ 6.43-អ៊ីង AMOLED បង្ហាញចេញបានជាមួយនឹងកម្រិត Full HD+ resolution និងមានល្បឿន 90Hz refresh rate។ សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 680 SoC រ៉េមទំហំ 8GB និងម៉េមូរីទំហំ 256GB ហើយក៏អាចបន្ថែមទំហំបានដល់ទៅ 1TB។ ស្មាតហ្វូននេះ ក៏មានទ្រទ្រង់ទៅលើ 8GB virtual RAM ថែមទៀតផង។
Article image
បើនិយាយអំពីសមត្ថភាពកាមេរ៉ារបស់ស្មាតហ្វូន OPPO A78 4G នេះ គឺមានកាមេរ៉ាក្រោយភ្លោះ ដែលកាមេរ៉ាគោលមានទំហំ 50MP main និង 2MP bokeh lens ហើយនៅលើកាមេរ៉ានេះ ក៏មាន modes ជាច្រើនទៀតដូចជា 108MP ultra-clear image mode, dual-view video mode និង Bokeh Flare portrait mode ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាខាងមុខទំហំ 8MP។ ស្មាតហ្វូនថ្មីនេះ មានថាមពលថ្មទំហំ 5000mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 67W SuperVOOC fast charging។ តាមការព្យាករណ៍នោះ ស្មាតហ្វូននេះអាចសាកថ្ម 30 នាទីគឺបាន 76%។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ dual speakers និង ColorOS 13.1 ផ្អែកនៅលើ Android 13 ថែមទៀត៕
Article image
OPPO A78 4G នឹងបង្ហាញខ្លួននៅលើទីផ្សារសកលថ្ងៃទី 7 ខែកក្កដានេះហើយ