
ក្រុមហ៊ុន Samsung ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold 5 និង Flip 5 នៅថ្ងៃទី 27 ខែកក្កដា ខាងមុខនេះហើយ ដែលព្រឹត្តិការណ៌នេះ ក៏នឹងមានការបង្ហាញវត្តមានថេប្លេតជំនាន់ថ្មី និងនាឡិកាជំនាន់ថ្មី និងរបស់ជាច្រើនទៀតផងដែរ។ សម្រាប់ម៉ូដែលចាប់អារម្មណ៌ជាងគេ គឺ Galaxy Z Fold 5 ដោយស្មាតហ្វូននេះ គឺនឹងមានការអាប់ដែតទៅលើគន្លឺះ hinge mechanism និងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 ទៀតផង។ នៅមុនការបង្ហាញខ្លួន ស្មាតហ្វូននេះ ត្រូវគេឃើញបង្ហាញវត្តមាននៅលើបញ្ជី Geekbench ហើយ ដែលថែមទាំងមានការបញ្ជាក់ពីសមត្ថភាពមួយចំនួនផផងដែរ។
បើតាមការបង្ហាញពី Sammobile ដែលបញ្ចេញព័ត៌មាននៅលើ Geekbench បានអោយដឹងថា ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 2 និងមានលេខម៉ូដែល SM-F946B ដោយស្មាតហ្វូននេះ គឺជា Galaxy Z Fold 5 សម្រាប់ទីផ្សារសកល។ សម្រាប់បន្ទះឈីបនេះ គឺមានល្បឿនរត់ 2.02GHz និងអាច boost បានល្បឿន 3.36GHz ហើយនិងរត់នៅលើ Android 13 ព្រមទាំងអមដំណើរដោយរ៉េម 12GB។ បន្ទាប់ពីការធ្វើតេស្ត Geekbench 6បានអោយដឹងថា ស្មាតហ្វូននេះមានពិន្ទុ 1,845 នៅលើ Single-core test និង 5,083 points ទៅលើ multi-core test។

ស្មាតហ្វូនអេក្រង់បត់បាន Samsung Galaxy Z Fold 5 ត្រូវបានគេបញ្ជាក់ថា នឹងមានអេក្រង់បត់បានទំហំ 7.6 អ៊ីង មានកម្រិត QHD+ AMOLED panel ខណៈដែលអេក្រង់ខាងក្រៅមានទំហំ 6.5 អ៊ីងបង្ហាញចេញបាន Full HD+ AMOLED screen ហើយអេក្រង់ទាំងពីរនេះ រត់បានល្បឿន 120Hz refresh rate ដែលផ្តល់នូវការប្រើប្រាស់មុខងារ និងការបញ្ជាទៅលើអេក្រង់បានរលូនបំផុត។ ស្មាតហ្វូននេហ ត្រូវគេដឹងថា នឹងរត់នៅលើឈីប Qualcomm Snapdragon 8 Gen 2 និងមានរ៉េមទំហំ 12GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 technology។

Galaxy Z Fold 5 នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide lens ខណៈដែលគ្រាប់ទីបីមានទំហំ 10MP telephoto module។ សសម្រាប់កាមេរ៉ាមុខ គឺមានទំហំ 12MP front-facing camera។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះក៏មានកាមេរ៉ាក្រោមអេក្រង់ទំហំ 4MP under-display camera ផងដែរ។Galaxy Z Fold 5 នឹងមានថ្មទំហំ 4,400mAh និងមានការគាំទ្រនូវកម្លាំងសាក 45W fast charging។ ស្មាតហ្វូនេះក៏នឹងការប្រើមុខងារwireless charging 15W ផងដែរ។
