ស្វែងរកពួកយើង:

Honor X50 នឹងមានការបំពាក់អេក្រង់កោង និងប្រើបន្ទះឈីប Snapdragon 6 Gen 1

ដោយ

Koun Jab Luffy

02 កក្កដា 2023 10:39 ព្រឹក

អាន 2 នាទី

Article image
ក្រុមហ៊ុន Honor បានត្រៀមខ្លួនរួចជាស្រេចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Honor X50 នៅក្នុងប្រទេសចិននាថ្ងៃទី 5 ខែកក្កដាខាងមុខនេះហើយ គឺវេលាម៉ោង 7:30pm (ម៉ោងនៅក្នុងស្រុក)។  មុនការសម្ពោធនេះ ក្រុមហ៊ុន Honor ក៏បានទម្លាយនួវព័ត៌មានជាច្រើនរបស់ស្មាតហ្វូននេះរួចហើយ ស្មាតហ្វូននេះ ក៏ត្រូវបានគេបញ្ជាក់ថា បានឆ្លងកាត់ការចុះបញ្ជីធ្វើតេស្តសមត្ថភាពនៅលើបញ្ជី Geekbench benchmarking database។
ទាក់ទងនឹងស្មាតហ្វូនថ្មីនេះ ក្រុមហ៊ុន Honor ក៏បានបង្ហាញស្មាតហ្វូន X50 ថ្មីនេះនៅលើបណ្តាញសង្គម Weibo រួចហើយផងដែរ ដោយនៅលើ Poster នេះ គឺបានបញ្ជាក់ច្បាស់ថា ស្មាតហ្វូនថ្មីនេះ គឺនឹងមានការប្រើប្រាស់នូវបន្ទះ ឈីប Snapdragon 6 Gen 1 ខណដែលនៅលើ Poster មួយទៀត គឺបានបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺនឹងមាន ការទម្លាយនូវព័ត៌មានអេក្រងរបស់ស្មាតហ្វូននេះដែរ។ បើមើលទៅលើរូបភាពនេះ បង្ហាញថា អេក្រង់ស្មាតហ្វូននេះ នឹងមានគែមកោង ហើយនិងមានរន្ធនៅចំកណ្តាលអេក្រង់ ហើយអេក្រង់នេះ គឺមានកម្រិតបង្ហាញចេញបាន 1.5K។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ថា អេក្រង់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវកញ្ចក់ AMOLED ដែលទ្រទ្រង់ជាមួយនិង ការស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀតផង។
ងាកមកផ្ទៃខាងក្រោយវិញ ស្មាតហ្វូន Honor X50 គឺមានការឌីស្សាញម៉ូឌុលកាមេរ៉ាជាមួយនិងរាងជារង្វង់ ហើយនិងមាន ការបំពាក់នូវកាមេរ៉ា 2 គ្រាប់ និងមាន LED flash មួយគ្រាប់ ហើយសម្រាប់កាមេរ៉ាគោល ដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានទំហំ 108MP main sensor។ ស្មាតហ្វូននេះ នឹងមានជម្រើសពណ៌ Silver និង Gradient White ដែលាយជាមួយនិងពណ៌ Orange hue ដែលឌីស្សាញចេកពីស្បែកផងដែរ។
Article image
នៅលើបញ្ជី Geekbench បានបង្ហាញថា ស្មាតហ្វូន Honor X50 មានលេខម៉ូដែល ALI-AN00 ហើយក៏មានបញ្ជាក់ពីបន្ទះឈីបផងដែរ។ បន្ថែមពីនេះ នៅលើបញ្ជីនេះក៏មានការបង្ហាញថា ស្មាតហ្វូននេះ មានថ្មទំហំ 12GB រត់ជាមួយនិងប្រព័ន្ធ Android 13 OS ចេញពីប្រអប់តែម្តង។ មានការទម្លាយថា ស្មាតហ្វូននេះ ក៏នឹងមានម៉ូដែលទំហំ 16GB និងអង្គងចាំទំហំ 512GB ផងដែរ។ បើតាមការតេស្តនៅបញ្ជី Geekbench បានបង្ហាញថា ការតេស្ត Single-core និង multi-core tests គឺទទួលបានពិន្ទុ 606 និង 2,484។ មួយវិញទៀត បើតាមបញ្ជី 3C certification មានការបញ្ជាក់ថា X50 នឹងមានការគាំទ្រនូវកម្លាំងសាក 35W fast charging។
Honor X50 នឹងមានការបំពាក់អេក្រង់កោង និងប្រើបន្ទះឈីប Snapdragon 6 Gen 1