ស្វែងរកពួកយើង:

realme GT ជំនាន់ថ្មី នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 3 និងកាមេរ៉ា Periscope Zoom

ដោយ

Koun Jab Luffy

06 កក្កដា 2023 10:44 ព្រឹក

អាន 2 នាទី

Article image
តាមការបញ្ជាក់នៅក្នុងរបបាយការណ៍ជាច្រើននៅពេលនេះ បានបញ្ជាក់ថា realme បានត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូន realme GT Neo 6 series នៅក្នុងប្រទេសចិនក្នុងពេលដ៏ខ្លីខាងមុខនេះហើយ អាចនិយាយបានថា គឺនឹងធ្វើឡើងនៅក្នុងខែសីហាខាងមុខនេះក៏ថាបាន។ បើតាមការទម្លាយនៅក្នុងការបែកធ្លាយថ្មីមួយចេញពី Digital Chat Station បានអោយដឹងថា ក្រុមហ៊ុននេះ ក៏ធ្វើការនៅលើស្មាតហ្វូនថ្នាក់ប្រណិតថ្មីដែលមានបន្ទះឈីប Snapdragon 8 Gen 3 ផងដែរ។
អ្នកទម្លាយរូបនេះ បន្តថា ស្មាតហ្វូន realme flagship នេះនឹងមានបន្ទះឈីប Snapdragon 8 Gen 3 ហើយនឹងមានលក្ខណៈសម្បត្តិជាច្រើនដ៏អស្ចារ្យថែមទៀតផង។ នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា periscope zoom ផងដែរ។ ស្មាតហ្វូន realme នេះ គឺស្ថិតនៅក្នុងត្រកូលនៃស្មាតហ្វូន realme GT Series ហើយវាអាចនឹងប្រកាសនៅក្នុងរយៈពេលប៉ុន្មានខែក្រោយបន្ទាប់ពីស្មាតហ្វូន realme GT Neo 6 Series។ ក្រុមហ៊ុន Qualcomm ត្រូវគេរំពឹងថា នឹងបង្ហាញនូវបន្ទះឈីប Snapdragon 8 Gen 3 នៅក្នុងខែតុលានៅក្នុងឆ្នាំនេះ។ មានបន្ទះឈីប Snapdragon 8 Gen 3 នេះ នឹងបង្ហាញនូវស្មាតហ្វូនថ្នាក់ប្រណិតជាច្រើនទៀតនៅក្នុងខែវិច្ឆិកា និងធ្នូនៅក្នុងឆ្នាំនេះ ដែលមានដូចជា Xiaomi, Vivo, OnePlus និង iQOO។
Article image
ពាក្យចចាមអារ៉ាមជាច្រើន បានទម្លាយថា ស្មាតហ្វូន realme GT Neo 6 នឹងបង្ហាញខ្លួននៅក្នុងខែសីហានេះ ហើយនឹងមានបន្ទះឈីប Snapdragon 8 Gen 2។ ក្រុមហ៊ុននេះ អាចនឹងបង្ហាញនូវស្មាតហ្វូនដែលមានបន្ទះឈីប Snapdragon 8 Gen 3 យ៉ាងហោចណាស់ 6 ខែក្រោយបន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន realme GT Neo 6។
Article image
ស្មាតហ្វូន  realme GT Neo 6 នឹងមានអេក្រង់ទំហំ 6.74-អ៊ីង ប្រភេទកញ្ចក់ OLED ល្បឿន 144Hz ដែលមានកម្រិតភាពច្បាស់ 1.5K resolution, កាមេរ៉ាខាងមុខទំហំ 16-Megapixel និងកាមេរ៉ាគោលខាងក្រោយទំហំ 50-Megapixel Sony IMX890 ថែមទៀតផង។ ស្មាតហ្វូននេះ មានបន្ទះឈីប Snapdragon Gen 2 រ៉េមទំហំ 16GB LPDDR5x RAM និងមានម៉េមូរីទំហំ 1 TBUFS 4.0 Storage។ ស្មាតហ្វូននេះ ក៏មានបច្ចេកវិទ្យាសាកថ្មលឿន 240W fast charging ដូចទៅនឹងស្មាតហ្វូន Realme GT Neo 5 ផងដែរ៕