ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

iPhone 15 នឹងមានពណ៌ថ្មី ហើយនិងមានតួខ្លួនផលិតចេញពីទីតានៀមរឹងមាំខ្លាំងបំផុត

ដោយ

Koun Jab Luffy

06 កក្កដា 2023 05:37 ព្រលឹម

អាន 2 នាទី

Article image
រហូតមកដល់ពេលនេះ គឺនៅសល់តែរយៈពេល 2 ខែទៀតប៉ុណ្ណោះ ដែល iPhone 15 series នឹងមានវត្តមានជាផ្លូវការហើយម៉ូដែលថ្មីរបស់ Apple នេះ គឺត្រូវបានគេរំពឹងថា នឹងមានការអាប់ដែតខ្លាំងជាមុនជាពិសេសទៅលើការប្រើប្រាស់ Hardware។  ប្រភពនានាបានបញ្ជាក់ថា ក្រៅតែពីការដកចេញនូវរន្ធលើអេក្រង់ហើយនោះ នៅលើ iPhone 15 ជំនាន់ថ្មីនេះ គឺថែមទាំងមានការបន្ថែមនូវជម្រើសពណ៌ថ្មីៗកាន់តែសំបូរបែបច្រើនជាងមុនផងដែរ។ ដូច្នេះជាមួយនិងវត្តមានម៉ូដែលថ្មីនេះ អ្នកប្រើប្រាស់នឹងទទួលបាននូវពណ៌ថ្មីៗជាច្រើនជាក់ជាមិនខាន។
យោងតាមព័ត៌មាននៅថ្ងៃនេះ គឺបាននិយាយថា ក្រុមហ៊ុន Apple នឹងមានរៀបចំនូវព្រឹត្តិការណ៌ធំដូចរាល់ឆ្នាំអញ្ចឹង ប៉ុន្តែឆ្នាំនេះ គឺនឹងជម្រើសពណ៌ថ្មីបន្ថែមចំនួន 2 សម្រាប់ iPhone 15 lineup ដោយម៉ូដែល iPhone 15 Pro នឹងមានពណ៌ថ្មី dark red color ខណដែល iPhone 15 និង iPhone 15 Plus នឹងមានពណ៌ថ្មី green color។ ប្រភពដដែលនេះបន្តថា ពណ៌ red color របស់ iPhone 15 Pro នេះត្រូវបានគេហៅថា “crimson” shade។ ពណ៌នេះ គឺមើលទៅខ្ចីជាងពណ៌ស្វាយ deep purple color ដែលប្រើប្រាស់នៅលើ iPhone 14 Pro នាពេលកន្លងមក។ ប៉ុន្តែសម្រាប green color នៅលើ iPhone 15 និង iPhone 15 Plus ត្រូវបានគេនិយាយថា គឺដូចគ្នាទៅនឹងពណ៌ green ដែលប្រើនៅលើ iPhone 12 និង iPhone 11 អញ្ចឹង។
ជាមួយនិងការដាក់បន្ថែមនូវជម្រើសពណ៌ថ្មីទាំងពីរនេះ iPhone 15 lineup ត្រូវបានគេទម្លាយថា ក៏នឹងមានពណ៌ silver, space gray និង gold ផងដែរ ហើយសម្រាប់ iPhone 15 Pro ក៏នឹងមានការឌីស្សាញជាមួយនិងវតត្ថុធាតុដើមថ្មី Titanium, ផងដែរ ដែលម៉ូដែលនេះ នឹងក្លាយជា iPhone បំផុតដែលប្រើទីតានៀម។ សូមជំរាបថា Apple បានប្រើប្រាស់ទីតានៀមនេះនៅលើ Apple Watch ជាយូរឆ្នាំណាស់មកហើយ ដែលវត្ថុធាតុដើមនេះ គឺមានភាពរឹងមាំ អាចការពាររបស់នេះបានយ៉ាងល្អ។
Article image
គួរបញ្ជាក់ផងដែរថា បើទោះបីជាមានការលើកឡើងនូវព័ត៌មានជាច្រើនស្តីពីការប្រកាសចេញ iPhone 15 Lineup នៅខែកញ្ញាឆ្នាំ 2023 ខាងមុខនេះក៏ដោយ គេនៅមិនទាន់បានទទួលព័ត៌មានផ្លូវការពីក្រុមហ៊ុននេះនៅឡើយទេ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

iPhone 15 នឹងមានពណ៌ថ្មី ហើយនិងមានតួខ្លួនផលិតចេញពីទីតានៀមរឹងមាំខ្លាំងបំផុត