ស្វែងរកពួកយើង:

Honor Play 40 បង្ហាញខ្លួនជាផ្លូវការជាមួយថេប្លេត Pad 11.5 អ៊ីង និង Pad X8 Pro

ដោយ

Koun Jab Luffy

07 កក្កដា 2023 09:28 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុន Honor បានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Honor Play 40 និងថេប្លេតថ្មីៗចំនួន 2 បន្ថែមទៀត ដែលសុទ្ធសឹងតែជាម៉ូដែលមានសមត្ថភាពខ្លាំងក្លាផងដែរ។ បើតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូន  Honor Play 40 នេះ គឺប្រើប្រាស់នូវបន្ទះឈីប Snapdragon 480+ ដូចទៅនឹងស្មាតហ្វូន Play 30 អញ្ចឹងដែរ។
ការបង្ហាញវត្តមាននៅក្នុងពេលនេះ ស្មាតហ្វូនហ្វូននេះ គឺមានជម្រើសកាន់តែច្រើន 6GB/128GB, 8GB/128GB និង 8GB/256GB។ ស្មាតហ្វូននេះ គឺមានការប្រើប្រាស់នូវស្បែកមុខកម្មវិធី MagicOS 7.1 និងផ្អែកនៅលើ Android 13 ខណៈពេលដែលស្មាតហ្វូនជំនាន់មុននេះ គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 11 ប៉ុណ្ណោះ។
Article image
បន្ថែមពីនេះ អេក្រង់របស់ស្មាតហ្វូននេះ មានទំហំ 6.56 អ៊ីង LCD បង្ហាញចេញបានជាមួយនិងទំហំ 720x1,612px resolution (20:9 aspect ratio) និងមានល្បឿន 90Hz refresh rate និងមានកាមេរ៉ាមុខទំហំ 5MP selfie។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានកាមេរ៉ាគោលទំហំ 13MP អាចថតវីដេអូបាន 1080p និងមួយគ្រាប់ទៀតមានទំហំ 2MP depth sensor។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,200mAh និងគាំទ្រនូវបច្ចេកវិទ្យាសាកថ្មកម្លាំង 10W charging។
Article image
ក្រៅពីរន្ធផត USB-C port នេះ នៅលើស្មាតហ្វូននេះ ក៏មាន  3.5mm headphone jack និង Hi-Res Audio ផងដែរ។ ស្មាតហ្វូន Honor Play 40 នេះ មានវត្តមាននៅលើហាងអនឡាញជាច្រើនរបស់ក្រុមហ៊ុន Honor នៅក្នុងប្រទេសចិន។ សម្រាប់ទំហំ 6GB/128GB គឺមានតម្លៃ CNY 1,380 ($190/€175/₹15,700)។
Article image
ចំពោះថេប្លេត Honor Pad X8 Pro នេះ មានអេក្រង់ទំហំ 11.5 អ៊ីង ធំជាងថេប្លេត Pad X8 (10.1 អ៊ីង)។ អេក្រង់ IPS LCD នេះ មាន resolution 2,000x1,200px និង 100% coverage sRGB និងមានកម្រិត 400 nits។ អេក្រង់នេះ អាចដំណើរការបានកម្រិត 120Hz (90Hz ឬ 60Hz)។ ស្មាតហ្វូន Pro នេះ មានបន្ទះឈីប Snapdragon 685 ដែលមានទំហំ 4GB/6GB/8GB និង 128GB storage។ ថេប្លេតនេះមាន MagicOS 7.1 (Android 13)។
Article image
ថេប្លេត Honor Pad X8 Pro នេះមានតួខ្លួនធ្វើពីលោហធាតុដែលមានទម្ងន់ស្រាលត្រឹមតែ 495g និងកម្រាស់ 6.9mm។ ថេប្លេត Honor Pad X8 Pro នេះ អាចរកទិញបាននៅលើហាងអនឡាញរបស់ក្រុមហ៊ុន Honor។ សម្រាប់ទំហំ 6GB/128GB គឺមានតម្លៃ CNY 1,100 ($150/€140/₹12,500)៕
Honor Play 40 បង្ហាញខ្លួនជាផ្លូវការជាមួយថេប្លេត Pad 11.5 អ៊ីង និង Pad X8 Pro