ស្វែងរកពួកយើង:

Honor 90 បង្ហាញខ្លួននៅទ្វីបអឺរ៉ុបជាមួយនិងកាមេរ៉ាទំហំ 200MP រួមនិងលក្ខណៈពិសេសជាច្រើន!

ដោយ

Koun Jab Luffy

07 កក្កដា 2023 10:30 ព្រឹក

អាន 2 នាទី

Article image
កាលពីខែឧសភាកន្លងទៅនេះ Honor 90 និង 90 Pro បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសចិន ដែលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកាអាប់ដែតទៅលើ Hardware និងមានការពង្រឹងទៅលើបច្ចេកវិទ្យាថ្មីៗជាច្រើន ហើយសម្រាប់ម៉ូដែល Pro គឺមានលក់តែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។ យោងតាមព័ត៌មាននៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលស្តង់ដារ Honor 90 ត្រូវបានក្រុមហ៊ុនប្រកាសចេញនៅលើទីផ្សារអឺរ៉ុបហើយ។ ស្មាតហ្វូនថ្មីនេះ គឺជាម៉ូដែលមួយស្ថិតនៅក្នុងប្រភភេទស្មាតហ្វូនថ្នាក់កណ្តាល ដែលបំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 និងមានកាមេរ៉ាទំហំ 200MP។
Honor 90 ឌីស្សាញជាមួយនិងអេក្រង់ដែលមានគែមកោង និងមានការបំពាក់នូវបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មី ដោយអេក្រង់នេះ មានទំហំ 6.7-អ៊ីង OLED panel with បង្ហាញចេញបានទំហំ FHD+ resolution ទំហំ 2664×1200 pixels និងមាន refresh rate ខ្ពស់ដល់ទៅ 120Hz។ អេក្រង់នេះ មានកម្រិត peak brightness 1,600 nits ផងដែរ។ អេក្រង់នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា គឺប្រើប្រាស់នូវ PWM Dimming frequency រហូតដល់ទៅ 3840Hz។ មានការបញ្ជាក់ថា អេក្រង់នេះមានពន្លឺខ្ពស់ខ្លាំងមែនទែន។
Article image
ជាមួយគ្នានេះ បើមើលទៅលើកាមេរ៉ាវិញ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 200MP ប្រើប្រាស់សិនស័រ 1/1.4- អ៊ីង និងមានគ្រាប់ទីពីរមានទំហំ 12MP ultra-wide និង macro camera ដែលអាចថតបានទំហំ 112° field of view  ខណៈដែលគ្រាប់ទីបីមានទំហំ 2MP Depth Camera។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 50MP។ សម្រាប់កម្លាំងម៉ាស៊ីន Honor 90 បំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 និងរ៉េមទំហំ 12GB និងមានអង្គចាំចាំទំហំ 512GB។ ស្មាតហ្វូនថាមពលថ្មនោលើស្មាតហ្វូននេះ គឺមានទំហំ 5000mAh គាំទ្រនូវកម្លាំងសាក 66W fast charging តាមរយៈនៃការប្រើប្រាស់រន្ធ USB Type-C 2.0។ ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 ផ្អែកលើស្បែកមុខកម្មវិធី HONOR MagicOS 7.1។
Article image
ជាមួយនិងការប្រកាសចេញនៅលើទីផ្សារអឺរ៉ុបនេះ ស្មាតហ្វូន Honor 90 នឹងមានជម្រើសពណ៌ Midnight Black, Emerald Green និង Diamond Silver។ ស្មាតហ្វូននេះអាចរកជាវបាននៅអង់គ្លេសនៅថ្ងៃនេះជាមួយនិង £449.99 សម្រាប់ទំហំ 8GB+256GB និងតម្លៃ £499.99 សម្រាប់ទំហំ 12GB+512GB។
Honor 90 បង្ហាញខ្លួននៅទ្វីបអឺរ៉ុបជាមួយនិងកាមេរ៉ាទំហំ 200MP រួមនិងលក្ខណៈពិសេសជាច្រើន!