ស្វែងរកពួកយើង:

realme Narzo 60 Series បង្ហាញខ្លួនជាមួយអេក្រង់ OLED និងមានការឌីស្សាញយ៉ាងប្រណិត

ដោយ

Koun Jab Luffy

07 កក្កដា 2023 11:16 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចអ្វីដែលបានគ្រោងទុកអញ្ចឹង ក្រុមហ៊ុន realme ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីរបស់ខ្លួន realme Narzo 60 Series នៅក្នុងប្រទេសឥណ្ឌាហើយ។ ស្មាតហ្វូននេះ គឺមាន 2 ម៉ូដែលរួមមានដូចជា realme Narzo 60 និង realme Narzo 60 Pro ដោយស្មាតហ្វូននេះ គឺជាម៉ូដែលថ្មី ដែលបាន rebranded ចេញពីស្មាតហ្វូន realme 11 និង  realme 11 Pro ដែលបង្ហាញខ្លួនក្នុងពេលកន្លងមក។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន realme Narzo 60 Series។
បើមើលទៅលើស្មាតហ្វូន realme Narzo 60 Series ថ្មីនេះ ឃើញថា ការឌីស្សាញ គឺត្រូវបានរចនាបានយ៉ាងទាន់សម័យមែនទែម។ ស្មាតហ្វូនថ្មីនេះ គឺមានម៉ូឌុលកាមេរ៉ាក្រោយ មានរាងជាងរង្វង់ ខណៈដែលខ្នងក្រោយស្មាតហ្វូននេះ គឺមានការឌីស្សាញចេញពីស្បែក។ ស្មាតហ្វូន Narzo 60 មានអេក្រង់ទំហំ 6.43-អ៊ីងកម្រិត FHD+ ទំហំ 1080x2400pixels ប្រើប្រាស់នូវកញ្ចក់ OLED រត់បានជាមួយល្បឿន 90Hz refresh rate។ អេក្រង់ស្មាតហ្វូន Narzo 60 Pro មានទំហំ 6.7-អ៊ីង បង្ហាញចេញបានកម្រិត FHD+ ទំហំ 1080x2412 pixels ប្រើប្រាស់អេក្រង់ OLED ដែលមានគែមកោង និងរត់ជាមួយល្បឿន  120Hz refresh rate ហើយនិងមានកម្រិត 10-bit ។
Article image
ស្មាតហ្វូន Narzo 60 ដំណើរការនៅលើបន្ទះឈីប Dimensity 6020 ខណៈដែលស្មាតហ្វូន Narzo 60 Pro ដំណើរការនៅលើបន្ទះឈីប Dimensity 7050។ ស្មាតហ្វូនទាំងពីរនេះ រត់នៅលើមានស្បែកមុខកម្មវិធី realme UI 4.0 ផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 13។ ស្មាតហ្វូននេះ មានកាមេរ៉ាគោលទំហំ 64MP និងកាមេរ៉ាខាងមុខទំហំ 8MP។ សម្រាប់ម៉ូដែល Pro មានកាមេរ៉ាគោលទំហំ 100MP និងកាមេរ៉ាមុខទំហំ 16MP។ នៅលើស្មាតហ្វូននេះមាន dual stereo speakers និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយក៏មានរន្ធ 3.5mm headphone jack និង MicroSD card slot ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ គឺមានបំពាក់នូវថាមពលថ្មទំហំ 5,000mAh ដោយស្មាតហ្វូន Narzo 60 Pro មានបច្ចេកវិទ្យា 67W ខណៈដែល Narzo 60 មានកម្លាំងសាក 33W ។
Article image
សម្រាប់ការចេញលក់នៅក្នុងប្រទេសឥណ្ឌា realme Narzo 60 ទំហំ 8GB+128GB មានតម្លៃ  ₹17,999 (~$220) និង 8GB+256GB មានតម្លៃ  ₹19,999 (~$240)។ សម្រាប់ realme Narzo 60 Pro ទំហំ 8GB+128GB មានតម្លៃ ₹23,999 (~$290) និងទំហំ 12GB+256GB មានតម្លៃ – ₹26,999 (~$330) ខណៈដែលទំហំ 12GB+1TB មានតម្លៃ ₹29,999 (~$365)។