ស្វែងរកពួកយើង:

រូបភាព ជាមួយប្រអប់វេចខ្ចប់ជាច្រើនសន្លឹករបស់ Nothing Phone (2) ត្រូវគេទម្លាយមុនការប្រកាសជាផ្លូវការ!

ដោយ

Koun Jab Luffy

11 កក្កដា 2023 11:00 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានការបែកធ្លាយរូបភាពរបស់ស្មាតហ្វូន Nothing Phone (2) ជាច្រើននៅលើអ៊ីនធឺណិត។ រូបភាពនេះ គឺបានបង្ហោះដោយគណនី TechDocterz ដែលមានការបង្ហាញអំពីលក្ខណៈសម្បត្តិ និងការឌីស្សាញរបស់ស្មាតហ្វូននេះជាច្រើនថែមទៀតផង។
រូបភាពជាច្រើននេះ បានបង្ហាញថា ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Qualcomm Snapdragon 8+ Gen 1  ហើយវាមានកាមេរ៉ាខាងក្រោយទំហំ 50MP+50MP និងកាមេរ៉ាខាងមុខទំហំ  32MP និងម៉េមូរីទំហំ 12GB+512GB ។ ស្មាតហ្វូននេះមានអេក្រង់ទំហំ  6.7-inch OLED និង  NOTHING OS 2.0.0 ផ្អែកនៅលើ Android 13 ផងដែរ។
Article image
TechDocterz ក៏បានបង្ហាញអំពីប៊ូតុង Power និង Volume ហើយក៏មានការទម្លាយអំពីប្រអប់នៃការវេចខ្ចប់របស់ស្មាតហ្វូននេះផងដែរ។ បើតាមអ្នកទម្លាយរូបនេះ បានបញ្ជាក់ថា ប្រអប់នៃការវេចខ្ចប់របស់ស្មាតហ្វូននេះ គឺមាន SIM eject pin, 1m Type-C to Type-C transparent charging cable, safety information និង warranty card ថែមទៀតផង។
Article image
សូមជំរាបថា តាមរបាយការណ៍ជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.7-អ៊ីង FHD+ កញ្ចក់ OLED ល្បឿន 120Hz adaptive refresh rate។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB RAM និងម៉េមូរីទំហំ 256GB/512GB។ និយាយពីកាមេរ៉ាវិញ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាក្រោយពីរគ្រាប់ ដោយមួយគ្រាប់មានទំហំ 50-megapixel Sony IMX890 main និងមួយគ្រាប់ទៀតមានទំហំ 50-megapixel Samsung JN1 ultra-wide។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 32-megapixel Sony IMX615 ។
Article image
បន្ថែមពីនេះ ស្មាតហ្វូននេះ ក៏នូវមានថាមពលថ្មទំហំ 4700mAh និងបច្ចេកវិទ្យាសាកថ្មលឿនកម្លាំងសាក 33W fast charging រួមជាមួយនិងកម្លាំងសាក 15W wireless charging ដើម្បីធានាទៅលើការប្រើប្រាស់បានយូរថែមទៀតផង។ ស្មាតហ្វូននេះ មានអាចធ្វើការ upgrade OS បានដល់ទៅ 3 ឆ្នាំ ហើយវាក៏មានការអាប់ដេតទៅលើ patch សុវត្ថិភាពដល់ទៅ 4 ឆ្នាំ។ ស្មាតហ្វូននេះ មានប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ គែមអាលុយមីញ៉ូម និង IP សម្រាប់ការពារទឹក និងធូលីថែមទៀត។ ស្មាតហ្វូន Nothing Phone (2) នេះគឺមាន Glyph LED interface ហើយវានឹងទម្លាយជាផ្លូវការនៅថ្ងៃទី 11 ខែកក្កដានេះ៕
រូបភាព ជាមួយប្រអប់វេចខ្ចប់ជាច្រើនសន្លឹករបស់ Nothing Phone (2) ត្រូវគេទម្លាយមុនការប្រកាសជាផ្លូវការ!