ស្វែងរកពួកយើង:

លក្ខណៈសម្បត្តិស្មាតហ្វូនស៊េរីថ្មី iQOO Z8 និង Z8x ត្រូវគេទម្លាយចេញទាំងស្រុងហើយ!

ដោយ

Koun Jab Luffy

27 សីហា 2023 03:56 រសៀល

អាន 2 នាទី

Article image
យោងតាមដំណឹងកន្លងមក បាននិយាយថា iQOO នឹងមានការបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននៅក្នុងប្រទេស ឥណ្ឌានាថ្ងៃ 31 ខែសីហានេះហើយ ដែលម៉ូដែលថ្មីនេះ មានឈ្មោះថា iQOO Z7 Pro។ នៅក្នុងថ្ងៃនេះដដែលនេះ ក៏មានការទម្លាយថា ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Vivo មួយនេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី iQOO Z8 និង iQOO Z8x ផងដែរ។ ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីទាំងពីរនេះ គឺត្រូវបានគេនិយាយថា មានសមត្ថភាព ខ្ពស់ប្រៀបធៀបជាមួយនិងតម្លៃរបស់វា។ នៅពេលនេះ មានការទម្លាយនូវព័ត៌មានថ្មីរបស់ស្មាតហ្វូននេះហើយ។
បើតាមអ្នកទម្លាយ Ishan Agarwal ក៏បានចែកចាយនូវព័ត៌មានទាំងស្រុងរបស់ស្មាតហ្វូនស៊េរីថ្មី iQOO Z8 និង iQOO Z8x នៅលើបណ្តាញ X ផងដែរ។ បើតាមប្រភពខាងលើនេះបានបញ្ជាក់ថា iQOO Z8 នឹងមានអេក្រង់ទំហំ 6.64-អ៊ីងប្រភេទកញ្ចក់ LCD ល្បឿន 120Hz refresh rate និងមានកាមេរ៉ាក្រោយចំនួន 2 គ្រាប់ ដែលកាមេរ៉ា គោលមានទំហំ 64MP និងមានគ្រាប់ទីពីរមានទំហំ 2MP Portrait។ សម្រាប់កាមេរ៉ាមុខទំហំ 16MP ដែលមាន សមត្ថភាពខ្ពស់បំផុត ក្នុងការថតរូប និងវីដេអូ។ iQOO Z8 នឹងមានបន្ទះឈីប Mediatek Dimensity 8200 និងមានរ៉េមទំហំ 12GB  និងអង្គចងចាំទំហំ 512GB។ សា្មតហ្វូននេះមានថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 120W Fast Charging។
Article image
ក្រឡេកមក iQOO Z8x ក៏នឹងមានអេក្រង់ទំហំ 6.64-អ៊ីង ល្បឿន 120Hz LCD display និងមានកាមេរ៉ា 2MP portrait camera ដូចគ្នា ប៉ុន្តែស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 1 ប្រើប្រាស់រ៉េមទំហំ 12GB LPDDR4X RAM និងអង្គចងចាំទំហំ 256GB ប្រភេទ UFS 2.2 storage។ ស្មាតហ្វូនមានថ្មទំហំធំដល់ ទៅ 6,000mAh គាំទ្រកម្លាំងសាក 44W charging ប៉ុណ្ណោះ។ ស្មាតហ្វូនថ្មីទាំងពីរនេះ មានរន្ធ 3.5mm headphone jack, និងមានប្រព័ន្ធស្កែនម្រាមដៃនៅចំហៀង, NFC រួមនិង IR control ដូចគ្នា។ ស្មាតហ្វូនទាំងពីរប្រើប្រាស់ ស្បែក OriginOS 3.0 រត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 13។
លក្ខណៈសម្បត្តិស្មាតហ្វូនស៊េរីថ្មី iQOO Z8 និង Z8x ត្រូវគេទម្លាយចេញទាំងស្រុងហើយ!