ស្វែងរកពួកយើង:

Samsung Galaxy Z Fold5 និង Watch6 Thom Browne Editions នឹងសម្ពោធជាផ្លូវការនៅថ្ងៃ 12 ខែកញ្ញានេះហើយ

ដោយ

Koun Jab Luffy

07 កញ្ញា 2023 11:44 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមព័ត៌មាននៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បានចេញមកប្រកាសជាផ្លូវការហើយថា ការបង្ហាញវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold5 និងនាឡិកាឆ្លាតវៃ Galaxy Watch6 ម៉ូដែលពិសេស Thom Browne Editions គឺនឹងធ្វើឡើងនៅសប្តាហ៌ក្រោយនេះហើយ។
បើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បានបញ្ជាក់ថា ការឌីស្សាកថ្មីទៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold5 ម៉ូដែលពិសេស Thom Browne គឺមានការរចនាចេញជាមួយនិងពណ៌ខ្មៅ និងមានការរួមបញ្ចូលនូវស្បែកដែលមើលទៅគឺមានប្រណិត និងទាក់ទាញ។
Article image
សម្រាប់រូបរាងខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានការឌីស្សាញតានិមិត្តសញ្ញារបស់ក្រុមហ៊ុន Thom Browne ជាមួយនិងឆ្នូត ពណ៌ក្រហម និងស ហើយនិងពណ៌ខៀវ និងមានស៊ុម និងគន្លឹះពណ៌មាស។ នៅលើម៉ូឌុលកាមេរ៉ា ក៏មានស៊ុមពណ៌មាសនៅជុំវិញឡែននិមួយៗថែមទៀតផង។ ជាមួយនិងវត្តមានម៉ូដែលពិសេសនេះ ក៏មានការបន្ថែមនូវស្រោមការពារ ក៏ដូចជាប៊ិក S Pen ដែលមានការឌីស្សាញស្ទីលតាម Thom Browne briefcase ផងដែរ។
Article image
ហើយសម្រាប់នាឡិកាឆ្លាតវៃ Galaxy Watch6 វិញ ក៏មានការឌីស្សាញបែប "graceful gold-tone body" ផងដែរ ដោយមិនត្រឹមតែមានស្រោមមុខពិសេសនោះទេ នៅលើនាឡិកាឆ្លាតវៃនេះ ក៏មានខ្សែរនាឡិកាដែលឌីស្សាសស្ទីលចេញពីពី Thom Browne logo នៅលើស៊ុមជុំវិញផងដែរ។ សម្រាប់ពណ៌ Thom Browne ក្រហម ស និងខៀវ ត្រូវបានរចនានៅលើខ្សែរនាឡិកាបានយ៉ាងស្អាត ជាមួយនិងជម្រើសស្បែកមានគុណភាពខ្ពស់ថែមទៀត។ ហើយសម្រាប់ពណ៌នេះ ក៏មាននៅលើឆ្នាំងសាក 25W របស់ស្មាតហ្វូន និងនៅលើឆ្នាំងសាកសម្រាប់នាឡិកាដូចគ្នា ក្នុងនោះចំពោះរន្ធ USB-C to USB-C ក៏មានការឌីស្សាញចេញពី fabric ផងដែរ។
Article image
Galaxy Z Fold5 និង Galaxy Watch6 ម៉ូដែលពិសេស Thom Browne Editions ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានលក់នៅលើហាងអនឡាញរបស់ក្រុមហ៊ុន Samsung ជាមួយនិងចំនួនមានកំណត់ ចាប់ពីថ្ងៃទី 12 ខែកញ្ញាខាងមុខនេះហើយ នៅក្នុងទីផ្សារក៏មានទីផ្សារប្រទេសកូរ៉េខាងត្បូងផងដែរ។
Samsung Galaxy Z Fold5 និង Watch6 Thom Browne Editions នឹងសម្ពោធជាផ្លូវការនៅថ្ងៃ 12 ខែកញ្ញានេះហើយ