
បន្ទាប់ពីការបដិសេធរបស់ក្រុមហ៊ុន Google ពាក់ព័ន្ធទៅនឹងការទ្រទ្រង់ទៅលើមុខងារ DisplayPort Connection នៅលើស្មាតហ្វូន Pixel 8 Series លោក Mishaal Rahman បាននិយាយថា មុខងារនេះ គឺអាចដំណើរការនៅលើស្មាតហ្វូននេះ។ នៅក្នុងការសិក្សាមួយជាមួយនឹងអ្នកតេស្តម្នាក់ទៀតនោះ លោក Mishaal បានបញ្ជាក់ថា មុខងារ DP Alt Mode នៅលើស្មាតហ្វូន Pixel 8 និង Pixel 8 Pro កំពុងតែដំនើរការ ប៉ុន្តែក្រុមហ៊ុននេះ បានបិទទៅលើមុខងារនេះតាមរយៈ firmware update។
គាត់អាចធ្វើការតភ្ជាប់ និង mirror ទៅលើអេក្រង់របស់ស្មាតហ្វូននេះ តាមរយៈការប្រើប្រាស់នូវ USB Type-C បាន។ ដើម្បីអាចបើកដំណើរការនូវ display output នៅលើ USB-C នេះ អ្នកប្រើប្រាស់ត្រូវតែ root ទៅលើស្មាតហ្វូន Pixel 8 ហើយវាក៏ត្រូវការផ្លាស់ប្តូរទៅលើ configuration ផងដែរ។ យ៉ាងណាមិញ ដំណើរការនេះទាមទារអោយមានការប្រើប្រាស់នូវ USB Type-C cable អោយត្រឹមត្រូវតាមរយៈការប្រើនូវ Video output ទៅកាន់អេក្រង់មួយទៀត។
ទាក់ទងនឹងរឿងនេះ ក៏មានអ្នកប្រើប្រាស់ម្នាក់ទៀត ក៏អាចប្រើប្រាស់នូវមុខងារ mirror ដោយប្រើប្រាស់នូវDisplayPort នេះផងដែរ។ វាពិតជាពិបាកយល់ណាស់ថា ហេតុអ្វីបានជាក្រុមហ៊ុន Google បានបិទទៅលើមុខងារនេះ បើទោះបីជាដឹងថា មុខងារនេះពិតជាមានសារៈសំខាន់សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូន Pixel 8 ក៏ដោយ។ យើងជឿជាក់ថា មុខងារនេះ ស្ថិតនៅក្នុងតំណាក់កាលដំបូងនៃការអភិវឌ្ឍន៍។

បើតាមការប៉ាន់ស្មាននោះ មានការព្យាករណ៌ថា ក្រុមហ៊ុន Google អាចនឹងបង្ហាញនូវមុខងារ DisplayPort តាមរយៈការអាប់ដេត QPR1 ឬ QPR2 នៅដើមឆ្នាំក្រោយនេះ។ អ្នកប្រើប្រាស់ដែលចង់បានមុខងារនេះត្រូវ root ទៅកាន់ឧបករណ៍ជាច្រើនរបស់ពួកគេ នៅមុនពេលដែលអាចប្រើប្រាស់នូវមុខងារនេះបាន។ ក្រៅពីមុខងារ DisplayPort នៅលើស្មាតហ្វូន Pixel 8 នេះ ក្រុមហ៊ុន Google ក៏អាចនឹងបន្ថែមនូវមុខងារដ៏មានប្រយោជន៍ជាច្រើនទៀតទៅលើស្មាតហ្វូននេះផងដែរ៕





