ស្វែងរកពួកយើង:

iQOO 12 Series បំពាក់នូវឈីប Snapdragon 8 Gen 3 អេក្រង់កម្រិត 3000nits និងមាន IP68 ថែមទៀតផង

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2023 08:18 ព្រឹក

អាន 3 នាទី

Article image
កាលពីម្សិលមិញនេះ ក្រុមហ៊ុន iQOO បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iQOO 12 series នៅក្នុងប្រទេសចិនហើយ ដែលម៉ូដែលថ្មីនេះ គឺមាន 2 ស៊េរីដែលមានដូចជា ស្មាតហ្វូន iQOO 12 និង iQOO 12 Pro ហើយម៉ូដែលនេះ ក៏ជាជំនាន់ថ្មីរបស់ស្មាតហ្វូន iQOO 11 និង 11 Pro ដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះផងដែរ។ ស្មាតហ្វូនទាំងពីរនេះ មានភាពខុសគ្នាតិចតួចប៉ុណ្ណោះ។ ស្មាតហ្វូនម៉ូដែល Pro នេះ គឺជាម៉ូដែលប្រណិត ដែលមានការពង្រឹងសមត្ថភាពខ្ពស់បំផុត។
យោងតាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានបញ្ជាក់ថា ស្មាតហ្វូន iQOO 12 ទាំងពីរនេះ មានអេក្រង់ AMOLED ជាមួយនឹងកម្រិតអេក្រង់ 144Hz refresh rate និងមានពន្លឺខ្ពស់ដល់ទៅ 3,000 nits ហើយថែមទាំងមានការប្រើប្រព័ន្ធស្កេនក្រយ៉ៅដៃ នៅលើអរក្រង់ និងទ្រទ្រង់ទៅលើមុខងារ HDR10 ទៀតផង។ ស្មាតហ្វូន iQOO 12 មានអេក្រង់ទំហំ 6.74-អ៊ីង និងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ 1.5K resolution ខណៈពេលដែលម៉ូដែល Pro គឺមានអេក្រង់ 6.7-អ៊ីង អាចបង្ហាញចេញបានកម្រិត 2K ហើយនិងមានការរចនាជាមួយនឹងគែមកោងថែមទៀតផង។ នៅលើស្មាតហ្វូន iQOO 12 នេះ គឺមានបច្ចេកវិទ្យា IP64 ខណៈពេលដែលស្មាតហ្វូន iQOO 12 Pro នេះមានបច្ចេកវិទ្យា IP68 ។
Article image
និយាយពីកាមេរ៉ាវិញ នៅលើស្មាតហ្វូន iQOO 12 នេះ គឺមានឌីស្សាញម៉ូឌុងកាមេរ៉ារូបរាងថ្មីយ៉ាងស្រស់ស្អាត ហើយនៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន iQOO 12 នេះ គឺមានកាមេរ៉ាចំនួន 3 គ្រាប់ ដោយកាមេរ៉ាគោលមានទំហំ 50MP OIS 1/1.3 sensor និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide-angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 64MP telephoto periscope គាំទ្រជាមួយនឹងមុខងារហ៊្សូម 3x optical zoom, 100x digital zoom និង OIS ។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 16MP selfie។
ស្មាតហ្វូន iQOO 12 និង iQOO 12 Pro មានបន្ទះឈីប Qualcomm Snapdragon 8 Gen 3 ហើយក៏មានការដាក់អោយប្រើនូវបន្ទះឈីប e-sports Q1 ដែលផ្តល់នូវបទពិសោធន៍នៃការលេងហ្គេមដ៏អស្ចារ្យបំផុតទៀតផង។ នៅលើស្មាតហ្វូននេះ គឺមានរ៉េមទំហំ 16GB LPDDR5x RAM និងអង្គចងចាំទំហំ 1TB UFS 4.0 storage ព្រមទាំងមានបន្ទះ VC vapor chamber និង four-zone cooling system onboard សម្រាប់បំភាយកំដៅផងដែរ។ ស្មាតហ្វូន iQOO 12 នេះ មានថាមពលថ្មទំហំ 5,000mAh ទ្រទ្រង់ជាមួយនឹងកម្លាំងសាក 120W wired charging ខណៈពេលដែលម៉ូដែល Pro គឺមានថាមពលថ្មទំហំ 5,100mAh គាំទ្របានជាមួយនឹងកម្លាំងសាក 120W wired និង 50W wireless charging។
Article image
ស្មាតហ្វូននេះ ប្រើប្រាស់នូវ OriginOS 4 ផ្អែកនៅលើ Android 14 OS។ ស្មាតហ្វូន iQOO 12 series នេះ ក៏នូវមានមុខងារជាច្រើនទៀត ដូចជា X-axis linear motor និង dual stereo speakers ហើយសម្រាប់ការតភ្ជាប់នៅលើស្មាតហ្វូននេះវិញ គឺមាន រន្ធ USB-C port, Wi-Fi-7, NFC, IR Blaster និង Bluetooth 5.4 ផងដែរ។
Article image
ស្មាតហ្វូន iQOO 12 នេះ មានតម្លៃ CNY 3,999 (~$550) សម្រាប់ស្មាតហ្វូនទំហំ 12GB+256GB ខណៈពេលដែលទំហំ 16GB+512GB និង 16GB+1TB មានតម្លៃ CNY 4,299 (~$590) និង CNY 4,699 (~$645)។ សម្រាប់ម៉ូដែល Pro នេះគឺមានរ៉េមទំហំ 16GB និង 256GB, 512GB និង 1TB មានតម្លៃ CNY 4,999 (~$685), CNY 5,499 (~$755) និង CNY 5,999(~$825)។ ស្មាតហ្វូនiQOO 12 នេះមានពណ៌ស ខ្មៅ និងក្រហម៕
Article image
iQOO 12 Series បំពាក់នូវឈីប Snapdragon 8 Gen 3 អេក្រង់កម្រិត 3000nits និងមាន IP68 ថែមទៀតផង