ស្វែងរកពួកយើង:

DJI Dock 2 រួមនិង Matrice 3D និង Matrice 3DT Dron ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2023 04:45 ល្ងាច

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតកូនយន្តហោះដ្រូនដ៏មានប្រជាប្រិយភាព DJI បានធ្វើការប្រកាសចេញលក់ដ្រូនស៊េរីថ្មី DJI Dock 2 ដែលជា Compact Dron បន្តជំនាន់ចេញពីម៉ូដែល DJI Dock 1 ដែលបានប្រកាសចេញកាលពីឆ្នាំទៅមិញនៅក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ ក្នុងថ្ងៃប្រកាសចេញលក់ DJI Dock 2 នៅប្រទេសចិននេះ ក្រុមហ៊ុនក៏បានធ្វើការប្រកាសចេញព្រមគ្នាជាមួយដ្រូនម៉ូដែលថ្មីចំនួនពីរទៀត គឺ DJI Matrice 3D និង Matrice 3DT ផងដែរ។
DJI Dock 2 ត្រូវបានរចនាឡើងដើម្បីជួយដល់ប្រតិបត្តិការពីចម្ងាយរបស់ Matrice 3D និង 3DT។ ដោយសារកូនយន្តហោះដ្រូនទាំងពីរនេះ ត្រូវបានរចនាឡើងដើម្បីធ្វើការបង្ហោះចេញពីទីតាំង docking station ហើយ DJI Dock 2 ត្រូវបានប្រើសម្រាប់ធ្វើការត្រួតពិនិត្យទៅលើដំណើរការប្រតិបត្តិការរបស់ពួកវា។ កូនយន្តហោះដ្រូនស៊េរីថ្មីនេះមានបំពាក់នូវប្រព័ន្ធការពារទឹកកម្រិត IP55 ដើម្បីទប់ទល់នឹងលក្ខខណ្ឌអាកាសធាតុ ហើយការរួមបញ្ចូលគ្នារវាង Drone-dock ដែលមានលទ្ធភាពទទួលបានការបញ្ជាពីចម្ងាយបានក្នុងរយះចម្ងាយ 6 ម៉ាយ ឬប្រហែលជាង 9.6 គីឡូម៉ែត្រ។ បន្ថែមពីនេះវាក៏មានប្រព័ន្ធត្រួតពិនិត្យបរិស្ថាន សម្រាប់ការប្រតិបត្តិការឲ្យបានកាន់តែល្អប្រសើរថែមទៀតផង។
សម្រាប់ការឌីស្សាញរបស់ DJI Dock 2 គឺមានទំហំតូច និងស្រាលជាងជំនាន់ DJI Dock ដែលចេញកាលពីឆ្នាំ 2022 ដោយវាមានទំហំតូចជាង 75% និងទម្ងន់ស្រាលជាង 68% ជាមួយទម្ងន់សរុបប្រមាន 75lbs ឬស្មើរនឹង 34 គីឡូក្រាម។ ដូចនេះភាពបត់បែនត្រូវបានពង្រឹងកាន់តែប្រសើរឡើងសម្រាប់ DJI Dock 2 ជំនាន់ថ្មីនេះ ហើយវាកាន់តែងាយស្រួលក្នុងការផ្លាស់ប្តូរទីតាំង និងប្រើប្រាស់ក្នុងសេណារីយ៉ូផ្សេងៗ។ DJI Dock 2 មានភ្ជាប់មកជាមួយថ្មបម្រុងទុកដែលអាចផ្តល់ថាមពលក្នុងការប្រើប្រាស់បន្ថែមរហូតដល់ 5 ម៉ោង ក្នុងករណីអស់ថាមពលថ្ម ឬដំណើរការនៅទីតាំងដាច់ស្រយាល។ ចំនែក Matrice 3D និង Matrice 3DT ត្រូវបានរចនាឡើងជាពិសេសដើម្បីធ្វើការជាមួយ DJI Dock 2 តែម្តង។ ដោយដងស្លាបរបស់កូនយន្តហោះដ្រូនស៊េរីថ្មីទាំងពីរនេះ មិនអាចកាច់បត់បានដូចដ្រូនទូទៅនោះទេ ដោយវាហើយត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងចំនុចចុះចតនៅលើ Dock 2 តែម្តង។
លក្ខណៈពិសេសរបស់ DJI Matrice 3D និង Matrice 3DT គឺមានបំពាក់នូវប្រព័ន្ធបញ្ជៀសឧបសគ្គមកពីគ្រប់ទិសទី និងមានថាមពលថ្មអាចហោះហើរបានរយះពេល 50 នាទី។ ហើយថ្មរបស់ពួកវាមានវដ្តជាមធ្យម 400 ហើយម៉ូដែលទាំងពីរបានប្រើប្រាស់នូវម៉ូឌុលស៊េរី RTK សម្រាប់ការចុះចតបានយ៉ាងជាក់លាក់។ Matrice 3D បំពាក់សេនស័រកាមេរ៉ាប្រភេទ wide-angle 4/3-inch CMOS ទំហំ 20MP ជាមួយនឹងប្រព័ន្ធ mechanical shutter ក៏ដូចជា sensor 1/2-inch CMOS telephoto sensor ទំហំ 12MP។ ចំនែក DJI Matrice 3DT បំពាក់នូវសេនស័រ 1/1.32” CMOS ទំហំ 48MP ជា thermal camera ខ្នាត 640x512 និង 1/2-inch CMOS telephoto sensor ទំហំ 12MP។
Article image
បច្ចុប្បន្ន កូនយន្តហោះដ្រូនស៊េរីថ្មីទាំងពីរនេះជាមួយនឹង Dock 2 ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន។ ដោយកញ្ចប់តម្លៃដែលមាន DJI Dock 2 បូកជាមួយ DJI Matrice 3D មានតម្លៃខ្ទង់ប្រហែល $9,614។ យ៉ាងណាមិញសម្រាប់ការនាំចេញ DJI Dock 2 និង DJI Matrice 3D/3DT ទៅកាន់ទីផ្សារនាយសមុទ្ទក្រុមហ៊ុនមិនទាន់បង្ហើបប្រាប់ឲ្យដឹងនៅឡើយទេ៕
DJI Dock 2 រួមនិង Matrice 3D និង Matrice 3DT Dron ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិន