ក្រុមហ៊ុន vivo ត្រូវបានគេរាយការណ៌ថា បានត្រៀមខ្លួនសម្ពោធចេញនូវស្មាតហ្វូន vivo X100 និង X100 Pro ហើយនិង នាឡិកា vivo Watch 3 នៅក្នុងប្រទេសចិននាថ្ងៃនេះនៅវេលាម៉ោង 7pm។ នៅមុនការបង្ហាញវត្តមានប៉ុន្មានម៉ោងនេះ គឺមាន ការបែកធ្លាយទៅលើតម្លៃរបស់ស្មាតហ្វូននៅលើបណ្តាញ Weibo ហើយ។ ដូចអ្វីដែលបានឃើញនៅលើរូបភាពថ្មីនេះ គឺមាន ការទម្លាយចេញនូវតម្លៃរបស់ vivo X100 និង X100 Pro ដោយម៉ូដែលស្តង់ដារ vivo X 100 នឹងមានតម្លៃ 3,999 យ៉ន់ ដែលប្រហែលជា $550 ទៅលើទំហំ 12GB+256GB និងតម្លៃ 4,699 Yuan ដែលប្រហែលជា ~$650 ទៅលើទំហំ 16GB+512GB។
ចំពោះតម្លៃរបស់់ស្មាតហ្វូន vivo X100 Pro អាចនឹងមានតម្លៃចាប់ពី 4,999 យ៉ន់ ប្រហែលជា $700) ទៅលើទំហំ 12GB+256GB ខណៈដែលតម្លៃ 5,699 យ៉ន់ ប្រហែល ~$800 សម្រាប់ 16GB+512GB។ យោងតាមរបាយការណ៌កន្លងមក បាននិយាយថា ស្មាតហ្វូន X100 Pro នឹងមានជម្រើសពណ៌ Star Trail Blue, Sunset Orange, White Moonlight និង Cheyne Black។ ស្មាតហ្វូន X100 ក៏នឹងមានពណ៌ដូចគ្នានេះដែរ។ បន្ថែមពីនេះក៏មានការទម្លាយតម្លៃថ្មីរបស់នាឡិកា vivo Watch 3 ផងដែរ ដោយមានតម្លៃ 1,299 យ៉ន់ ប្រហែលជា $180។
vivo X100 និង X100 Pro ត្រូវបានក្រុមហ៊ុននេះបញ្ជាក់ច្បាស់ហើយថា នឹងបង្ហាញវត្តមាននៅថ្ងៃនេះ ហើយក៏ជាស្មាតហ្វូន ដំបូងគេនៅលើពិភពលោក ដែលប្រើប្រាស់នូវបន្ទះឈីប Dimensity 9300 ថែមទៀតផង។ ស្មាតហ្វូនទាំងពីរនេះ គឺមាន ការប្រើប្រាស់នូវបច្ចេកវិទ្យារ៉េមជំនាន់ថ្មី LDDR5T RAM technology ដូចគ្នា។ បន្ថែមពីនេះក៏មានការបញ្ជាក់ថា ស្មាតហ្វូន Vivo X100 lineup ក៏នឹងក្លាយជាស្មាតហ្វូនដែលប្រើប្រាស់ស្បែកមុខកម្មវិធី OriginOS 4 ផ្អែកលើ Android 14។
ប្រភពខាងលើបន្តថា សម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារសកលរបស់ស្មាតហ្វូន vivo X100 series អាចនឹងមានការធ្វើឡើងនៅត្រីមាសដំបូងឆ្នាំ 2024 ខាងមុខហើយនេះ ខណៈដែល vivo X100 Pro+ នឹងមានការបង្ហាញវត្តមានជាមួយនិងបន្ទះឈីប Snapdragon 8 Gen 3 ហើយក៏នឹងនឹងមានវត្តមាននៅត្រីមាសទី 1 ឆ្នាំ 2024 នេះដូចគ្នា។ សម្រាប់ Pro+ អាចនឹងមានលក់ផ្តាច់មុខតែនៅលើទីផ្សារប្រទេសចិនប៉ុណ្ណោះ។