no-alternative title
no-alternative title

OPPO Find X7 Pro ក្លាយជាស្មាតហ្វូនដំបូងបំផុតនៅលើពិភពលោក ដែលប្រើប្រាស់ឡែន Periscope Telephoto ចំនួន 2 គ្រាប់!

នៅថ្ងៃទី 23 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន OPPO នឹងមានរៀបចំនូវព្រឹត្តការណ៌សម្ពោធនូវស្មាតហ្វូនជំនាន់ថ្មី Reno 11 series និងថេប្លេត Pad Air 2 នៅលើទៅផ្សារប្រទេសចិនហើយ។ បន្ទាប់ពីព្រឹត្តិការណ៌នេះ ក្រុមហ៊ុននេះ ក៏នឹងមានការបង្ហាញវត្តមានរបស់កំពូលស្មាតហ្វូនជំនាន់ថ្មី ដែលស្ថិតនៅលើក្នុងត្រកូលស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លូនម៉ូដែល Find X7 Series បន្តទៀតហើយ ដែលកាលបរិច្ឆេតនៃការប្រកាសអាចនឹងធ្វើឡើងនៅត្រីមាសទី 1 ឆ្នាំ 2024 ខាងមុខ។ នៅថ្ងៃនេះ អ្នកទម្លាយ Digital Chat Station ក៏មានការបង្ហោះនូវព័៍ត៌មានកាមេរ៉ាដែលនឹងប្រើប្រាស់នៅលើ Find X7 Pro ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមការបង្ហាញរបស់ទម្លាយ Digital Chat Station បានអោយដឹងថា OPPO Find X7 Pro គឺនឹងក្លាយជាស្មាតហ្វូនថ្នាក់ប្រណិត ដំបូងគេលើពិភពលោក ដែលប្រើប្រាស់ឡែន Periscope Telephoto ពីរគ្រាប់ ហើយនៅក្នុងការបែកធ្លាយនេះ ក៏មានការបញ្ជាក់ទៀតថា X7 Pro នឹងមានកាមេរ៉ាក្រោយ 4 គ្រាប់ ដែលខុសពីជំនាន់មុនដែលប្រើប្រាស់ត្រឹមតែ 3 គ្រាប់ប៉ុណ្ណោះ។ 

យោងតាមការបែកធ្លាយខាងលើនេះ ក៏មានការបង្ហាញទៀតថា កាមេរ៉ាក្រោយរបស់ស្មាតហ្វូនជំនាន់ថ្មី Find X7 Pro នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50-Megapixel ដែលជាសិនស័រ 1-អ៊ីង ដោយនឹងមានសមត្ថភាពខ្ពស់ អាចផ្តល់នូវការចាប់រូបភាពបានល្អ និងមានគុណភាពច្បាស់ជាងមុន។ បន្ថែមពីនេះ នៅលើស្មាតហ្វូននេះ ក៏នូវមានកាមេរ៉ាគ្រាប់ទីពីរដែលមានទំហំ 50-Megapixel IMX890 ប្រើប្រាស់សិនស័រ 1/1.56-អ៊ីងហ៊្សូមបាន  2.7x optical zoom ក៏ដូចជា 50-Megapixel IMX858 ដែលជា sensor កម្រិត 1/2.4-អ៊ីង ហ៊្សូមបាន 6x optical zoom។ ផឋអែកតាមរបាយការណ៌នេះ នៅលើ OPPO Find X7 Pro ក៏មានការប្រើប្រាស់ កាមេរ៉ាទំហំ 50-megapixel ultra-wide ផងដែរ។

 

អ្នកទម្លាយរូបនេះបន្តថា កាមេរ៉ារបស់ Find X7 Pro នឹងមានការប្រើប្រាស់នូវកញ្ចក់ XCD solution ដែលផ្តល់នូវការច្របាច់បញ្ចូលពណ៌ទៅលើរូបភាពបានយ៉ាងល្អតាមរយៈនៃការប្រើប្រាស់នូវ Hasselblad។ បច្ចេកវិទ្យាថ្មីកាមេរ៉ាដែលបំពាក់នៅលើ Find X7 Pro នឹងផ្តល់អោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៌ថ្មី អាចចាប់រូបភាព និងវីដេអូ បានជាមួយនិងគុណភាពខ្ពស់បំផុត។

Find X7 Pro នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ខណៈដែល Find X7 នឹងប្រើឈីប Dimensity 9300 SoC។ យោងតាមពាក្យចចាមអារ៉ាមកន្លងមក បាននិយាយថា Find X7 series នឹងបង្ហាញវត្តមាននៅមុនរដូវកាលឈប់ប្រចាំឆ្នាំរបស់ចិន  Chinese Spring Festival 2024 ដែលនឹងប្រារព្ធឡើងនៅចន្លោះចុចខែមករា ឬខែដើមខែកុម្ភៈ។ សម្រាប់ការបង្ហាញខ្លូនលើទីផ្សារសកលនៅមិនទាន់ច្បាស់នោះទេ។  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

Facelift ថ្មីរបស់ឡានអគ្គិសនី Xiaomi SU7 បើកបាន 902kmផ្តើម Pre-Sales ហើយមានតម្លៃខ្ពស់ជាងមុន

ដោយ ប៉េងលីន