ស្វែងរកពួកយើង:

Loading Ad...

លេចធ្លាយតម្លៃ និងលក្ខណៈសម្បត្តិទូទៅនៅលើ Honor 100 និង 100 Pro មុនថ្ងៃសម្ពោធជាផ្លូវការ 23 វិច្ឆិកា

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2023 01:37 រសៀល

អាន 2 នាទី

Article image
នៅថ្ងៃទី 23 ខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន Honor នឹងមានការប្រកាសម្ពោធជាផ្លូវការនូវស្មាតហ្វូន Honor 100 និង Honor 100 Pro នៅលើទីផ្សារស្មាតហ្វូនរបស់ប្រទេសចិនហើយ។ នៅមុនការបង្ហាញខ្លួនប៉ុន្មានថ្ងៃខាងមុខនេះ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយចេញនូវលក្ខណៈសម្បត្តិទូទៅ ក៏ដូចជាតម្លៃនៅលើបណ្តាញសង្គម Weibo ក្នុងប្រទេសចិនហើយ។
ផ្អែកលើការបែកធ្លាយនេះ បង្ហាញថា Honor 100 និង Honor 100 Pro គឺនឹងមានអេក្រង់ទំហំធំដល់ទៅ 6.78-អ៊ីង ដែលមានគែមកោង OLED ទាំង 4 ជ្រុងតែម្តង។ សម្រាប់ម៉ូដែលស្តង់ដារ នឹងមានរន្ធអេក្រង់មួយគ្រាប់ ខណៈដែលម៉ូដែល Pro មានរន្ធនៅលើអេក្រង់ ដែលមានរាង pill-shaped ហើយនិងមានកាមេរ៉ាមុខភ្លោះ។
សម្រាប់កាមេរ៉ានៅលើ Honor 100 គឺមានកាមេរ៉ាមុខទំហំ 50-Megapixel IMX816 សម្រាប់ថតសែលហ្វី និងកាមេរ៉ាគោលមានទំហំ 50-Megapixel IMX906 និងមានមុខងារ OIS ហើយនិងមានគ្រាប់ទីពីទំហំ 12-Megapixel ultra-wide។ ក្រឡេកមកមើល Honor 100 Pro គឺមានកាមេរ៉ាមុខភ្លោះដោយមួយគ្រាប់មានទំហំ 50-Megapixel IMX816 គ្រាប់ទីពីរមានទំហំ 32-Megapixel ដែលជាឡែន ultra-wide lens។ សម្រាប់កាមេរ៉ាក្រោយវិញ គឺមានកមេរ៉ាគោលទំហំ 50-Megapixel IMX906 មានមុខងារ OIS និងអមដំណើរដោយគ្រាប់ទីពីរទំហំ 12-Megapixel ultrawide lens និងគ្រាប់ទីបីមានទំហំ 32-Megapixel telephoto។
Honor 100 series នឹងរត់នៅលើ Android 14 ផ្អែកលើស្បែកមុខកម្មវិធី Magic OS UI។ ស្មាតហ្វូនទាំងពីរនេះ មានថ្មទំហំ 5,450mAh និងគាំទ្រនូវកម្លាំងសាក rapid 100W charging។ បន្ថែមពីនេះក៏មាន plastic frame, dual speakers, NFC, IR blaster និង X-axis linear motor ផងដែរ។ Honor 100 នឹងដំណើរនៅលើបន្ទះឈីប Snapdragon 7 Gen 3 ខណៈដែល Honor 100 Pro នឹងដំណើរនៅលើបន្ទះឈីប Snapdragon 8 Gen 2 ហើយស្មាតហ្វូន Honor 100 series ទាំងពីរនេះ នឹងមានរ៉េមទំហំ 16GB ហើយនិងអង្គចងចាំទំហំ 512GB។
Article image
សម្រាប់តម្លៃវិញត្រូវបានគេទម្លាយថា នឹងមានដាក់លក់ជាមួយនិងទំហំ 12GB+256GB, 16GB+256GB និង 16GB+512GB ដោយម៉ូដែល Honor 100 នឹងមានតម្លៃចាប់ពី 2799 យ៉ន់ (~$390), 3099 យ៉ន់ (~$432) និង 3399 យ៉ន់ (~$473)អ ចំពោះ Honor 100 Pro នឹងមានតម្លៃចាប់ពី 3699 យ៉ន់ (~$515), 3999 យ៉ន់ (~$557) និង 4299 យ៉ន់ (~$599)។
លេចធ្លាយតម្លៃ និងលក្ខណៈសម្បត្តិទូទៅនៅលើ Honor 100 និង 100 Pro មុនថ្ងៃសម្ពោធជាផ្លូវការ 23 វិច្ឆិកា