no-alternative title
no-alternative title

Aitekx Robo Truck T1 បងប្អូនភ្លោះជាមួយ Tesla Cybertruck បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2023 LA Auto Show

នៅខណៈពេលដែល Tesla ត្រូវបានគេដឹងថា ត្រៀមធ្វើការប្រកាសចេញលក់កំពូលរថយន្តអគ្គិសនីប្រភេទ Off-Road ម៉ូដែល Cybertruck របស់ខ្លួនលើកដំបូងនៅចុងឆ្នាំ 2023 នេះ ស្រាប់តែក្រុមហ៊ុន Aitekx ដែលជាក្រុមហ៊ុនផលិតរថយន្ត Start up ដំបូងស្ថិតក្នុងតំបន់ Silicon Valley បានធ្វើការដាក់បង្ហាញរថយន្តដំបូងរបស់ខ្លួនម៉ូដែល Robo Truck T1 ដែលមានការឌីស្សាញរូបរាងស្រដៀងគ្នាខ្លាំងជាមួយនឹង Cybertruck របស់ Tesla ឬអាចនិយាយបានថាជាបងប្អូនភ្លោះជាមួយ Cybertruck ក៏បាន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនត្រឹមតែមានការឌីស្សាញរូបរាងស្រដៀងគ្នាជាមួយនឹង Cybertruck របស់ Tesla ប៉ុណ្ណោះទេ ប៉ុន្តែ បើនិយាយពីការបំពាក់នូវបច្ចេកវិទ្យាទំនើបៗ និងមុខងារពិសេសៗ គឺមិនចាញ់ Cybertruck នោះឡើយ។ សម្រាប់រថយន្ត Off-Road ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Aitekx បានបើកឲ្យធ្វើការកក់ទុកមុនបានជាមួយតម្លៃកក់មុនត្រឹមតែជាង $100 ប៉ុណ្ណោះ ហើយសម្រាប់អតិថិជនដែលបានកក់រថយន្តស៊េរីថ្មីនេះមុននឹងទទួលបានការបញ្ចុះតម្លៃដល់ទៅជាង $5,129 នៅពេលទទួលបានរថយន្ត។ ហើយការចាប់ផ្តើមទទួលការកក់មុនសម្រាប់ Robo Truck T1 នឹងធ្វើឡើងនៅថ្ងៃទី 26 ខែ វិច្ឆិកា ខាងមុខនេះ។

ទៅលើការឌីស្សាញវិញ  Robo Truck T1 គឺមិនសូវជាខុសគ្នាពី Tesla Cybertruck នោះទេ ដោយតួរខ្លួនទាំងមូលរបស់រថយន្តនេះ បានពាសដោយលោហៈ Stainless Steel ជាមួយចង្កៀង LED ខាងមុខរចនារាងអក្សរ C កាច់កោងចូលក្នុងទល់មុខគ្នា និងមានរបាំងការពារឧបសគ្គដ៏រឹងមាំនៅខាងក្រោម។ សម្រាប់ទំហំវិញ Aitekx Robo Truck T1 មានទំហំរាងតូចជាង Tesla Cybertruck ប្រមាណ 84mm និងប្រវែងខ្លីជាងប្រមាណ 610mm ប៉ុន្តែ មានឃ្លប់កន្ទុយក្រោយប្រវែង 1.8m ដូចគ្នា ។ រថយន្តនេះ មានរន្ទាលខាងក្រោយដែលអាចបត់ចូល និងពន្លាចេញបានប្រវែង 3.5 ម៉ែត្រនៅពេលពន្លាចេញ ដែលដូចគ្នាទៅនឹង Tesla Cybertruck ដែរ។

Aitekx ផ្តល់នូវជម្រើសចំនួនពីរ Options សម្រាប់ Robo Truck T1 របស់ខ្លួន គឺម៉ូដែល Single Cab RWD និង HyperAIX Sports Signature AWD។ ចំនែកតម្លៃវិញ គឺត្រូវបានគេដឹងថា មានតម្លៃប្រកូតប្រជែងខ្ពស់ជាមួយ Tesla Cybertruck ដោយនឹងមានតម្លៃចាប់ផ្តើមពីជាង $45,775 សម្រាប់ម៉ូដែល Single Cab RWD និងខ្ទង់ជាង 10 ម៉ឺនដុល្លារសម្រាប់ម៉ូដែល HyperAIX Sports Signature AWD។ ទោះជាយ៉ាងណា Aitekx មិនទាន់បញ្ជាក់ពីកាលបរិច្ឆេទក្នុងការចេញលក់លើទីផ្សារជាផ្លូវការណ៍នៅឡើយទេ។

រថយន្តអគ្គិសនីស៊េរីថ្មីដំបូងចេញពី Aitekx នេះ ត្រូវបានស្ថាប័ន EPA បញ្ជាក់ថា គឺមានសមត្ថភាពអាចបើកបរបានក្នុងរយះចំងាយផ្លូវដល់ 855km ដែលខ្លាំងជាងរថយន្តអគ្គិសនីបែប Off-Road ទាំងអស់ដែលមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។ ហើយការជាន់សន្ទុះល្បឿនពីកុងទ័រ 0km ទៅ 97km/h ចាយពេលប្រមាណ 3.5 វិនាទី ដែលជាល្បឿនទាបជាង Cybertruck របស់ Tesla។ ដោយឡែកសម្រាប់គុណសម្បត្តិផ្សេងៗទៀតដូចជាប្រព័ន្ធម៉ូទ័រអគ្គិសនី កញ្ចប់អាគុយ និងសមត្ថភាពរបស់ Aitekx Robo Truck T1 នៅមិនទាន់បានបង្ហាញលម្អិតនៅឡើយទេ ក្នុងពេលនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ក្រុមហ៊ុន GM បង្ហាញនូវ SUV ថ្មី ទំហំធំ និងជិះបាន 1,100km ប៉ុន្តែមានតម្លៃធូរត្រឹមតែជាង 8 ពាន់ដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន
Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

Haval H6 GT PHEV ឆ្នាំ 2026 គាំទ្រប្រព័ន្ធបើកបរ Hi4 AWD បង្ហាញខ្លួនជាផ្លូវការណ៍ហើយ

ដោយ ប៉េងលីន
ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ឡានអគ្គិសនី Full-Sized SUV ស៊េរីថ្មីពី Huawei សាកល្បងនៅតំបន់ត្រជាក់ មុនថ្ងៃប្រកាសចេញនៅខែមេសាឆ្នាំនេះ

ដោយ ប៉េងលីន