ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Oukitel WP 19 Pro នឹងបង្ហាញវត្តមានជាមួយអេក្រង់ទំហំ 6.8 អ៊ីង ល្បឿន 120Hz និងមានថ្មទំហំ 22,000mAh

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2023 10:22 ព្រឹក

អាន 2 នាទី

Article image
The Rugged Phone ជំនាន់ថ្មីមួយម៉ូដែលទៀតចេញពីក្រុមហ៊ុន Oukitel ម៉ូដែល WP19 Pro នឹងបង្ហាញវត្តមានផ្លូវការណ៍នៅថ្ងៃទី 12 ខែ ធ្នូ ខាងមុខនេះ បន្ទាប់ពីម៉ូដែល WP 19 ដែលត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីអំឡុងចុងខែមិថុនា ឆ្នាំ 2023 នេះ។
ស្មាតហ្វូនស៊េរីថ្មីដែលមានការឌីស្សាញឡើងជាមួយភាពធន់រឹងមាំបំផុតរបស់ Oukitel មួយនេះត្រូវបានគេទម្លាយព័ត៌មានលម្អិតជាច្រើន នៅមុនពេលការបង្ហាញខ្លួនមកដល់។ Oukitel WP19 Pro ត្រូវបានគេដឹងថា នឹងបំពាក់នូវបន្ទះឈីប MediaTek Helio G99 SoC ដែលមានភ្ជាប់ដោយរ៉េមតំហំ 12GB និងម៉េមូរីផ្ទុកក្នុងម៉ាស៊ីនស្រាប់ទំហំ 256GB ព្រមទាំងមានលទ្ធភាពគាំទ្រការដាក់បន្ថែមទំហំបានដល់ 2TB ផងដែរ ជាមួយ microSD Card។ ស្មាតហ្វូនជំនាន់ថ្មីមួយនេះ ក៏នឹងដំឡើងមកជាមួយ Android 13 ចេញពីប្រអប់ស្រាប់ថែមទៀតផង។
Oukitel WP19 Pro នឹងមានអេក្រង់កម្រិត FHD+ LCD Display ទំហ 6.8 អ៊ីង ល្បឿន refresh rate 120Hz ហើយអាចនឹងមានស្រោបការពារដោយកញ្ចក់ Corning Gorilla Glass ផងដែរ។ ចំនែកសោរមាសសម្រាប់លក់ដ៏ធំបំផុតរបស់ Oukitel WP19 Pro វិញ គឺជាថ្មទំហំយក្សដល់ទៅ 22,000mAh ដែលនឹងមាននៅក្នុងខ្លួនរបស់វាតែម្តង ដោយទំហំថ្មនេះត្រូវបានគេដឹងថាទៀតថា មានទំហំធំជាងជំនាន់ WP19 ប្រមាណ 100mAh។ បន្ថែមពីនេះស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនដល់ 33W Wired Fast Charging ផងដែរ។ Oukitel WP19 Pro នឹងមានកម្រាស់ 29mm និងទំងន់សរុប 592.3 ក្រាម។
សម្រាប់ប្រព័ន្ធកាមេរ៉ាវិញ Rugged Phone ជំនាន់ថ្មីរបស់ Oukitel មួយនេះ នឹងមានដំឡើងមកជាមួយសែនស័រគោលទំហំ 64MP ដែលជាសែនស័ររបស់ Samsung រួមជាមួយសែនស័រ Night Vision ទំហំ 20MP ជារបស់ Sony និង 2MP ជា Macro Camera រួមនឹងកាមេរ៉ាសែលហ្វីទំហំ 16MP ជាលែនទំលុះថ្ងាសអេក្រង់។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ WP19 Pro នឹងភ្ជាប់មកជាមួយប្រព័ន្ធសុវត្ថិភាពក្នុងការសាកថ្ម Safest and Toughest 22,000 mAh Explorer+, ប្រព័ន្ធការពារទឹកកម្រិត IP68 និង IP69K។ ស្មាតហ្វូនកំពូលធន់ និងរឹងមាំរបស់ Oukitel ជំនាន់ថ្មីមួយនេះ ក៏នឹងទទួលបានវិញ្ញាណបនប័ត្របញ្ជាក់ភាពធន់កម្រិតយោធាអាមេរិក MIL-STD-810H certifications ផងដែរ។ សម្រាប់គុណសម្បត្តិលម្អិតផ្លូវការណ៍របស់ Oukitel WP19 Pro នឹងត្រូវលាតត្រដាងនៅខែក្រោយនេះហើយ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.