no-alternative title
no-alternative title

កាលបរិច្ឆេតនៃការបង្ហាញខ្លួន Galaxy S24 Series ត្រូវបានគេទម្លាយចេញហើយ!

នៅថ្ងៃនេះមានការសេចក្តីរាយការណ៌ថ្មីមួយពីសារព័ត៌មាន The Elec បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ដែលស្ថិតនៅក្នុងត្រកូលGalaxy S24 series ដែលមាន 3 ម៉ូដែលរួមមានដូចជា Galaxy S24, S24+ និង Galaxy S24 Ultra នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាថ្ងៃទី 17 ខែមករាឆ្នាំ 2024 ខាងមុខនេះហើយ។ បើទោះបីជាមិនមានការបញ្ជាក់ផ្លូវការពីក្រុមហ៊ុន Samsung Electronics ក៏ដោយ ក៏សារព័ត៌មាន The Elec អះអាងថា ព័ត៌មាន គឺបានដកស្រង់ចេញពីក្រុមហ៊ុននេះ ប៉ុន្តែមិនគេមិនចង់បញ្ចេញឈ្មោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងរបាយការណ៌របស់សារព័ត៌មាន The Elec នេះ គឺមិនត្រឹមតែទម្លាយចេញនូវកាលបរិច្ឆេតនៃការបង្ហាញចេញស្មាតហ្វូននោះទេ គឺថែមទាំងបញ្ជាក់ពីពេលវេលានៃការបញ្ជាទិញមុនទៅលើស្មាតហ្វូន Galaxy S24 series នេះនៅថ្ងៃទី 17 ខែមករាខាងមុខនេះដូចគ្នា។ សម្រាប់អតិថិជនដែលបានបញ្ជាទិញស្មាតហ្វូននេះ អាចនឹងទទួលបានស្មាតហ្វូននៅចន្លោះថ្ងៃទី 26 ខែមករា ដក់ថ្ងៃទី 30 ខែមករាឆ្នាំ 2024។ 

Galaxy S24 និង S24+ ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវអេក្រង់ Dynamic AMOLED 2x LTPO panel ល្បឿន 120Hz refresh rate និងដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 3 SoC និងExynos 2400 SoC ផ្អែកតាមទីផ្សារនីមួយៗ។ ជាមួយគ្នានេះក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីៗទាំងពីរនេះ នឹងប្រើរ៉េមទំហំ 12GB និងអង្គចងចាំ 512GB ហើយនិងរត់នៅលើស្បែកមុខកម្មវិធីថ្មី OneUI 6 ផ្អែកលើ Android 14។

 

ចំពោះការថតរូបវិញ នៅលើស្មាតហ្វូននេះ គឺមានកាមេរ៉ាគោល 50MP និងគ្រាប់ទីពីរមានទំហំ 12MP ultra-wide-angle lens ខណៈដែលគ្រាប់ទីបីមានទំហំ 10MP telephoto lens អាចហ៊្សូមបាន 3x optical zoom។ ចំពោះកាមេរ៉ាមុខវិញ គឺមានទំហំ 12MP។

 

ក្រឡេកមកមើលម៉ូដែល Galaxy S24 Ultra ត្រូវបានគេទម្លាយថា នឹងប្រើប្រាស់នូវអេក្រង់ Dynamic AMOLED 2x LTPO panel ល្បឿន 144Hz refresh rate ហើយនិងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen 3 រ៉េមទំហំ 16GB និងអង្គចងចាំទំហំ 2TB។ ស្មាតហ្វូនក៏នឹងដំណើរជាមួយ Android 14 ផ្អែកលើ OneUI 6 ដូចប្អូនទាំងពីរដែរ។ បន្ថែមពីនេះ Galaxy S24 Ultra ក៏មានការឌីស្សាញជាមួយស៊ុម Titanium Frame និងបច្ចេកវិទ្យា IP68 ផងដែរ។ 

ស្មាតហ្វូននេះមានកាមេរ៉ាគោលទំហំ 200MP និងគ្រាប់ទីពីរទំហំ 12MP ultra-wide-angle lens ខណៈដែលទីបីមានទំហំ 50MP periscope lens ហ៊្សូម 5x optical zoom រីឯគ្រាប់ទីបួនមានទំហំ 10MP telephoto lens ហ៊្សូមបាន 3x optical zoom។ សម្រាប់កាមេរ៉ាមុខ គឺមានទំហំ 12MP។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន
 ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ASUS កាន់កាប់តំណែងជើងឯក AI PC ជាមួយការសម្ពោធ AMD Ryzen™ AI 400 Series មុនគេបង្អស់នៅកម្ពុជា

ដោយ ប៉េងលីន