no-alternative title
no-alternative title
no-alternative title
no-alternative title

Redmi Note 13R Pro បំពាក់អេក្រង់ OLED 120Hz, បន្ទះឈីប Dimensity 6080 និងមានកាមេរ៉ា 108MP

ស្ងាត់ៗ ក្រុមហ៊ុន Redmi បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែលចុងក្រោយបំផុតរបស់ខ្លួនម៉ូដែលថ្មីមួយទៀតគឺ Redmi Note 13R Pro នៅក្នុងទីផ្សារប្រទេសចិន ដែលនេះគឺជាសមាជិករបស់ Redmi Note 13 Series។ គួរបញ្ជាក់ថា កាលពីខែខែតុលាកន្លងទៅនេះ ក្រុមហ៊ុននេះ ទើបតែបង្ហាញនូវស្មាតហ្វូន Redmi Note 13, Note 13 Pro និង Note 13 Pro+។ ខាងក្រោមនេះ គឺជាលក្ខណៈសម្បត្តិ មុខងារ និងតម្លៃដែលមានបំពាក់នៅលើស្មាតហ្វូនថ្មីនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Redmi Note 13R Pro ត្រូវបានក្រុមហ៊ុនបំពាក់នូវអេក្រង់ទំហំ 6.67-អ៊ីង OLED display គាំទ្រជាមួយនឹងការឌីស្សាញរន្ធpunch-hole មួយគ្រាប់នៅលើអេក្រង់។ ហើយបន្ទះអេក្រង់នេះ អាចបង្ហាញចេញបានជាមួយកម្រិតភាពច្បាស់ Full HD+ ទំហំ 2400x1080pixels ល្បឿន 120Hz refresh rate និងមានកម្រិត 1,000 nits brightness ហើយនិងមាន contrast ratio 5,000,000:1, touch sampling rate 2160Hz និង 1920Hz PWM dimming។  

សម្រាប់កកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូន Note 13R Pro នេះ គឺមានដាក់អោយដំណើរការនៅលើបន្ទះឈីប Dimensity 6080 និងមានទំហំ 12GB LPDDR4x RAM ហើយនិងអង្គចងចាំទំហំ 256GB UFS 2.2 storage។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យា 33W charging និងដំណើរការនូវ MIUI 14- Android 13។ 

 

ស្មាតហ្វូន Note 13R Pro មានកាមេរ៉ាខាងមុខទំហំ 16-Megapixel ហើយនិងកាមេរ៉ាខាងក្រោយទំហំ 108-Megapixel គាំទ្រជាមួយនឹងការហ៊្សូមបាន 3x in-sensor zoom និងមានគ្រប់ទីពីរទំហំ 2-megapixel depth sensor។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង IR blaster, USB-C port, 3.5mm audio jack, dual SIM ជាមួយនឹង 5G support, GPS, Wi-Fi 5 និង Bluetooth 5.3 ផងដែរ។ ស្មាតហ្វូននេះ មានវិមាត្រ 161.11x74.95x7.73mm និងទម្ងន់ 175g។

តម្លៃរបស់ស្មាតហ្វូន Redmi Note 13R Pro នេះគឺ 1,999 Yuan (~$280)។ ស្មាតហ្វូននេះ មានពណ៌ Midnight Black, Time Blue និង Morning Light Gold។ ស្មាតហ្វូននេះ អាចរកទិញបាននៅក្នុងប្រទេសចិន។ ស្មាតហ្វូននេះ អាចនឹងក្លាយជា rebranded របស់ស្មាតហ្វូន POCO X6 Neo ជាមួយនឹង 64-Megapixel main នៅក្នុងទីផ្សារនៃប្រទេសឥណ្ឌា។ ព័ត៌មានថ្មីមួយទៀតទម្លាយថា ស្មាតហ្វូន Poco X6 series នឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលជាស្មាតហ្វូន Poco X6 5G និង Poco X6 Pro 5G ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
 ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ឡានអគ្គីសនី Nio ម៉ូដែលថ្មី កម្លាំង 440 kW (590 សេះ) ដាក់លក់ឆាប់ៗនេះ តម្លៃជាង 4 ម៉ឺនដលា្លរ

ដោយ ប៉េងលីន
លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi ប្រគល់ឡាន Xiaomi YU7 ជូនអតិថិជនដំបូងជានិមិត្តរូប

ដោយ ប៉េងលីន