POCO X6 Neo អាចនឹងបង្ហាញខ្លួនឆាប់ៗនេះបន្ទាប់ឆ្លងកាត់ការចុះបញ្ជីនៅលើវិញ្ញាបនបត្រ BIS

ក្រុមហ៊ុន Xiaomi បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីបន្ថែមទៀតឥណ្ឌានៅក្នុងពេលឆាប់ៗនេះ សម្រាប់ម៉ាកយីហោ POCO ដែលជាម៉ាកយីហោដ៏ល្បីនៅក្នុងប្រទេសនេះ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានគេមើលឃើញថា បង្ហាញខ្លួននៅលើវិញ្ញាបនបត្រជាច្រើននៅក្នុងប្រទេសឥណ្ឌាហើយ ដែលម៉ូដែលនេះ នឹងក្លាយជាសមាជិកថ្មីមួយទៀតនៃស្មាតហ្វូនត្រកូល POCO X6 Series មានឈ្មោះហៅថា X6 Neo។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន POCO X6 Neo នេះ បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ BIS (Bureau of Indian Standards) ដោយនៅលើបញ្ជីនេះ បង្ហាញថា ស្មាតហ្វូននេះ មានលេខម៉ូដែល “2312FRAFDI”។ ស្មាតហ្វូននេះ មានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹងស្មាតហ្វូន Redmi Note 13R Pro (2311FRAFDC) អញ្ចឹងដែរ។ មានសេចក្តីរាយការណ៌ថា ស្មាតហ្វូន POCO X6 Neo អាចនឹងក្លាយជា rebranded version របស់ស្មាតហ្វូន Redmi Note 13R Pro ។

 

សូមជំរាបថា កាលពីពេលមុននេះ ស្មាតហ្វូន X6 Neo និង Redmi Note 13 5G នេះក៏បង្ហាញខ្លួននៅលើ MIUI code និង BIS។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗនេះ។ នៅក្នុងរបាយការណ៍មុននេះ យើងបានដឹងថា ស្មាតហ្វូន POCO X6 Neo និង Redmi Note 13R Pro នឹងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌាផងដែរ។ 

 

ស្មាតហ្វូន Redmi Note 13R Pro បានបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសចិនហើយ។ ស្មាតហ្វូន Note 13R Pro នេះមានអេក្រង់ទំហំ 6.67-អ៊ីង FHD+ OLED display ខណៈពេលដែលកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 108-megapixel។ ស្មាតហ្វូននេះ មានបន្ទះឈីប MediaTek Dimensity 6080 SoC រ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យា 33W fast charging ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 13 OS ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង និងជាច្រើនទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម