ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

នៅពេលនេះ ស្មាតហ្វូន Reno 11 Series ទទួលបាននូវការកក់ទុកមុន 250,000 គ្រឿងហើយ គិតត្រឹមរយៈពេល 7 ថ្ងៃ!

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2023 01:23 យប់ជ្រៅ

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូន OPPO Reno 11 Series ត្រូវបានគេរាយការណ៌ថា ទទួលបាននូវការកក់ទុកបានចំនួន 250000 គ្រឿងហើយ គិតត្រឹមតែរយៈពេលមួយសប្តាហ៌ប៉ុណ្ណោះ។ សូមជំរាបថា ការដាក់អោយមានការ Pre-booking ទៅលើស្មាតហ្វូននេះ គឺត្រូវបានក្រុមហ៊ុននេះ ប្រកាសធ្វើឡើងកាលពីថ្ងៃទី 14 ខែវិច្ឆិកា កន្លងទៅនេះ ហើយបើយោងតាមការបញ្ជាក់ក្នុងប្រភពខាងលើនេះ បានបន្តថា ត្រឹមតែ 24 ម៉ោងស្មាតហ្វូននេះ មានការបញ្ជា ទិញមុនច្រើនជាង 100,000 គ្រឿងទៅហើយ។
យោងតាមតាមរបាយការណ៌ដែលចេញដោយវិបសាយ Mydrivers បានបញ្ជាក់ថា ស្មាតហ្វូន OPPO Reno 11 Series គឺមានការបញ្ជាទិញមុនរហូតដល់ទៅ 220,000 គ្រឿងទៅហើយនៅលើ OPPO Mall ហើយនិងចំនួន 30,000 គ្រឿងទៀត គឺមានការបញ្ជាទិញនៅលើហាងអនឡាញal JD.com។ សម្រាប់តួរលេខទាំងនេះ គឺនៅមិនទាន់មានការរាប់បញ្ចូលពីហាងអនឡាញមួយចំនួនទៀទដូចជា TMall និង Pinduoduo នៅឡើយទេ។ OPPO Reno 11 series នឹងមានការប្រកាសសម្ពោធជាផ្លូវការនៅថ្ងៃទី 23 ខែវិច្ឆិការខាងមុខនេះហើយ។
Article image
ផ្អែកតាមរបាយការណ៌កន្លងមក បានរាយការណ៌ថា Reno 11 series នឹងមាន 2 ម៉ូដែលរួមាន Reno 11 និង Reno 11 Pro។ សម្រាប់ម៉ូដែលស្តង់ដារ Reno 11 ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវបន្ទះឈីប MediaTek Dimensity 8200 ខណៈដែល Reno 11 Pro នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Plus Gen 1។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាមុខទំហំ 32MP សម្រាប់សែលហ្វី និងវីដេអូខល។ ចំពោះ កាមេរ៉ាក្រោយវិញ ស្មាតហ្វូនថ្មីនេះ មានកាមេរ៉ាទំហំ 8MP Sony IMX355 ultrawide sensor និង 32MP Sony IMX709 ហ៊្សូម 2x telephoto lens ហើយិងកាមេរ៉ាគោលទំហំខុសគ្នា។  Reno 11 Pro អាចនឹងមានកាមេរ៉ា គោលទំហំ 50MP Sony IMX890 primary sensor ខណៈដែល Reno 11 អាចនឹងប្រើ Sony LYT-600 primary sensor។
Article image
ស្មាតហ្វូនទាំងពីរ ត្រូវគេរាយការណ៌ថា នឹងរត់នៅលើស្បែកមុខកម្មវិធី ColorOS 14 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android។ Reno 11 អាចនឹងប្រើកម្លាំងសាក 67W fast charging រីឯ Reno 11 Pro អាចនឹងប្រើកម្លាំងសាក 80W fast charging។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

នៅពេលនេះ ស្មាតហ្វូន Reno 11 Series ទទួលបាននូវការកក់ទុកមុន 250,000 គ្រឿងហើយ គិតត្រឹមរយៈពេល 7 ថ្ងៃ!