no-alternative title
no-alternative title

Meizu 21 មានការ Pre-Order ច្រើនជាង 100,000 គ្រឿងខណៈដែលការប្រកាសចេញនឹងធ្វើឡើងឆាប់ៗនេះ

ក្រុមហ៊ុន Meizu ត្រូវបានគេរាយការថា បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Meizu 21 Series នៅក្នុងប្រទេសចិននាពេលឆាប់ៗនេះហើយ។ ស្របពេលជាមួយនិងដំណឹងនេះដែរ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនមួយនេះ ក៏បានទម្លាយព័ត៌មានរបស់ស្មាតហ្វូន  Meizu 21 នេះ ដូចគ្នា ប៉ុន្តែគេនៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន Meizu 21 Pro ជាមួយគ្នាឬយ៉ាងណានោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមការបង្ហោះនៅលើបណ្តាញ Weibo គឺបានបង្ហាញថា ក្រុមហ៊ុន Meizu នឹងមានការបញ្ចេញនូវកាលបរិច្ឆេទនៃការប្រកាសចេញនូវស្មាតហ្វូន Meizu 21 នៅក្នុងពេលឆាប់ៗនេះដូចគ្នា។ បន្ថែមពីនេះទៀតនោះ អ្នកទម្លាយ Digital Chat Station ក៏បញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះផងដែរ។ បន្ថែមពីបើមើលទៅលើការបង្ហោះនៅលើ Weibo ដែលចេញពីលោក Shen Ziu អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meizu Group ក៏បានបង្ហាញដែរថា ក្រុមហ៊ុននេះ គឺបានត្រៀមខ្លួនក្នុងការទម្លាយនូវកាលបរិច្ឆេទនៃការប្រកាសបង្ហាញនូវស្មាតហ្វូន Meizu 21 ក្នុងពេលឆាប់ៗនេះដូចគ្នា។ 

ខណៈពេលដែលតម្លៃផ្លូវការរបស់ស្មាតហ្វូននេះ នៅមិនទាន់បញ្ជាក់នៅឡើយនោះ ក្រឡេកទៅមើលលើ ការ pre-orders ទៅលើស្មាតហ្វូននេះ គឺប្រកាសទទួលកក់ទុកមុនបាន តាំងពីថ្ងៃទី 15 ខែវិច្ឆិកាមកម្លេះ។ យោងតាមរបាយការណ៌របស់ក្រុមហ៊ុន Meizu គឺបានទម្លាយថា ការ pre-orders ទៅលើស្មាតហ្វូន Meizu 21 មកដល់ពេលនេះ គឺមានចំនួនច្រើនជាង 100,000 គ្រឿង។ 

 

បើនិយាយអំពីតម្លៃស្មាតហ្វូននេះវិញ កន្លងមក អ្នកទម្លាយ Digital Chat Station ក៏ធ្លាប់បានបញ្ជាក់រួចមកហើយថា ស្មាតហ្វូន Meizu 21 នេះមានតម្លៃច្រើនជាង 4,000 យ៉ន់ (~$555)។ តម្លៃនេះ ត្រូវបានគេរំពឹងថា អាចប្រកួតប្រជែងបានជាមួយនឹងស្មាតហ្វូនជាច្រើនទៀត រួមមានដូចជា ស្មាតហ្វូន Xiaomi 14 series, iQOO 12 series និង Vivo X100 ដែលមានតម្លៃចាប់ពី  3,999 យ៉ន់ ។

ស្មាតហ្វូន Meizu 21 នេះ ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 3 និងមានអេក្រង់ 6.55-អ៊ីង Samsung AMOLED display ដែលមានកម្រិតភាពច្បាស់ទំហំ FHD+ resolution ហើយនិងរត់បានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មានគែម ultra-thin 1.74mm bezels។ នៅលើស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,800mAh ដែលទ្រទ្រង់នូវបច្ចេកវិទ្យា 80W charging។ បើតាមរបាយការណ៍ជាច្រើន កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វុននេះមានទំហំ OIS- 50-Megapixel primary និងមានឡែន ultra-wide lens ហើយនិង telephoto។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ ក៏មាន RGB-LED flash ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ASUS បង្ហាញនូវបច្ចេកវិទ្យា AI ពេញលេញ និងនវានុវត្តន៍ដ៏អស្ចារ្យបំផុតក្នុងព្រឹត្តិការណ៍ CES 2026

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន
BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

BYD Song Pro DM-i 2026 Long-Range បើកបរដោយអគ្គិសនីសុទ្ធបាន 200km នឹងមកដល់នៅថ្ងៃទី 10 ខែមករា

ដោយ ប៉េងលីន
ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ស្ងាត់ៗ Geely ចេញឡានភីកអាប់ PHEV ថ្មី អាចបើកបរបានចម្ងាយដល់ជាង 1,000 គីឡូម៉ែត្រ

ដោយ ប៉េងលីន