OnePlus 12 នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 4 ខែធ្នូ ដែលអាចនឹងវត្តមាន OnePlus Ace 3 ផងដែរ!

នៅពេលនេះ OnePlus បានចេញមកប្រកាសនៅឡើបណ្តាញ Weibo ថា ស្មាតហ្វូនជំនាន់ថ្មី OnePlus 12 នឹងមានការសម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសចិននាថ្ងៃទី 4 ខែធ្នូខាងមុនេះហើយ ដែលថ្ងៃនោះ គឺចំពេលនៃគំរប់ខួប10th ឆ្នាំរបស់ខ្លួន។ ជាមួយនិងការបង្ហាញវត្តមានរបស់ OnePlus 12 នេះ ក៏មានការព្យាករណ៌ថា ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី OnePlus Ace 3 ក្នុងពេលតែមួយផងដែរ បើទោះបីជាក្រុមហ៊ុនមិនទាន់មានការបញ្ជាក់ច្បាស់ក៏ដោយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សូមជំរាបថា ក្រុមហ៊ុន OnePlus បានចាប់ផ្តើមប្រឡូកនៅក្នុងវិស័យស្មាតហ្វូននេះ កាលពីថ្ងៃទទី 14 ខែតុលឆ្នាំ 2012 ហើយនៅថ្ងៃទី 16 ខែមិថុនាឆ្នាំ 2021 ក្រុមហ៊ុន OPPO ក៏បានប្រកាសច្របាច់បញ្ចូលគ្នាជាមួយនិង OnePlus ជាមួយនិងការបន្តនូវភាពឯករាជ្យប៉ុន្តែនៅក្រោមឆ័ត្រតែមួយរបស់ OPPO។ និយាយពីស្មាតហ្វូនថ្មីនេះ គឺដូចគ្នាទៅហ្នឹង Xiaomi 14 series ហើយនិង iQOO 12 lineup អញ្ចឹងដែរ ដោយនៅលើស្មាតហ្វូន OnePlus 12 ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Gen 3 ដូចគ្នា។ 

ជាមួយគ្នានេះ ក្រុមហ៊ុន OnePlus ក៏បានចេញមកបញ្ជាក់ច្បាស់រួចហើយថា ស្មាតហ្វូន OnePlus គឺនឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដែលគាំទ្រដោយសិនស័រ LYT-T808 ជាមួយនិងបច្ចេកវិទ្យាកាមេរ៉ា HyperTone ថែមទៀតផង។ ផ្អែកលើរបាយការណ៌កន្លងមកបានបង្ហាញថា នៅលើស្មាតហ្វូននេះក៏មានកាមេរ៉ា 48-megapixel IMX581 ultra-wide lens និងមួយគ្រាប់ទៀតទំហំ 64-Megapixel OmniVision OV64B periscope telephoto ហ៊្សូមបាន 3x optical zoom រួមជាមួយនិងកាមេរ៉ាមុខទំហំ 32-Megapixel ថែមទៀតផង។

OnePlus 12 នឹងមានអេក្រង់ទំហំ 6.82-អ៊ីង ដែលជាបន្ទះអេក្រង់របស់ BOE X1 OLED display បង្ហាញចេញបានកម្រិត 2K resolution ល្បឿន 120Hz refresh rate។ នៅលើស្មាតហ្វូននេះ មានការតម្លើងមកជាមួយនូវស្បែក ColorOS 14 ដោយផ្អែកនៅលើ Android 14។ OnePlus 12 ត្រូវគរាយការណ៌ថា នឹងមានរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB UFS 4.0 ហើយនិងមានថ្មទំហំ 5,400mAh គាំទ្រនូវកម្លាំងសាក 100W wired ហើយនិង 50W wireless charging។ OnePlus ក៏អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូន OnePlus Ace 3 ជាមួយនិងបន្ទះឈីប Snapdragon 8 Gen 2 នៅក្នុងព្រឹត្តិការណ៌សម្ពោធ OnePlus 12 នៅថ្ងៃទី 4 ខែធ្នូខាងមុខនេះផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម