ស្វែងរកពួកយើង:

Samsung Galaxy S24 series នៅតែប្រើប្រាស់រ៉េម 8GB ដូចជំនាន់មុនៗអញ្ចឹង!

ដោយ

Koun Jab Luffy

30 វិច្ឆិកា 2023 04:59 ល្ងាច

អាន 2 នាទី

Article image
ក្រុមហ៊ុន Samsung ត្រូវបានគេបញ្ជាក់ថា នឹងបង្ហាញចេញនូវ Galaxy S24 series នៅក្នុងព្រឹត្តិការណ៌ ‘Galaxy Unpacked’ នៅខែមករាខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែល រួមមានដូចជា Galaxy S24, Galaxy S24 Plus និង Galaxy S24 Ultra។ យោងតាមការទម្លាយកាលពីពេលមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ មិនមានការផ្លាស់ប្តូររូបរាងខ្លាំងនោះទេ ប្រៀបធៀបជាមួយនិងជំនាន់មុន។
កាលពីប៉ុន្មានថ្ងៃមុននេះ មានការទម្លាយចេញនូវព័ត៌មានថ្មីថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការអាប់ដែតទៅលើទំហំរ៉េម និងទំហំអេក្រង់ផងដែរ។ នៅថ្ងៃនេះប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ទំហំរ៉េម នៅលើស្មាតហ្វូននេះ គឺមិនមានការប្រែប្រួល នោះទេ។ សូមជំរាបថា កាលពីប៉ុន្មានសប្តាហ៌មុននេះ អ្នកទម្លាយ Ice Universe បានបញ្ជាក់ថា ស្មាតហ្វូន Galaxy S24 ម៉ូដែលស្តង់ដារ និងម៉ូដែល Galaxy S24+ នឹងមានការប្រើប្រាស់រ៉េមទំហំ 12GB។ ប៉ុន្តែនៅថ្ងៃនេះ អ្នកទម្លាយដដែលរូបនេះ បានចេញមកបញ្ជាក់សារជាថ្មីថា ស្មាតហ្វូនម៉ូដែលស្តង់ដារ នឹងមានការបំពាក់នូវរ៉េមត្រឹមតែ 8GB ប៉ុណ្ណោះ។
Article image
នៅក្នុងពេលជាមួយគ្នានេះ លោកក៏បានបញ្ជាក់ថា ស្មាតហ្វូនថ្មីៗទាំងពីរនេះ មិនមានការបំពាក់នូវរ៉េមទំហំ 16GB ដូចម៉ូដែល Galaxy S24 Ultra នោះទេ។ បើសិនជាមើលទៅលើដៃគូរផ្សេងៗដែលចេញលក់នៅលើទីផ្សារនាពេលនេះ សម្រាប់ម៉ូដែលស្តង់ដារ 12GB ខណៈដែលម៉ូដែលធំជាងគេ គឺមានទំហំដល់ទៅ 24GB ឯណោះ។ សូមជំរាបថា ថ្មីៗនេះ Samsung បានបញ្ជាក់រួចមកហើយថា ស្មាតហ្វូន Galaxy S24 series គឺជា ‘AI Phones’។ ប៉ុន្តែបើមើលរ៉េម 8GB គឺអាចនឹងមិនមានសមត្ថភាពគ្រប់គ្រាន់សម្រាប់រត់នៅលើបច្ចេកវិទ្យា AI នោះទេ។
Samsung Galaxy S24 series នៅតែប្រើប្រាស់រ៉េម 8GB ដូចជំនាន់មុនៗអញ្ចឹង!