no-alternative title
no-alternative title

ល្បឿនសាកថ្ម Galaxy Z Fold 7 និង Flip 7 បង្ហាញនៅលើបញ្ជីវិញ្ញាបនបត្រថ្មី!

យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បាននិយាយថា Galaxy Z Flip 7 និង Galaxy Z Fold 7 ដែលជាស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung គឺនឹងមានការពង្រឹងទៅលើមុខងារជាច្រើន នៅក្នុងនោះមានដូចជា ការឌីស្សាញជាថ្មីឡើងវិញទៅលើគន្លឹះបត់ថ្មី ការប្រើប្រាស់ថាមពលថ្មធំជាងមុន ហើយនិងកាមេរ៉ាទំហំដល់ទៅ 200MP។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ នៅលើវិញ្ញាបនបត្រ 3C របស់ប្រទេសចិន បានទម្លាយចេញនូវល្បឿនសាកថ្មរបស់ស្មាតហ្វូនថ្មីនេះថែមទៀតហើយ។ នៅក្នុងពេលប៉ុន្មានឆ្នាំនេះ បើទោះបីជាក្រុមហ៊ុនមានការពង្រឹងជាច្រើនទៅលើថាមពលថ្មក៏ដោយ គេនៅមិនទាន់ឃើញថា ក្រុមហ៊ុននេះ មានការពង្រឹងទៅលើល្បឿនសាកល្បឿនលឿននៅលើស្មាតហ្វូនថ្មីៗរបស់ខ្លួនឡើយទេ។ 

 

គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold 2 (ចាប់ពីឆ្នាំ 2020) និង Z Flip 4 (ចាប់ពីឆ្នាំ 2022) គឺជាស្មាតហ្វូន Galaxy បត់បានមុនគេ ដែលប្រើប្រាស់នូវបច្ចេកវិទ្យាសាកថ្មលឿន 25W wired charging។ នៅក្នុងការទម្លាយនៅលើ 3C របស់ចិននៅពេលនេះ បានទម្លាយនូវលល្បឿនសាកថ្មសម្រាប់ស្មាតហ្វូនអេក្រង់បត់បានថ្មីចំនួន 2 របស់ក្រុមហ៊ុន Samsung ដែលមានលេខកូដ SM-F7660 និង SM-F9660 ហើយក៏មានភ្ជាប់ជាមួយនឹងឆ្នាំងសាក EP-TA800 charger ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានល្បឿននៃការសាកត្រឹមតែ 25W (9V/2.77A) ប៉ុណ្ណោះ។

ស្មាតហ្វូនអេក្រង់បត់ថ្មីទាំង 2 នេះ ត្រូវគេជឿជាក់ថា គឺជាស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Flip 7 និង Galaxy Z Fold 7 ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy Z Flip 7 នឹងមានថាមពលថ្មទំហំ 4,300mAh (ការបង្កើនពីទំហំ 4,000mAh) ខណៈពេលដែលស្មាតហ្វូន Galaxy Z Fold 7 អាចនឹងមានថាមពលថ្មទំហំ 4,400mAh ។ ស្មាតហ្វូន Z Flip 7 នឹងមានអេក្រង់បត់ខាងក្នុងទំហំ 6.85-អ៊ីង និងអេក្រង់ខាងក្រៅទំហំ  4-អ៊ីង ហើយស្មាតហ្វូន Galaxy Z Fold 7 មានអេក្រង់ទំហំ 8.2-អ៊ីង និងអេក្រង់ខាងក្រៅទំហំ 6.5-អ៊ីង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

របាយការណ៌ថ្មី: Xiaomi EV ត្រៀមចេញឡានថ្មី 4 ម៉ូដែលនៅឆ្នាំ 2026 ក្នុងនោះ 2 ម៉ូដែលគឺជាជម្រើស EREV SUVs

ដោយ ប៉េងលីន