ស្វែងរកពួកយើង:

Chevrolet Silverado 2500 HD ឆ្នាំ 2025 ម៉ាស៊ីនម៉ាស៊ូត 6.6-Liter Turbocharged V8 នឹងចេញលក់នៅអូស្រ្តាលីតម្លៃជាង 16 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

20 មីនា 2025 12:53 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុន Chevrolet ប្រចាំប្រទេសអូស្ត្រាលី ត្រៀមចេញលក់រថយន្ត Pick up ស៊េរីថ្មីឆ្នាំ 2025 ម៉ូដែល Silverado 2500 HD។ រថយន្ត Pick Up ជំនាន់ថ្មីរបស់អាមេរិកមួយនេះ មានការកែប្រែថ្មីមួយចំនួនទៅលើរូបរាងខាងក្រៅខុសពីជំនាន់មុន ដោយក្នុងនោះមានដូចជា ការបំពាក់នូវផ្ទាំង bumper ខាងមុខ និងការក្រោយជាមួយពណ៌ខ្មៅ ក៏ដូចជាការបំពាក់នូវយ៉ាន់កង់ដែលមានទំហំ 20-inch ជាប្រភេទ gloss-black alloy ជាដើម។ ហើយតម្លៃក៏ខ្ពស់ជាងមុនប្រមាណដល់ទៅជាង $3,500 ផងដែរ ដោយធ្វើឲ្យតម្លៃស៊េរីឆ្នាំ 2025 កើនដល់ $166,500 ជាតម្លៃចេញពីរោងចក្រ។
Chevrolet Silverado 2500 HD ជំនាន់ឆ្នាំ 2025 ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត V8 ចំណុះ 6.6-Liter turbocharged ដែលអាចផលិតកំលាំងបាន 350kW និងកំលាំងរមូល 1,322Nm ដែលសមត្ថភាពម៉ាស៊ីនរបស់រថយន្តភីកអាប់ក្រុមហ៊ុនអាមេរិកមួយនេះ ស្ថិតនៅពីក្រោយរថយន្តម៉ូដែល Mercedes-AMG GT S E PHEV និង Porsche Taycan Turbo GT។ ចំពោះសមត្ថភាពអូសសណ្តោងទំងន់វិញ Chevrolet Silverado 2500 HD ឆ្នាំ 2025 អាចធ្វើបានដល់ 4,500kg ជាមួយប្រព័ន្ធជំនួយក្នុងការអូសសណ្តោងដូចជា trailer-specific drive models និងមានកញ្ចក់ចំហៀងមើលក្រោយធំជាដើម។ Silverado 2500 HD ឆ្នាំ 2025 មានជម្រើស 6 ពណ៌ដូចជា ប្រផេះ Cypress Grey, ក្រហម Radiant Red, ប្រផេះបែប Sterling Grey Metallic, ស Summit White, ខៀវ Lakeshore Blue, និងខ្មៅ Black។
Article image
ចូលមកផ្នែកខាងក្នុង Chevrolet Silverado 2500 HD ឆ្នាំ 2025 មានបំពាក់កៅអីស្បែក ដោយកៅអីខាងមុខអាចកំណត់ការប្រើប្រាស់ដោយប្រើប្រព័ន្ធអេឡិចត្រូនិច មានមុខងារកំដៅចង្កូត និងដំបូលបើក powered sunroof ជាដើម។ បន្ថែមពីនេះ Silverado 2500 HD ឆ្នាំ 2025 ភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 10 វគ្គ, មានអេក្រង់កម្សាន្តទំហំ 13.4-អ៊ីង infotainment touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, អេក្រង់បង្ហាញព័ត៌មានក្រោយចង្កូតទំហំ 12.3-អ៊ីង Digital Instrument cluster, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែ wireless smartphone charging, ប្រព័ន្ធ Speaker ម៉ាក Boss ចំនួន 7 គ្រាប់, ពោងសុវត្ថិភាព 6 កន្លែង, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, និងមុខងារ Head up display។
Article image
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរដែលមាននៅលើ Chevrolet Silverado 2500 HD ឆ្នាំ 2025 វិញ រួមមានមុខងារ រក្សារថយន្តក្នុងគន្លងផ្លូវ Lane departure warning, មុខងារ Automatic high beams, មុខងារជំនួយការចូលចំណោតផ្នែកខាងក្រោង Rear cross-traffic alert, Forward collision warning, Front and rear parking sensor, Adaptive cruise control, ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ពេលមានឧបសគ្គ Autonomous emergency braking (AEB) និង Exhaust brake…ជាដើម៕
Article image
Chevrolet Silverado 2500 HD ឆ្នាំ 2025 ម៉ាស៊ីនម៉ាស៊ូត 6.6-Liter Turbocharged V8 នឹងចេញលក់នៅអូស្រ្តាលីតម្លៃជាង 16 ម៉ឺនដុល្លារ