ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Chery បន្តនាំមុខនៅលើទីផ្សារប្រទេសចិនទៅលើការនាំចេញរថយន្តនៅត្រីមាសទី 1 ឆ្នាំ 2025

ដោយ

Koun Jab Luffy

03 មេសា 2025 01:05 យប់ជ្រៅ

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Chery Group បានប្រកាសចេញនូវទិន្ន័ន័យការលក់រថយន្តរបស់ខ្លួននៅខែមីនា និងនៅត្រីទី 1 ឆ្នាំ 2025 ដោយតួរលេខខាងលើនេះ បញ្ជាក់ថា ក្រុមហ៊ុននេះបានបន្តនូវភាពរីកចំរើន ហើយនិងមានការនាំមុខគេនៅលើទីផ្សារប្រទេសចិនដដែលថែមទៀតផង។ របាយការណ៌ខាងលើនេះបន្តថា កាលពីខែមីនានេះ Chery Group បានលក់រថយន្តរបស់ខ្លួនបានចំនួន 214,770 គ្រឿង ដែលមានការកើនឡើង 18.3% ប្រៀបធៀបជាមួយនិងពេលវេលាដូចគ្នាកាលពីឆ្នាំមុន។
បើតាមការបញ្ជាក់ពីប្រភពដដែលនេះអោយដឹងថា ក្រុមហ៊ុន Chery Group បានលក់រថយន្ត (NEVs) របស់ខ្លួនបានចំនូន 62,210 គ្រឿង កើនឡើងខ្ពស់ដល់ទៅ 125.4% ប្រៀបធៀបជាមួយនិងឆ្នាំ។ និយាយពីការនាំចេញវិញ ក្រុមហ៊ុន Chery Group ធ្វើបានចំនួន 86,414 គ្រឿង កាលពីខែមីនាកន្លងទៅនេះ ហើយនិងមានកើនឡើង 2.7% ប្រៀបធៀបជាមួយនិងខែមីនាឆ្នាំ 2024។
Article image
សេចក្តីរាយការណ៌ខាងលើនេះបន្តថា នៅត្រីមាសទី 1 ឆ្នាំ 2025 នេះ Chery Group បានបំបែកកំណត់ត្រាថ្មីទៅលើការលក់ ដោយទទួលបាន 620,025 គ្រឿង ដែលមានការកើនឡើង 17.1% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ សម្រាប់ក្រុមហ៊ុន Chery Auto មួយ គឺអាចលក់បាន 590,533 គ្រឿង ដែលមានកំណើត 18.8% ប្រៀបធៀបជាមួយនិងត្រីមាសទី 1 ឆ្នាំ 2024។ និយាយពីក្រុមហ៊ុន Chery Group វិញ គឺបានលក់រថយន្ត NEVs បានចំនួន 163,458 គ្រឿងមានកំណើន 171.8% ប្រៀបធៀបទៅនឹងឆ្នាំមុន។
ក្រុមហ៊ុន Chery Group ក៏នៅតែបន្តការនាំមុខនៅលើទីផ្សារចិនដដែល ជាមួយនិង 255,465 គ្រឿងសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។ នៅក្នុងខែមីនាកន្លងទៅនេះ Chery Group global បានបញ្ជាក់ថា អ្នកប្រើប្រាស់រថយន្តរបស់ខ្លួនគឺមានកំណើនដល់ទៅ  16.3 លានគ្រឿងហើយ ខណៈដែលក្រៅទីផ្សារប្រទេសចិនបានចំនួន 4.7 លានគ្រឿង។
Article image
ខាងក្រោមនេះ គឺជាតួលេខនៃការលក់រថយន្តនីមួយៗកាលពីខែមីនា៖
រថយន្ត Chery លក់បានចំនួន 118,955 គ្រឿង
រថយន្ត Exeed លក់បានចំនួន 7,618 គ្រឿង
រថយន្ត Jetour 54,020 គ្រឿង
រថយន្ត iCAR 54,020 7,016 គ្រឿង
រថយន្ត Luxeed 54,020 10,005 គ្រឿង

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Chery បន្តនាំមុខនៅលើទីផ្សារប្រទេសចិនទៅលើការនាំចេញរថយន្តនៅត្រីមាសទី 1 ឆ្នាំ 2025