ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Sony Xperia 1 VII នឹងបំពាក់កាមេរ៉ា Periscope ហើយនិងមានរន្ធដោតកាស 3.5mm

ដោយ

Koun Jab Luffy

05 មេសា 2025 04:55 ទៀបភ្លឺ

អាន 2 នាទី

Article image
នៅថ្ងៃនេះ Xperia 1 VII ដែលជាស្មាតហ្វូនលំដាប់ថ្នាក់ Flagship ជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony ត្រូវបានគេទម្លាយនូវបភាព 5K CAD Renders ជាមួយនឹងវីដេអូកម្រិត 360 ដឺក្រេ ដែលមើលទៅពិតជាច្បាស់ខ្លាំងមែនទែន។ រូបភាពនេះ គឺមានការចែកចាយតាមរយៈ XpertPick និងអ្នកទម្លាយ OnLeaks ដោយបង្ហាញនូវរូបរាងទាំងស្រុងរបស់ស្មាតហ្វូននេះ។ តាមការបញ្ជាក់ពនៅក្នុងប្រភពខាងលើនេះ បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ខណៈដែល ព្រឹត្តិការណ៍នៃការសម្ពោធនេះ នឹងធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ។
បើក្រឡេកមើលការឌីស្សាញទៅលើស្មាតហ្វូននេះ គឺមិនមែនជាការផ្លាស់ប្តូរដ៏ធំនោះទេ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.5-អ៊ីង គាំទ្រជាមួយនឹងគែម bezels មានកម្រាស់ក្រាស់ជាងមុននៅផ្នែកខាងលើ និងផ្នែកខាងក្រោម។ សម្រាប់គែម bezel ផ្នែកខាងលើរបស់ស្មាតហ្វូននេះ គឺមានការញាត់នូវកាមេរ៉ាទំហំ 12MP Selfie។ ចំពោះតួស្មាតហ្វូននេះ អាចនឹងមានកម្រាស់កាមេរ៉ា 11mm និងវិមាត្រ 161.9x74.5x8.5mm។ បន្ថែមពីនេះទៀតនោះ នៅគែមខាងស្តាំរបស់ស្មាតហ្វូននេះ គឺមានប៊ូតុង Power ជាមួយនឹង Fingerprint Sensor, Volume Buttons និង Camera Shutter ថែមទៀតផង។
Article image
ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏មានរន្ធ 3.5mm headphone jack ហើយនិង microphone នៅផ្នែកខាងលើផងដែរ។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ា Dual Speakers។ ផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺមាន SIM/microSD slot, USB-C port និង microphone មួយទៀត។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះវិញ គឺមានកាមេរ៉ាគោលទំហំ 48MP គាំទ្រជាមួយនឹង  មុខងារ image stabilization និងទីពីរទំហំ 12MP ultra-wide lens ហើយនិងទីបីមានទំហំ 12MP Periscope Telephoto Lens ដែលអាចធ្វើការ Zoom ពីកម្រិតបាន 70mm ទៅ 200mm។
Article image
ស្មាតហ្វូននេះ នឹងមានបន្ទះឈីប Snapdragon 8 Elite, រ៉េម 12GB ឬ 16GBRAM, មេម៉ូរី 256GB ឬ 512GB Storage និងមានថាមពលថ្មទំហំ 5,000mAh ឬធំជាងមុននេះ ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 30W charging។ សម្រាប់បន្ទះអេក្រង់វិញ គឺនឹងមានដូចនៅលើអេក្រង់នៅលើស្មាតហ្វូន Xperia 1 VI អញ្ចឹង គឺមានកម្រិតភាពច្បាស់ 4K resolution OLED ជាមួយនឹងកម្រិតភាពច្បាស់ 1080x2340 pixel OLED។ សម្រាប់ Aspect Ratio គឺមានកម្រិត 19.5:9 និងមានល្បឿន refresh rate 120Hz។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវ Android 15 ហើយនឹងមានតម្លៃចាប់ផ្តើមពី $1,399 ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Sony Xperia 1 VII នឹងបំពាក់កាមេរ៉ា Periscope ហើយនិងមានរន្ធដោតកាស 3.5mm