ស្វែងរកពួកយើង:

ស្មាតហ្វូន OPPO Reno 14 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8350

ដោយ

Koun Jab Luffy

08 ឧសភា 2025 04:21 ល្ងាច

អាន 2 នាទី

Article image
យោងតាមការចុះបញ្ជីនៅលើ Geekbench ថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូន OPPO Reno 14 Pro មានលេខម៉ូដែល PKZ110 ហើយ ថែមទាំងមានការបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី Dimensity 8450 ថែមទៀតផង។ ប៉ុន្តែសម្រាប់ម៉ូដែលស្តង់ដារ Reno 14 វិញ ត្រូវគេរំពឹងថា អាចនឹងប្រើប្រាស់បន្ទះឈីបដូចស្មាតហ្វូន Reno 13 ដែលចេញលក់កាលពីឆ្នាំមុនតែប៉ុណ្ណោះ។
យោងតាមការបង្ហាញព័ត៌មាននៅលើបញ្ជី Geekbench នៅថ្ងៃនេះ បានបញ្ជាក់សារជាថ្មីថា ស្មាតហ្វូនថ្មីមួយ ដែលមានលេខម៉ូដែល PLA110 គឺមានការប្រើនូវបន្ទះឈីបដែលមានល្បឿន Prime Core 3.35GHz, 3 Performance Cores ល្បឿន 3.20GHz ហើយនិង 4 Efficiency ល្បឿន 2.20GHz ថែមទៀងផង។
សូមជំរាបថា Reno 13 គឺមានការបំពាក់នូវបន្ទះឈីប Dimensity 8350។ នៅលើបន្ទះឈីបនេះ គឺមានការតម្លើងនូវ Star Speed Engine ដែលជំនួនដល់ប្រព័ន្ធដំណើរការបានលឿនហើយថែមទាំងអាចធ្វើអោយការលេងហ្គេមបានកាន់តែរលូនថែម ទៀតផង។ ដូច្នេះសម្រាប់វត្តមានស្មាតហ្វូន OPPO ដែលមាន PLA110 នេះ វិញត្រូវបានគេសង្ស័យថា គឺជាស្មាតហ្វូនម៉ូដែលស្តង់ដារ Reno 14 ហើយស្មាតហ្វូននេះនឹងមានរ៉េមទំហំ 16GB រួមជាមួយនិង Android 15 ដែលផ្អែកលើស្បែក ColorOS 15 ថែអទៀតផង។
គួរបញ្ជាក់ផងដែរថា OPPO Reno 14 series គឺនឹងមានវត្តមាននៅលើទីផ្សារប្រទេសចិននាថ្ងៃទី 15 ខែឧសភានេះហើយ។ ស្មាតហ្វូននេះ នឹងមានអេក្រង់ 6.59-អ៊ីង OLED LTPS កម្រិត 1.5K ល្បឿន 120Hz screen, កាមេរ៉ាមុខទំហំ 50-Megapixel និងកាមេរ៉ាក្រោយ 3 គ្រាប់ទំហំ 50-Megapixel ដែលមានអមមកជាមួយនូវ Telephoto lens ផងដែរ។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,000mAh និងកម្លាំងសាក 80W charging។
Article image
OPPO ក៏បានបញ្ជាក់ច្បាស់ហើយថា Reno 14 នឹងមានច្រើនទំហំដូចជា 12GB+256GB, 12GB+512GB, 16GB+256GB, 16GB+512GB និង 16GB+1TB ហើយនឹងមាន 3 ពណ៌ គឺ Mermaid White, Reef Black និង Sumer Green។
ស្មាតហ្វូន OPPO Reno 14 នឹងមានការប្រើប្រាស់នូវបន្ទះឈីប Dimensity 8350