no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី SUV ស៊េរីថ្មី Li Auto i8 ត្រៀមបង្ហាញវត្តមានលើទីផ្សារផ្លូវការណ៍នៅខែកក្តដាខាងមុខ

ឡានអគ្គិសនីស៊េរីថ្មីប្រភេទ Crossover SUV ម៉ូដែល Li Auto i8 ត្រូវបានគេទម្លាយចេញផ្នែករចនាតុបតែងខាងក្នុងជាលើកដំបូង។ តាមរូបបានបង្ហាញថា ផ្នែកខាងក្នុងរបស់ Li Auto i8 មានបំពាក់នូវអេក្រង់កម្សាន្តធំនៅកណ្តាលជាអេក្រង់ភ្លោះ ខណៈនៅកណ្តាលមានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ កន្លែងដាក់កែវទឹកចំនួនពីរ រន្ធម៉ាស៊ីនត្រជាក់ភ្លោះនៅក្រោមអេក្រង់កម្សាន្ត និងចង្កឹះលេខស្ថិតនៅជាប់ខាងក្រោយដៃចង្កូតដែលមានការឌីស្សាញរាងអក្សរ D។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អេក្រង់ភ្លោះដែលបំពាក់នៅលើ Li Auto i8 អាចមានទំហំ 15.7-inch ហើយរថយន្តនេះអាចនឹងមានមុខងារ Head up display ជំនួសឲ្យការប្រើប្រាស់អេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូត។ ផ្អែកទៅលើប្រភពព័ត៌មានពីស្ថាប័ន Chinese Ministry of Industry and Information Technology បានឲ្យដឹងថា Li Auto i8 គឺមានការរៀបចំកៅអីចំនួន 6 ដែលរៀបជាទម្រង់ 2x2x2 ហើយរថយន្តនេះមានទំងន់ប្រហែល 2,610kg។

Li Auto i8 ជាប្រភេទរថយន្ត SUV ខ្នាតធំ ឬ Large-SUV ដែលមានការឌីស្សាញរូបរាងបែបស្លីម។ រថយន្តនេះ មានបណ្តោយប្រវែង 5,085mm/ ទទឹង 1,960mm/ កំពស់ 1,740mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,050mm។ រថយន្ត Crossover SUV ស៊េរីថ្មីនេះ នឹងដំណើរការដោយម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរ (4WD) ហើយនិងមានកំលាំងសរុបស្មើរនឹងសេះចំនួន 536 ក្បាល។

ជាមួយនិងកំលាំងសេះ 536 ក្បាលនេះ ត្រូវបានបញ្ចូលគ្នាដោយម៉ូទ័រអគ្គិសនីប្រភេទ e-motor ដែលមានកំលាំង 201 សេះ និងម៉ូទ័រក្រោយកំលាំង 335 សេះ។  ជាមួយកំលាំងសេះទាំង 536 ក្បាលនេះ អាចផ្តល់ឲ្យ Li Auto i8 អាចជាន់ល្បឿន Top speed បានដល់ 180km/h។ Li Auto i8 ប្រើប្រាស់នូវកញ្ចប់ថ្ម ternary (NMC) battery ជាមួយប្រព័ន្ធបច្ចេកវិទ្យសាកភ្លើងល្បឿនលឿនកម្រិត 5C Charging។

រថយន្តអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុន Li Auto ធ្វើតេស្តសាកល្បងទៅលើភាពធន់ និងអនុភាពប្រព័ន្ធដំណើរការចំនួន 2 លើកនៅក្នុងរដូវរងា និង 2 លើកទៀតនៅក្នុងរដូវក្តៅ ដោយឆ្លងកាត់ទីក្រុងចំនួន 300 នៅទូទាំងប្រទេសចិន ដែលសរុបចម្ងាយផ្លូវ គឺរហូតដល់ទៅជាង 8 លានគីឡូម៉ែត្រឯណោះ។ Li Auto i8 នឹងត្រូវប្រកាសចេញលក់នៅទីផ្សារប្រទេសចិននៅខែកក្តដាខាងមុខនេះ ដែលអាចនឹងមានតម្លៃខ្ទង់ប្រហែល $54,400៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍