no-alternative title
no-alternative title

Huawei ឈរលើកំពូលតារាងទីផ្សារស្មាតហ្វូនរបស់ចិន ខណៈApple ធ្លាក់ដល់លេខ 5 នៅត្រីមាសទី 1 ឆ្នាំ 2025 នេះ

ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បានធ្វើអោយមានការភ្ញាក់ផ្អើលទៅលើទីផ្សារស្មាតហ្វូនប្រទេសចិនម្តងទៀតសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ ខណៈពេលដែលក្រុមហ៊ុន Apple នាពេលនេះថ្មី បានធ្លាក់ចូលទៅកាន់ចំណាត់ថ្នាក់ទាបជាងគេវិញ។ មកដល់ពេលនេះ បើទោះបីជាមានសម្ពាធពីសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុន Huawei នៅតែបង្ហាញពីភាពខ្លាំងដដែល ដោយថ្មីៗនេះ វត្តមានរបស់ស្មាតហ្វូន Pura X បានធ្វើអោយទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានការងើបឡើងវិញមិនធម្មតានោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់ពី TechInsights នៅថ្ងៃនេះ បានចែករំលែកនូវរបាយការណ៍មួយសម្រាប់ទីផ្សារស្មាតហ្វូននៅក្នុងត្រីមាសទី 1ឆ្នាំ 2025 នេះ នៅក្នុងប្រទេសចិន ជាមួយនឹងកាបង្ហាញពីក្រុមហ៊ុនកំពូលទាំង 5 ដែលក្នុងនោះមានក្រុមហ៊ុន Huawei និងApple ផងដែរ។ ក្រុមហ៊ុនទាំងពីរនេះ បានធ្វើបានល្អនៅលើទីផ្សារខុសត្រង់ថាមួយនៅចំណាត់ថ្នាក់ខ្ពស់បំផុត និងមួយទៀតនៅចំណាត់ថ្នាក់ទាបបំផុត។ នៅក្នុងរបាយការណ៍នេះ បានបន្ថែមថា ក្រុមហ៊ុន Huawei បានលក់ស្មាតហ្វូនបានចំនួន 13.7 លានគ្រឿងសម្រាប់ត្រីមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុននេះ កាន់កាប់បាន 20% នៃចំណែកទីផ្សារ។ បើមើលទៅលើកំណើននោះ ក្រុមហ៊ុននេះមានការកើនឡើង 30.9% ធៀបទៅនឹងឆ្នាំមុននេះ។ 

 

ក្រុមហ៊ុន Xiaomi ត្រូវបានជាប់ចំណាត់ថ្នាក់លេខ 2 នៅលើទីផ្សារដែលមានការនាំចេញស្មាតហ្វូនចំនួន 13.3 លានគ្រឿង និងចំណែកទីផ្សារចំនួន  19.4% ។ ក្រុមហ៊ុន OPPO ជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានការនាំចេញស្មាតហ្វូនចំនួន 10.7 លានគ្រឿង និងចំណែកទីផ្សារចំនួន 15.6% ។ ក្រុមហ៊ុន vivo ជាប់ចំណាត់ថ្នាក់លេខ 4 ។ 

សម្រាប់ក្រុមហ៊ុន Apple ដែលជាគូរប្រជែងខ្លាំងជាងគេនោះ គឺបានធ្លាក់ទៅកាន់ចំណាត់ថ្នាក់លេខ 5 ដែលខុសប្លែកពីត្រីមាសទី 4 ឆ្នាំ 2024 ដែលក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់លេខ 2 ។ ក្រុមហ៊ុន Apple លក់ស្មាតហ្វូនបានចំនួន 8.7 លានគ្រឿងនៅក្នុងទីផ្សាររបស់ចិន និងមានកំណើន 12.6% ធៀបទៅនឹងឆ្នាំមុននេះ។ បើមើលទៅលើទីផ្សារសរុបនោះ ការនាំចេញស្មាតហ្វូនរបស់ចិនគឺមានការកើនឡើងចំនួន 9% ធៀបទៅនឹងឆ្នាំមុនេះដែលមានចំនួនដល់ទៅ 68.7 លានគ្រឿង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន