no-alternative title
no-alternative title

Toyota Corolla Cross ស៊េរីឆ្នាំ 2026 ត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាឆមាសទីពីរឆ្នាំនេះ

ក្រុមហ៊ុន Toyota បានធ្វើការ Update ទៅលើរថយន្ត Small SUV របស់ខ្លួនម៉ូដែល Corolla Cross ឆ្នាំ 2026 ដែលនឹងបង្ហាញខ្លួននៅទីផ្សារប្រទេសអូស្ត្រាលីនាចុងឆ្នាំនេះ។ រថយន្ត Corolla Cross ស៊េរីឆ្នាំ 2026 បានបង្ហាញខ្លួននៅក្នុងបន្ទប់តាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុនក្នុងប្រទេសអូស្រ្តាលីជាផ្លូវការណ៍នៅមុនការបង្ហាញវត្តមានលក់ជាផ្លូវការណ៍មកដល់។ រថយន្តស៊េរីថ្មីឆ្នាំ 2026 របស់ Toyota មួយនេះ ទទួលបានការឌីស្សាញរូបរាងឡើងថ្មីកាន់តែមានលក្ខណៈបែបស្ព័រ និងបានបំពាក់បន្ថែមនូវបច្ចេកវិទ្យាថ្មីមួយចំនួនបន្ថែមពីលើម៉ូដែលមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Toyota Corolla Cross ស៊េរីថ្មីបានបង្ហាញវត្តមាននៅទីផ្សារប្រទេសថៃកាលពី 12 ខែមុន ហើយនិងបានប្រកាសចេញសម្រាប់ទីផ្សារអឺរ៉ុប និងទីផ្សារនាយសមុទ្ទជាមួយនឹងការរៀបតុបតែងផ្នែកខាងក្នុងថ្មី និងបន្ថែមកន្លែងទុកដាក់អីវ៉ាន់ច្រើនជាងមុន។ ហើយសម្រាប់ម៉ូដែល Corolla Cross 2026 GR Sport Edition គឺមានការឌីស្សាញរូបរាងបែបស្ព័រប្រណិត បំពាក់នូវប្រព័ន្ធហ្វ្រាំងទំនើប និងមានមុខងារ Sport Mode។

សម្រាប់តម្លៃរបស់ Toyota Corolla Cross 2026 មិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើងទេក្នុងពេលនេះ។ ដោយឡែកសម្រាប់ម៉ូដែល Corolla Cross ដែលកំពុងមានវត្តមានលក់នៅលើទីផ្សារបច្ចុប្បន្ន គឺមានតម្លៃចាប់ពីខ្ទង់ $36,480 ដល់ $50,030 (តម្លៃចេញពីរោងចក្រ) ហើយវាត្រូវបានបង្ហាញខ្លួនជាមួយនឹងការប្រើប្រាស់ម៉ាស៊ីន Hybrid 2.0-liter តែមួយប៉ុណ្ណោះ ដែលបានបង្ហាញខ្លួននៅពាក់កណ្តាលឆ្នាំ 2024។

ចំពោះម៉ូដែល Toyota Corolla Cross 2026 មានការឌីស្សាញផ្នែកប៉ាណាមុខថ្មីជាប្រភេទក្រឡាចក្រង្គ ឬហៅថា new mesh grill ហើយនៅលើម៉ូដែល GXL គឺមានបំពាក់នូវចង្គៀងប្រភេទ LED Headlight Signature។ បន្ថែមពីនេះ Corolla Cross 2026 បានបំពាក់នូវបច្ចេកវិទ្យាចង្កៀងមុខឆ្លាតវៃ Adaptive high-beam tech ជាមួយការឌីស្សាញចង្កៀង LED tail-light ថ្មីកាន់តែទាក់ទាញ ជាមួយកន្ទុយខាងក្រោយរថយន្តជា aerodynamic fins។

Corolla Cross 2026 មានយ៉ាន់កង់ទំហំ 18-inch ជាប្រភេទយ៉ាន់ Alloy ហើយរថយន្ត Small-SUV ស៊េរីថ្មីនេះមានជម្រើសពណ៌ដូចជា Massive Grey, Ink, Ash Slate, Shadow Platinum និង Feverish Red ជាមួយការរចនាចែកជាពីរពណ៌ ឬ Two-tone paint ជាមួយផ្នែកដំបូលមានពណ៌ខ្មៅ ដែលនឹងរំលេចនៅលើពណ៌ Shadow Platinum, Feverish Red, Frosted White និង Ash Slate។

សម្រាប់ម៉ូដែល Corolla Cross 2026 GR Sport Edition នឹងដំណើរការដោយប្រព័ន្ធប៉ុងពីរ ឬ All-wheel-drive, បំពាក់នូវរបាំងការពារខាងមុខដែលរចនាលំនាំចេញពី GR Corolla រួមជាមួយការបំពាក់នូវយ៉ាន់កង់ពណ៌ខ្មៅទំហំ 19-inch។ ម៉ូដែល GR Sport Edition ក៏មានភ្ជាប់មកជាមួយនូវមុខងារ 10mm-lower sports springs and dampers, មុខងារ retuned steering, paddle shifters, និង model-first Sport ផងដែរ។

ក្រុមហ៊ុន Toyota Australia បានបញ្ជាក់ថា Corolla Cross 2026 នឹងផ្តល់ជូននូវជម្រើសម៉ូដែលដូចជា  GX, GXL និង Atmos ព្រមជាមួយ GR Sport ផងដែរ។ ទោះជាយ៉ាងណាក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតរបស់ Corolla Cross 2026 facelift នោះទេ។ យ៉ាងណាមិញបើតាមបញ្ចីបានបង្ហាញថា Corolla Cross 2026 គឺដំណើរការដោយម៉ាស៊ីន 2.0-liter petrol-electric hybrid system ដែលមានកំលាំង 146kW ជាមួយជម្រើសប្រើប៉ុងមួយ (FWD) និងប៉ុងពីរ (AWD)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

Xiaomi សម្ពោធ REDMI Note 15 Series ធន់រឹងមាំ IP69K ថ្មធំ 6500mAh​​ ធានា ​​6 ឆ្នាំ សមត្ថភាពកាមេរ៉ា 200MP AI

ដោយ ប៉េងលីន
GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

GAC Cambodia រៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរកម្សាន្តលើកទី 4 របស់ខ្លួន ដើម្បីសង្គម និងទេសចរណ៍ទៅកាន់ភាគឦសាន

ដោយ ប៉េងលីន
Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

Toyota bZ7 EV ស៊េរីថ្មី គាំទ្រ Xiaomi Smart Ecosystem និង Huawei Tech ត្រៀមចេញលក់នៅខែមីនាតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1  Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា សម្ពោធផ្លូវការ កំពូលស្មាតហ្វូនអេក្រង់បត់លំដាប់លេខ 1 Huawei Mate X7 និង Huawei FreeClip 2 ក្នុងព្រឹត្តិការណ៍ Huawei Innovative Product Launch Event

ដោយ ប៉េងលីន
MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

MG ចេញឡាន SUV ថ្មី Hector 2026 មានបំពាក់ Option ទំនើបៗ នឹងតម្លៃ 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន
Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

Mitsubishi ត្រៀមចេញឡានអគ្គិសនីប្រភេទ hatchback ថ្មីដែលសហការផលិតដោយក្រុមហ៊ុនផលិត iPhone, Foxconn

ដោយ ប៉េងលីន