no-alternative title
no-alternative title

Honor 400 Series នឹងមានកាមេរ៉ាគោលទំហំ 200MP រួមនឹងប្រព័ន្ធសុវត្ថិភាពកម្រិត IP68/IP69

ថ្មីៗនេះ ក្រុមហ៊ុន Honor បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Honor 400 Series នឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃទី 22 ខែឧសភា ឆ្នាំ 2025  នេះ។ ស្មាតហ្វូនជំនាន់ថ្មីនេះ មាន 2 ម៉ូដែលគឺ Honor 400 និង  Honor 400 Pro។ នៅមុនការប្រកាសជាផ្លូវការនេះ ក្រុមហ៊ុននេះ ក៏បានទម្លាយនូវវីដេអូពាណិជ្ជកម្មថ្មីដែលមានការបញ្ជាក់អំពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Honor 400 Pro នេះ ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវីដេអូផ្សព្វផ្សាយនេះ បានបង្ហាញថា ស្មាតហ្វូន Honor 400 Series នេះ គឺមានកាមេរ៉ាទំហំ 200MP AI ដែលនេះ គឺជាការ Upgrade ដ៏ធំពីកាមេរ៉ាទំហំ 50MP ធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ អ្នកទម្លាយនេះ ក៏បានទម្លាយអំពីការឌីស្សាញផ្នែកខាងក្រោយរបស់ស្មាតហ្វូនទាំងពីរនេះ ថែមទៀតដែលមានការទម្លាយអំពីកាមេរ៉ា 2 គ្រាប់នៅលើស្មាតហ្វូន Honor 400 និងកាមេរ៉ា 3 គ្រាប់នៅលើស្មាតហ្វូន Honor 400 Pro។

លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនៅមិនទាន់ទម្លាយនៅឡើយទេ ប៉ុន្តែការបែកធ្លាយជាច្រើនទម្លាយថា ស្មាតហ្វូន  Honor 400 នេះ គឺមានអេក្រង់ទំហំ 6.55-អ៊ីង កម្រិត 1.5K AMOLED display ជាមួយនឹងកម្រិតភាពច្បាស់  120Hz refresh rate និងពន្លឺ 5,000nits។ ស្មាតហ្វូននេះ ដំណើរការនូវបន្ទះឈីប Snapdragon 7 Gen 3 ជាមួយនឹងរ៉េមទំហំ 8GB និងម៉េមូរីទំហំ 512GB និង 256GB។ កាមេរ៉ារបស់ស្មាតហ្វូននេះមានទំហំ 200MP និងកាមេរ៉ាទី 2 មានទំហំ 12MP Ultrawide Lens និងកាមេរ៉ាខាងមុខទំហំ 50MP។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,300mAh ជាមួយនឹងបច្ចេកវិទ្យាសាកកម្លាំង 66W fast charging ជាមួយនឹងតម្លៃ €499។

សម្រាប់ស្មាតហ្វូន Honor 400 Pro មានអេក្រង់ទំហំ 6.7-អ៊ីង កម្រិត 1.5K និងជាកញ្ចក់ AMOLED និងបន្ទះឈីប Snapdragon 8 Gen 3។ ស្មាតហ្វូននេះ មានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 512GB។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានទំហំ  200MP គាំទ្រជាមួយនឹងមុខងារ OIS និងមួយគ្រាប់ទៀតទំហំ 50MP telephoto lens ខណៈដែលគ្រាប់ទីបីមានទំហំ 12MP ultrawide។ ស្មាតហ្វូននេះ ក៏នឹងមានកាមេរ៉ាខាងមុខទំហំ 50MP selfie ផងដែរ។ សម្រាប់ប្រព័ន្ធសុវត្ថិភាពវិញ នៅលើស្មាតហ្វូន មានបច្ចេកវិទ្យាការពារទឹក និងធូលី IP68/IP69 និងមានថាមពលថ្មទំហំ  5,300mAh នឹងមានទ្រទ្រង់ទៅលើបច្ចេកវិទ្យាសាកកម្លាំង 100W fast charging ផងដែរ។ ស្មាតហ្វូនម៉ូដែល Pro នេះ នឹងមានតម្លៃប្រហែលជា €799 ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

Nissan N6 PHEV បើកបរអគ្គិសនីសុទ្ធបាន 180km ប្រកាសលក់មុនតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ក្រុមហ៊ុន 70mai សម្ពោធជាផ្លូវការនូវកាមេរ៉ារថយន្តម៉ូដែលថ្មី Dash Cam 4K T800 នៅលើទីផ្សារប្រទេសកម្ពុជា

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន